ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ លោកគ្រូ​ពេទ្យ​សង្ហា ស៊ឹ​ម ចាន់​ពន្លឺ បាន​ទម្លាយ​ការ​ពិត​ពី​ទំនាក់ទំនង​ជាមួយ នាង ដា​វី​ន

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ពន្លក​ថ្មី លោក ស៊ឹ​ម ចាន់​ពន្លឺ ដែល​មហាជន​អ្នកគាំទ្រ​ស្គាល់​លោកតា​មរយៈ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol ហើយ​លោក​ជា​បេក្ខជន​មួយ​រូប​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន​យ៉ាងច្រើន​លើសលប់​ផង​ដែរ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ពន្លក​ថ្មី លោក ស៊ឹ​ម ចាន់​ពន្លឺ ដែល​មហាជន​អ្នកគាំទ្រ​ស្គាល់​លោកតា​មរយៈ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol ហើយ​លោក​ជា​បេក្ខជន​មួយ​រូប​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន​យ៉ាងច្រើន​លើសលប់​ផង​ដែរ​។ ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​មហាជន ក៏​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់ ជា​ខ្លាំង ពី​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​របស់​កំលោះ​សង្ហា ស៊ឹ​ម ចាន់​ពន្លឺ និង​តារា​ច្រៀង​មុខ​មាន​មន្ត​ស្នេហ៍ នាង ដា​វី​ន​។

ជា​ការ​ពិត​ណាស់ ជុំវិញ​ច​ម្ង​ល់​ទាំងអស់ មាន​អ្នកគាំទ្រ​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត​នេះ អាច​ជា​ទំនាក់ទំនង​ស្នេហា និង​អ្នកគាំទ្រ​ខ្លះ​ទៀត​ថា ពិតប្រាកដ​ណាស់ លោក ស៊ឹ​ម ចាន់​ពន្លឺ ពិតជា​ស្រឡាញ់ នាង ដា​វី​ន ហើយ ចំណែកឯ​លោក នាង ដា​វី​ន​ក៏​មានចិត្ត​លើ​លោកគ្រូ​ពេទ្យ ស៊ឹ​ម ចាន់​ពន្លឺ​ដូច​គ្នា​។

ជា​ការ​កត់សម្គាល់ តាម​រយៈ​វី​ដេ​អូ​រូបភាព​ជា​ច្រើន ដែល​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា នេះ អាច​ជា​រឿង​ពិត​។

តាម​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព លោក ស៊ឹ​ម ចាន់​ពន្លឺ បានអោយ​ដឹង​ថា រាល់​រូបភាព និង​សកម្មភាព​ដែល​មហាជន​បានឃើញ​តាម​រយៈ​ការ​បង្ហោះ​របស់​លោក​ជាមួយ នាង ដា​វី​ន គ្រាន់តែ​ជា​ការ​លេងសើច​តែ​ប៉ុណ្ណោះ​។ ដោយ​ការ​ពិត​ទៅ លោក​ហើយនឹង ដា​វី​ន​រាប់អាន​គ្នា​ធម្មតា​តែ​ប៉ុណ្ណោះ មិន​មាន​អ្វី​លើស​ពី​មិត្ត​នោះ​ឡើយ ហើយ​សកម្មភាព​ដែល​អ្នកគាំទ្រ​បានឃើញ​កន្លង​មក ដូច​គ្នា​ភាព​ស្និទ្ធស្នាល​ខុសធម្មតា​នោះ គឺ​គ្រាន់តែ​ជា​ការ​នឹករលឹក​គ្នា​តែ​ប៉ុណ្ណោះ​។

ជុំវិញ​បញ្ហា​ទាំង​អស់នេះ មហាជន​នៅ​តែ​មិន​ទាន់​អស់​ច​ម្ង​ល់ ដោយ​អ្នកគាំទ្រ​ខ្លះ​បាន​សួរ​ថា តើ​ស៊ឹ​ម ចាន់​ពន្លឺ ស្រលាញ់​មនុស្ស​ប្រុស ឬ​ស្រី?​។ តារាចម្រៀង​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ ក៏​បាន​បន្ថែម​ថា ជា​ពិត​ទៅ លោក​ស្រលាញ់​មនុស្ស​ស្រី លោក​មិន​បាន​ស្រលាញ់​មនុស្ស​ប្រុស​ដូច​គ្នា​នោះ​ទេ​។

តារា​វ័យ​២៩​ឆ្នាំ​រូប​នេះ បាន​បង្ហើប​ថា លោក​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ដែរ ប៉ុន្តែ​នា​ពេល​នេះ លោក​ក៏​បាន​បែក​គ្នា​ហើយ ហើយ​សព្វ​ថ្ងៃនេះ លោក​ក៏​មិន​ទាន់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នរណា​ទៀត​ដែរ ដោយ​គ្រាន់តែ​ទុក​អោយ​បេះដូង​នៅ​ទំនេរ​មួយ​រយៈ​សិន ហើយ​ណាមួយ​មានការ​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​ជា​ខ្លាំង​។ បើ​ងាក​មក​មើល​ពី​ទំនាក់​ជាមួយ កញ្ញា យូ​រី វិញ គឺ​គ្រាន់តែ​ជា​មិត្តភក្តិ​តែ​ប៉ុណ្ណោះ ដោយ​ការ​រាប់អាន​គ្នា​នេះ​ប្រហែលជា​១០​ឆ្នាំ​មក​ហើយ​។ ជា​ចុង​ក្រោយ លោក ស៊ឹ​ម ចាន់​ពន្លឺ គ្រាន់តែ​ចង់​បញ្ជាក់​ពី​ទំនាក់​មិត្តភាព​របស់​លោក​តែ​ប៉ុណ្ណឹង ហើយ​ក៏​ពុំ​ចង់អោយ​មហាជន មានការ​យល់​ច្រឡំ​ពី​រូបភាព​ស្និទ្ធស្នាល​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ