ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​4​ខែ​ដើមឆ្នាំ​2017​រន្ទះបា.ញ់​សម្លា.ប់​មនុស្ស​21​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​៤​ខែ​នៃ​ឆ្នាំ​២០១៧ មាន​ករណី​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ព្យុះ​កើតឡើង​ចំនួន​៧៩​លើក

រាជធានី​ភ្នំពេញ ៖ លោក កែវ វី ទីប្រឹក្សា និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានថ្លែង​ថា នៅ​ក្នុង​រយៈពេល​៤​ខែ​នៃ​ឆ្នាំ​២០១៧ មាន​ករណី​បាតុភូត​ខ្យល់​កន្ត្រាក់ និង​ព្យុះ​កើតឡើង​ចំនួន​៧៩​លើក​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​២៥១​ខ្នង របើក​ដំបូល ជញ្ជាំង​មធ្យម​១.៣៨៦​ខ្នង របើក​ដំបូល​សាលារៀន​ចំនួន​១៨​អគារ និង​ខូចខាត​អគារ​ផ្សេង​ៗ​មធ្យម​ចំនួន​១៣​អគារ និង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ចំនួន​២១​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​៨​នាក់ របួសធ្ងន់​ស្រាល​២៦​នាក់​ហើយ​គោក្របី​ស្លាប់​ចំនួន​៣០​ក្បាល ។ 

លោក កែវ វី បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ខែ​៤ នៃ​ឆ្នាំ​២០១៧ រាជធានី​-​ខេត្ត​ចំនួន​១៨​ដែល​បាន​ជួបនឹង​ករណី​ខ្យល់ព្យុះ​បើ​យើង​ពិនិត្យ​ជាក់ស្តែង​ទៅ​លើ​ទិដ្ឋភាព​ឃើញ​ថា ពុំ​មានការ​ខូចខាត​ច្រើន​ដូច​ឆ្នាំ​មុន​នោះ​ទេ ដោយឡែក​រយៈពេល​មួ​យស​ប្តា​ហ៍​ដើមខែ​ឧសភា ឆ្នាំ​២០១៧ នេះ​បាន​កើតឡើង​នៅ​ខេត្ត​ចំនួន​១០​ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប ព្រះ​វិហារ ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកណ្តាល ។ ហើយ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​១៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសធ្ងន់​ស្រាល​ចំនួន​១០​នាក់ ខូចខាត​ផ្ទះ​ធ្ងន់​ធ្ងន់​អស់​៥៩​ខ្នង របើក​ដំបូល និង​ខូច​ជញ្ជាំង​ចំនួន​៦៦៧​ខ្នង ខូចខាត​អគារ​សាលារៀន​ផ្សេង​ៗ១០​អគារ គោក្របី​ស្លាប់​ចំនួន​១៧​ក្បាល ។ ខេត្ត​ដែល​រង​គ្រោះ​ច្រើន​ជាងគេ​ដោយ​បាតុភូត​ធម្មជាតិ​ច្រើន​ជាងគេ​គឺ​ខេត្តបាត់ដំបង បន្ទាប់​មក​ខេត្តបន្ទាយមានជ័យ ព្រះ​វិហារ និង​ខេត្តកំពង់ធំ ។ 

កាលពី​ឆ្នាំ​២០១៦​ក្នុង​រយៈពេល​មួយ​ឆ្នាំ​បាន​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ករណី​ខ្យល់​កន្ត្រាក់ និង​ព្យុះ​សរុប​ចំនួន​២៧៩​លើក ក្នុង​នោះ​ធ្វើ​ឲ្យ​ផ្ទះ​បាក់​រលំ​ចំនួន​១.៩៩៧​ខ្នង ផ្ទះ​របើក​ដំបូល​ចំនួន​៨.១៤៧​ខ្នង របើក​ដំបូល​សាលារៀន​ចំនួន​៤១​អគារ របើក​ខូច​អគារ​ផ្សេង​ៗ​ចំនួន​៤៣​អគារ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២១​នាក់ របួសធ្ងន់​ស្រាល​ចំនួន​សរុប​ចំនួន​១៨៣​នាក់ ហើយ​មនុស្ស​ស្លាប់​ដោយសារ​រន្ទះបាញ់​ចំនួន​១០៨​នាក់ របួស​១០៥​នាក់ ងាប់​គោក្របី​ចំនួន​៨០​ក្បាល ។ បច្ចុប្បន្ន​បញ្ហា​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​រួម​មាន​ដូច​ជា​ករណី​ខ្យល់​កន្ត្រាក់ រន្ទះ និង​រាំង​ស្ងួត​ជាដើម​នៅ​តែ​បន្ត​កើត​មាន​សម្រាប់​ប្រទេស​កម្ពុជា បើ​ទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ត្រៀម​វិធានការ​ក្នុង​ការ​ការពារ​ហើយនឹង​ទប់ទល់​ទុកជា​មុន​យ៉ាងណា​ក៏​ដោយ ៕