ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ខឹង​សង្សារ​មាន​ស្រី​ច្រើន លោត​សម្លា.ប់​ខ្លួន​ពីលើ​សណ្ឋាគារ​ជាន់​ទី​៦

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ក្រោយ​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយ​បាន​លោត​សម្លា.ប់​ខ្លួន​ពី​ជាន់​ទី​៦ នៃ​សណ្ឋាគារ CA & SA

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ក្រោយ​ពី​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដោយ​បាន​លោត​សម្លាប់​ខ្លួន​ពី​ជាន់​ទី​៦ នៃ​សណ្ឋាគារ CA & SA នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ព្រោះតែ​ខឹង​នឹង​សង្សា​របស់​ខ្លួន​មាន​ស្រី​ច្រើន និង​មិនសូវ​ស្រឡាញ់​ខ្លួន ក្រោយ​ពី​ទើបតែ​បាន​ស្គាល់គ្នា​បាន​ចំនួន​៥ ទៅ​៦​ថ្ងៃ​នោះ​។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​លេខ​៦០៣ ជាន់​ទី​៦ របស់​សណ្ឋាគារ CA &SA ផ្លូវ​បេតុង ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ សោម ស្រី​ប៉ិច អាយុ​២៨​ឆ្នាំ មុខរប​លក់​គ្រឿង​កាឡៃ ស្នាក់​នៅផ្ទះ​លេខ ២៤៣E2 ផ្លូវ​លេខ​១៣៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា​។

មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៥ និង ២៦​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧​នេះ ស្ត្រី​រង​គ្រោះ និង​សង្សា​របស់​ខ្លួន​ម្នាក់​ឈ្មោះ សៅ ប៊ុ​ន​ធឿ​ន អាយុ​៣០​ឆ្នាំ បាន​ទៅ​ពឹង​មិត្តភក្តិ​ម្នាក់​ឱ្យ​យក​រថយន្ត​ជូន​ពួក​គេ​មក​ជួល​បន្ទប់​សណ្ឋាគារ CA&SA ខាងលើ ដើម្បី​ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុង​រយៈពេល​ចំនួន​២​ថ្ងៃ បាន​មួយសន្ទុះ​ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​អស់​វិញ លុះដល់​ម៉ោង​៧​ល្ងាច​ថ្ងៃ​ដដែល ក៏​បានឃើញ​ស្ត្រី​រង​គ្រោះ​ទៅ​ដល់​ផ្ទះ​វិញ និង​មុជទឹក​ស្លៀកពាក់​ស្អាតបាត​រួច​ហើយ ក៏​បាន​សុំ​ម្តាយ​ថា <<​សុំ​ទៅ​ខួបកំណើត​របស់​មិត្តភក្តិ​មួយ​ភ្លែត​>> ហើយ​ក៏​ចេញ​ទៅ​បាត់​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ចេញពីផ្ទះ​ទៅ​ចូលរួម​ពិធី​ខួបកំណើត​របស់​មិត្តភក្តិ​ជាមួយនឹង​បុរស​ជាស​ង្សា​រួច​ហើយ ពួក​គេ​ក៏​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ហាង​មួយ​កន្លែង​នៅ​ខាងជើង​ស្ថានទូត​រុ​ស្ស៊ី និង​បន្ត​ទៅ​ចូល​ក្លឹ​ប អេ​ប៉ិច ដែល​នៅ​ក្បែរ​នោះ​ជា​បន្តបន្ទាប់​ទៀត​។

លុះដល់​ម៉ោង​២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​បាន​ត្រឡប់​មក​កាន់​បន្ទប់​សណ្ឋាគារ​វិញ ហើយ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​មិត្តភក្តិ​ម្នាក់​ថា <<​សង្សា​របស់​គេ​មាន​ស្រី​ញី​ច្រើន និង​មិនសូវ​ស្រឡាញ់​ខ្លួន​ទេ​>> រហូត​ដល់​ម៉ោង​៤ និង​៥០​នាទី ស្ត្រី​រង​គ្រោះ​ក៏​បាន​ឡើង​ទៅ​លើ​បង្កាន់ដៃ និង​លោត​ពីលើ​ជាន់​ទី​៦ ធ្វើ សម្លាប់​ខ្លួន​តែ​ម្តង​។ ភ្លាម​នោះ​បុរស​ជាស​ង្សា​ក៏​បាន​រត់​ចុះ​មក​ខាងក្រោម ទើប​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​បុគ្គលិក​សណ្ឋាគារ​នាំ​គ្នារ​ត់ទៅ​រក​មើល ក៏​បានឃើញ​ស្ត្រី​ជាស​ង្សា​របស់​ខ្លួន​ដេក​ផ្កាប់មុខ​សន្លប់​បាត់ស្មារតី​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី​ជាន់​ផ្ទាល់​ដី ហើយ​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ស្ត្រី​វ័យក្មេង​រង​គ្រោះ និង បុរស​ជា​សង្សារ​ពួក​គេ​ទើបតែ​ស្គាល់គ្នា​បាន​ចំនួន​៥ ទៅ​៦​ថ្ងៃ​ប៉ុណ្ណោះ ក៏​កើតរឿង​បែប​នេះ​កើតឡើង​តែ​ម្តង ហើយ​បុរស​រូប​នោះ​គេចខ្លួន​បាត់​ស្រមោល​ក្រោយ​ពេល​បញ្ជូន​នាង​ទៅ​ដល់​មន្ទីរពេទ្យ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ក្នុង​សណ្ឋាគារ CA&SA  កន្លែង​កើតហេតុ និង​សព​របស់​ស្ត្រី​រង​គ្រោះ​បញ្ជាក់​ថា នាង​ពិតជា​បាន​ស្លាប់​ដោយសា​តែ​ការ​លោត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​តម្កល់​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​វត្ត​ស្វាយ​ដង្គំ​៕