ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! តារា​កំប្លែង នាយ​ក្រូច ឡើង​គេហ​ដ្ឋាន​​ថ្មី​ដ៏​ធំ​ស្គឹ​ម​ស្កៃ ធ្វើ​ឱ្យ​អ្នកគាំទ្រ​លាន់មាត់​គ្រប់​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ដែល​តែងតែ​នាំ​សំណើច​ក្អាកក្អាយ នាយ​ក្រូច ដែល​ពុក​ម៉ែ​បងប្អូន​តែងតែ​ទទួល​បាន​នៅ​ភាព​សប្បាយ​រីករាយ តាម​រយៈ​ការ​សម្តែង​កំប្លែង​របស់​លោក ដោយ​ពុក​ម៉ែ​ប្អូន​បានដឹង​ជាក់ច្បាស់​ហើយ​ថា តារា​កំប្លែង​រូប​នេះ​មានឈ្មោះ​បោះ​សម្លេង​តាម​រយៈ​ទេព​កោស​ព្យ​សម្តែង​

រាជធានី​ភ្នំពេញ​៖ តារា​កំប្លែង​ដែល​តែងតែ​នាំ​សំណើច​ក្អាកក្អាយ នាយ​ក្រូច ដែល​ពុក​ម៉ែ​បងប្អូន​តែងតែ​ទទួល​បាន​នៅ​ភាព​សប្បាយ​រីករាយ តាម​រយៈ​ការ​សម្តែង​កំប្លែង​របស់​លោក ដោយ​ពុក​ម៉ែ​ប្អូន​បានដឹង​ជាក់ច្បាស់​ហើយ​ថា តារា​កំប្លែង​រូប​នេះ​មានឈ្មោះ​បោះ​សម្លេង​តាម​រយៈ​ទេព​កោសល្យ​​សម្តែង​របស់​លោក ដែល​បាន​បម្រើ​ចំណី​អារម្មណ៍​របស់​ពុក​ម៉ែ​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​។

តារា​កំប្លែង នាយ​ក្រូច ហាក់ដូចជា មាន​ភាព​កាក់កប​ជា​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ​របស់​លោក ដោយ​​កាលពី​ពេល​ថ្មី​នេះ នាយ​ក្រូច បាន​ធ្វើ​លំនៅ​ដ្ឋា​ន​ថ្មី​ដ៏​ស្រស់​ស្អាត​មួយ ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ជាមួយ​គេហដ្ឋាន​ថ្មី​របស់​លោក ហើយ​អ្វី​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​បាន​លាន់មាត់​នោះ គឺ​គេហដ្ឋាន​ថ្មី​របស់​នាយ​ក្រូច​ពិតជា​ធំ និង​គួរ​អោយ​ចង់​រស់នៅ​ណាស់​។

បើ​តាម​ការ​បង្ហោះ​របស់​តារា​កំប្លែង​នាយ​ក្រូច បាន​សរសេរ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា «​ដល់​ថ្ងៃ​ជួបជុំ​គ្នា​ហើយ​បងប្អូន ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ឡើង​គេហដ្ឋាន​ថ្មី​របស់ខ្ញុំ អរគុណ​បងប្អូន សុំ​លាភ​សុំ​ជ័យ ហេង​មហា​ហេង​»​។

ជាមួយ​សំ​ណេ​រ​នោះ​ដែរ គេ​ក៏​ឃើញ​លោក ប៉ែន ចំ​រ៉ុ​ង បាន​ចូល​ទៅ​ខ​មិន​ដោយ​និយាយ​ថា «​សូម​ជូនពរ និង​ក្រុម​គ្រួសារ​ក្នុង​ឱកាស​ឡើង​គេហដ្ឋាន​ថ្មី សូម​មាន​តែ​សុខ​សិរី រក​ទទួលទាន​មានបាន រឹតតែ​សុខ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ជោគជ័យ​គ្រប់​ការងារ​ភារៈកិច្ច​»​។ ចំណែក​អ្នកគាំទ្រ​ខ្លះ​ទៀត​ក៏​បាន​ចូល​មក​ខ​មិន​ដែរ​ថា «​ជូនពរ​បង​ក្រូច ឡើងផ្ទះ​ថ្មី សូម​អោយ​សុខ​សប្បាយ និង​ហេង​ហេង​»​។

គួរ​បញ្ជាក់​ថា គេហដ្ឋាន​ថ្មី​របស់​នាយ​ក្រូច បាន​ធ្វើ​ឡើង​នៅ​ឃុំ​មហា​ឬ​ស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ ហើយ​ជាមួយនឹង​ការ​ឡើង​គេហដ្ឋាន​ថ្មី​នាយ​ក្រូច គេ​ក៏​ឃើញ​កញ្ញា ណា​ន ណា​ន ដែល​ជា​ក្មួយ​របស់​នាយ​ក្រូច​ផង​ដែរ ដែល​កញ្ញា ងា ស្រី​ណា​ន ជា​អ្នក​កាន់​ខ្សែបូរ នៅ​ក្នុង​ថ្ងៃ​ឡើង​គេហដ្ឋាន​ថ្មី​របស់​ពូ​កញ្ញា​ទៀត​។ ការ​ឡើងផ្ទះ​ថ្មី​របស់​នាយ​ក្រូច​នេះ ក៏​ហាក់​ឃើញ​មាន​វត្តមាន​ចូលរួម​ពី​សំណាក់​បងប្អូន​របស់​លោក​ជា​ច្រើន ជា​ពិសេស​អ្នកសិល្បៈ​ដែល​ធ្លាប់​បាន​សម្តែង​ជាមួយ​លោក​ជា​ច្រើន​នាក់​ផង​ដែរ​។

ជា​ការ​ពិត​ណាស់ តារា​កំប្លែង​នាង​ក្រូច ធ្លាប់តែ​អត់​កម្សត់កម្រ ប៉ុន្តែ​ដោយសារ​ទេព​កោសល្យ​នៃ​ការ​សម្តែង​របស់​លោក ហាក់ដូចជា​ធ្វើ​អោយ​លោក​ផ្លាស់​ប្តូរ​ពី​ក្រខ្សត់​មក​មានបាន និង​មាន​ភាព​ល្បី​ល្បាយ​ដូច​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ