ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹ​ម មួយ​ហ្គិ​ច រង​ថ្ម​បាក់​រឿង​គេ​ជេរ «​លួចប្តីគេ​»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​លឹ​ម មួយ​ហ្គិ​ច មិន​សប្បាយចិត្ត​សោះ​នៅ​ពេល​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​នាង​ត្រូវ​គេ​ជេរ​រឿង​«​ដណ្តើម​ប្តី​គេ​» ។ ការ​ចោទ​ថា​ដណ្តើម​ប្តី​គេ​នោះ លឹ​ម មួយ​ហ្គិ​ច ចាត់​ទុក​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​លឹ​ម មួយ​ហ្គិ​ច មិន​សប្បាយចិត្ត​សោះ​នៅ​ពេល​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​នាង​ត្រូវ​គេ​ជេរ​រឿង​«​ដណ្តើម​ប្តី​គេ​» ។ ការ​ចោទ​ថា​ដណ្តើម​ប្តី​គេ​នោះ លឹ​ម មួយ​ហ្គិ​ច ចាត់​ទុក​ថា ជា​ការ​ភ័ន្ត​ច្រឡំ ។

ពិធី​ការិនី​វ័យក្មេង​កំពុង​តែ​លូត​កេរ្តិ៍ឈ្មោះ​ក្នុង​វិ​ថី​សិល្បៈ​នេះ ប្រញាប់​ការពារ​ខ្លួន​ព្រោះ​ការ​ចោទ​ថា​នាង​លួចប្តីគេ​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​របស់​នាង ។ កញ្ញា​លឹ​ម មួយ​ហ្គិ​ច និយាយ​ថា «​ខ្ញុំ​ពិតជា​ស្រឡាំងកាំង​ខ្លាំង​មែនទែន​ដែល​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ម្ចាស់​អាក​ខោ​ន​ឈ្មោះ​Rith Sky ប្រើ​ពាក្យ​មិន​សមរម្យ ឈ្លើយ​មែនទែន​ខូ​មិន​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ខ្ញុំ ដោយ​សរសេរ​ពាក្យ​ថា «​យកប្តី​គេ​ហើយ​ធ្វើ​ឲ្យ​គេ​បែកបាក់​គ្រួសារ​ទៀត មី​សំផឹង​» ។ គាត់​បានឃើញ​នាង​ខ្ញុំ​ឈរ​ថតរូប​ជាមួយ​តារា​ស្រី​ម្នាក់ ដែល​មានរឿង​ជាមួយ​ភាគី​ខាង​នោះ ដោយ​នាង​ខ្ញុំ​អត់​ដឹង​ថា​គេ​មាន​បញ្ហា​អ្វី​នោះ​ទេ ។ ប៉ុន្តែ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​លែង​ជា​ហ្វ្រែ​ន​ជាមួយ​គ្នា ដល់​ឃើញ​នាង​ខ្ញុំ​ឈរ​ជិត​បែរជា​មក​ផុស​ជេរ​ដាក់​លើ​ហ្វេ​ស​ប៊ុ​ក​នាង​ខ្ញុំ​ឲ្យ​ផ្តាំ​តារា​ស្រី​រូប​នោះ​កុំ​ឲ្យ​ធ្វើ​អ៊ីចឹង​ទៀត ។ ឈប់​ប្រើ​ពាក្យ​អ៊ីចឹង​ទៀត ហើយ​ប្រើ​ពាក្យ​ឲ្យ​បាន​គួរសម​នៅ​ក្នុង​អាក​ខោ​ន​ខ្ញុំ​ផង ដោយ​មិនដឹង​ថា មាន​បញ្ហា​អ្វី​ទេ សំខាន់​នេះ​ជា​អាក​ខោ​ន​ផ្ទាល់ខ្លួន​របស់ ខ្ញុំ​ៗ​គ្មាន​បាន​ធ្វើអំពើ​បែប​នេះ​ជាមួយ​អ្នក​ណា​ទេ ហើយ​ក៏​យល់​ពី​ស្នេហា​ត្រីកោណ​នេះ​ដែរ អត់​ប៉ះពាល់​តែ​ម្តង ។

នាង​ខ្ញុំ​ទទួលស្គាល់​ថា នាង​ខ្ញុំ​ធ្លាប់​ស្គាល់​តារា​ស្រី​រូប​នោះ​មែន តែ យូរ​ៗ​ជួប​គ្នា​ម្តង​ក្នុង​កម្មវិធី​ក៏​ឈរ​ថតរូប​ជាមួយ​គ្នា ហើយ​ក៏​ចប់​បែកផ្លូវ រាង​ៗ​ខ្លួន បែរជា​មក​សរសេរ​ពាក្យ​ជេរ​ស្តី កប់​ៗ​មក​នាង​ខ្ញុំ​បែប​នេះ​មិន​ត្រូវ​ទេ ។ ដូច្នេះ​នាង​ខ្ញុំ​ស្នើ​ឲ្យ បង​ៗ​ខាងលើ​ដែល​ផុស​ជេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​នោះ​សូម​បញ្ឈប់ ហើយ​គួរតែ​ឈប់​ប្រើ​ពាក្យ​អាក្រក់​ស្តាប់​ទាំងនោះ​ទៅ ព្រោះ​នាង​ខ្ញុំ​ខ្លាច​ការ​យល់​ខុស​ដោយ​ទុក​ឱកាស​ឲ្យ​ម្តងទៀត ក៏​ដូច​ជា​ការ​ជូនដំណឹង​ជា​សាធារណៈ ។

បើ​ប្រិ​យ​មិត្ត​ចង់​ដឹង​បែប​ណា​សូម​ចូល​មក​មើល​ពាក្យ​ជេរ​ទាំងនោះ​ក្នុង​អាក​ខោ​ន​នាង​ខ្ញុំ​ដឹង​ហើយ គឺ​មិន​បាន​លុប​ទេ ។

អ្វី​ដែល​ជា​ការ​អរគុណ​ដល់​សារព័ត៌មាន​ដែល​បានឃើញ​ពាក្យ​ផុស​មិនល្អ​នោះ ក៏​ចាប់អារម្មណ៍​សម្ភាសន៍​ដើម្បី​ជា​ការ​ឆ្លើយ​តប ភ្លាម​ៗ​ផង​ដែរ​»​។

កញ្ញា​លឹ​ម មួយ​ហ្គិ​ច មួយ​រយៈ​ចុង​ក្រោយ​នេះ​លូតលាស់​ក្នុង​អាជីព​សិល្បៈ ដូច្នេះ​អាច​ក្លាយជា​តារា​លំដាប់​លេចធ្លោ​ថ្មី​មួយទៀត ៕