ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រប់​៧​ថ្ងៃ​លោក ខាត់ ចំរើន​! រូបថត​១​សន្លឹក​របស់​​អ្នក​នាង ខាត់ សុ​ឃី​ម នាំ​ឱ្យ​មហាជន​យំ​តាម

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ គឺជា​ថ្ងៃ​គម្រប់​៧​ថ្ងៃ នៃ​ស​.​ព​តារាចម្រៀង កំប្លែង និង​អា​យ៉ៃ លោក ខាត់ ចំរើន ដែល​បាន​ចែក​ឋាន​ក្នុង​វ័យ​៤០​ឆ្នាំ ដោយសារ​រោគា​។ មរណភាព​តារា​ប្រុស​រូប​នេះ បាន​ធ្វើ​អោយ​បងប្អូន​ត្រកូល​ខាត់​រួម​ឈា​.​ម​តែ​មួយ មាន​អារម្មណ៍​

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ គឺជា​ថ្ងៃ​គម្រប់​៧​ថ្ងៃ នៃ​ស​.​ព​តារាចម្រៀង កំប្លែង និង​អា​យ៉ៃ លោក ខាត់ ចំរើន ដែល​បាន​ចែក​ឋាន​ក្នុង​វ័យ​៤០​ឆ្នាំ ដោយសារ​រោគា​។ មរណភាព​តារា​ប្រុស​រូប​នេះ បាន​ធ្វើ​អោយ​បងប្អូន​ត្រកូល​ខាត់​រួម​ឈា​.​ម​តែ​មួយ មាន​អារម្មណ៍​សោកសៅ និង​នៅ​តែ​ទទួលយក​មិន​បាន​នោះ​ឡើយ ហើយ​ក៏​មិន​ធ្លាប់​គិត​ថា បន្ត​ជួប​រឿង​បែប​នេះ​។ មហាជន​សែនស្តាយ​រឿង​នេះ ព្រោះ​បាត់បង់​ធនធាន​សិល្បៈ​។

ហើយ​អ្វី​ដែល​ទប់ទឹក​ភ្នែក​មិន​បាន អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​រូបថត​១ ដោយ​ដៃ​អង្អែល​រូបថត​ប្អូនប្រុស ហើយ​យំ កាន់តែ​ធ្វើ​អោយ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្តុកក្តួល​យ៉ាង​ខ្លាំង​។ ព្រោះតែ​បុណ្យ​៧​ថ្ងៃ​បងប្រុស​នេះ​ហើយ បាន​ជំរុញ​អោយ ខាត់ ស្រី​វង ហោះ​ពី​អា​មេ​រិ​កមក​ធ្វើបុណ្យ​ជូន​បងប្រុស និង​បាន​មក​មើល​រូបថត​ឪពុក​បង្កើត​ដែល​បាន​ចែក​ឋាន​។ បំណង​ដែល​អ្នក​នាង ខាត់ ស្រី​វង មកនេះ គឺ​ដើម្បី​រើស​ឆ្អឹង​បងប្រុស​មក​ដាក់​ក្នុង​កោដ្ឋ​ដែល​ជា​បំណង​ធំ​បំផុត​។ ហើយ​អ្នក​នាង​បាន​សម្រេច​មក​តែឯង មិន​បាន​នាំ​កូន និង​ប្តី​រួម​ដំណើរ​ជាមួយ​ឡើយ​។

ពិត​ណាស់ ត្រកូល​ខាត់ បាន​ឆ្លងកាត់​នូវ​ភាព​តស៊ូ​ជា​ច្រើន​នៅ​ក្នុង​វិ​ថី​សិល្បៈ តាំងពី​នៅ​វ័យ​កុមារ​។ ហើយ​ម្នាក់​ៗ​បាន​ដើរ​ច្រៀង​ផង លេងភ្លេង​ការ​ផង ដោះ​ដូរ​យក​កម្រៃ​មក​ចិញ្ចឹមជីវិត ជា​ពិសេស​អ្នក​នាង ខាត់ សុ​ឃី​ម​, ចំរើន និង ស្រី​វង ដឹងក្តី​ជាងគេ គឺ​បាន​តស៊ូ ដើម្បី​ជីវភាព​។ ទំ​រាំ​តែ​មាន​ថ្ងៃ​រីករាយ​ដល់​ពេល​នេះ ឃើញ​ថា ជួប​រួចរាល់​អស់ហើយ ឧបសគ្គ កា​រមាក់​ងា​.​យ​ផ្សេង​ៗ​។ ទើប​មរណភាព​មួយ​នេះ បងប្អូន​ក្នុង​គ្រួសារ​ពិបាក​កាត់ចិត្ត​បំផុត ក្នុង​ការ​រំសាយ​អារម្មណ៍​នឹក​នោះ​។

អ្នក​នាង ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​ថា «​យប់​នេះ​ជា​យប់​ទី​៧ នៃ​ការ​ចែក​ឋាន​របស់​ប្អូន ហើយ​ជា​យប់​ដែល​បង​សោកសង្រេង​បំផុត នៃ​ការ​ចាកចេញ​របស់​ឯង ខាត់ ចំរើន ពួក​យើង​លែង​បាន​ជួប​គ្នា លែង​បាន​ឈ្លោះ​គ្នា លែង​បាន​បន្ទោស លែង​បាន​សើច​សប្បាយ​ជាមួយ​គ្នា​ទៀត​ហើយ បង​ពិតជា​ចង​ចាំ​នូវ​រូបភាព​គ្រប់​បែប​យ៉ាង តាំងពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ ឯង​ចិត្តដាច់​ពេក​ហើយ​។ សូម​អោយ​វិញ្ញាណក្ខន្ធ​ឯង​បាន​ទៅ​កាន់​សុគតិភព​»​។

អំឡុង​ពេល​ឈឺ​នៅ​ពេទ្យ ចំរើន បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​កូន​ៗ​ទាំង​៣​នាក់ ដែល​នៅ​ក្មេង​វ័យ ត្រូវការ​មើលថែ មាន​អនាគត​។ ពេល​នេះ​ឪពុក​ទៅ​ចោល​ហើយ អ្នក​នាង​ខាត់ សុ​ឃី​ម ជា​បង​សន្យា​មើលថែ ព្រោះ​យល់​ថា មាន​អុស្សា​វ​រី​យ៍​ច្រើន​ណាស់​ដែល​បន្សល់​ទុក​ក្នុង​ពេល​នៅ​មានជីវិត​។ ម្ល៉ោះហើយ​ការ​បាត់បង់​ប្អូនប្រុស​បណ្តូលចិត្ត​នេះ ពិបាក​ទទួលយក​ក្នុង​ត្រកូល​ខាត់​ខ្លាំង​ណាស់​។ សូ​ម្បី​តែ​អ្នកគាំទ្រ​ក៏​ពិបាក​ទប់ចិត្ត ព្រោះ​ស្តាយ​មនុស្ស​មាន​ស្នាដៃ និង​ទេព​កោសល្យ​កម្រ​រក​។ ហើយ​អ្នក​នាង ខាត់ សុ​ឃី​ម ធ្លាប់​ទទូច​អោយ​មហាជន​គិតគូ​ពី​សុខភាព ព្រោះ​សុខភាព​សំខាន់​ណាស់ កុំ​ចាំ​ឈឺ​ចាំ​ព្យាបាល គឺ​មិនល្អ​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ