ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​វែក​ញែ​ក​! ក្រោយ ជី ដេ​វីត រាំច្រៀង​បទ Jo2 របស់​វណ្ណ​ដា ធ្វើ​ព្រងើយ​ក្នុង​ក្លិប​កម្សាន្ត​មួយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​ស្រឡាំងកាំង​ជា​ខ្លាំង បន្ទាប់​ពី​បានឃើញ​តារាចម្រៀង​រ៉េ​ប​រូបរាង​ស្រស់​សង្ហា ខ្ពស់ស្រឡះ លោក ជី ដេ​វីត បាន​ធ្វើការ​រាំ​ផង ច្រៀង​ផង នៅ​បទ​ចម្រៀង Jo2 របស់​វណ្ណ​ដា យ៉ាង​សប្បាយ​រីករាយ នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​កន្លែង រហូត​ផ្ទុះ​ការ​​ចែករំលែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ផង​ដែរ បាន​ធ្វើ​អោយ​មហាជន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល និង​ស្រឡាំង​កាំង​ជា​ខ្លាំង បន្ទាប់​ពី​បានឃើញ​តារាចម្រៀង​រ៉េ​ប​រូបរាង​ស្រស់​សង្ហា ខ្ពស់ស្រឡះ លោក ជី ដេ​វីត បាន​ធ្វើការ​រាំ​ផង ច្រៀង​ផង នៅ​បទ​ចម្រៀង Jo2 របស់​វណ្ណ​ដា យ៉ាង​សប្បាយ​រីករាយ នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​កន្លែង រហូត​ផ្ទុះ​ការ​​ចែករំលែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង Tik Tok តែ​ម្ដង​។ ដោយ​ក្នុង​នោះ​មាន​ហ្វេ​ន​ៗ​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើការ​ថត​ជា​វី​ដេ​អូ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម TikTok ថែម​ទាំង​ដាក់ Caption បែប​នេះ​ថា «​បទ​ណា​បទ​ទៅ​អត់​ខ្វល់ សំខាន់​រាំ​ឡូយ​»​។

ហើយ​ក្រោយ​ពី​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏​មាន​ហ្វេ​ន​ៗ ជី ដេ​វីត ជា​ច្រើន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ព្រាត​ថា «Ditway គឺ​ចឹ​ង​បាន​ខ្ញុំ​ចូល​ចិត្ត​គាត់ ព្រោះ​ចិត្ត​ទូលាយ​» «​គាត់​ទាំង​២​អត់​អី​ផង ណាស់​តែ fan fan» «​មិន​សំខាន់​បទ​អ្នក​ណា​ទេ សំខាន់​ពួក​គាត់​ជា​ខ្មែរ​» «​បទ​ពីរោះ ភ្លេង​បុក​ឡូយ សួរ​ថា នរណា​ទ្រាំ​បាន រាំ​សិន​ហើយ​» «​ជា​មនុស្ស​ដែល​បើក​ចិត្ត ហើយ​មិន​ប្រកាន់​ច្រើន ទើប​ជា​មនុស្ស​មានគុណ​ធម៌​» «​រាំ​មធ្យម ងំ​ច្រៀង​តាម​ទៀត ហើយ​ឡើង​ចឹ​ង​បង​សម្លាញ់​»​។ អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​ហ្វេ​ន​មួយ​ចំនួន​ចូល​ចិត្ត​លំអៀង​ម្ខាង​ៗ គាត់​សុទ្ធតែ​ជា​សិល្បករ (Rep) ជួរ​មុខ​នៅ​កម្ពុជា ជួយ​លើក​ត​ម្កើ​ន​គាត់​ទាំងអស់​គ្នា​ទៅ​សុទ្ធតែ​ជា​ខ្មែរ​ដូច​គ្នា​សោះ​»​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​កន្លង​ទៅ តារា​ប្រុស​វ័យក្មេង​លោក វណ្ណ​ដា បាន​ខឹងសម្បារ​ជា​ខ្លាំង​ដោយសារ​តែ​តែ​បទ​ចម្រៀង Jo2 របស់​លោក​ត្រូវ​បាន​បែកធ្លាយ​មុន​ថ្ងៃ​ចេញ​ជា​ផ្លូវការ​ដោយសារ​តែ​មាន​អ្នក​ទម្លាយ​យក​ទៅ​ចែកចាយ​ត​ៗ​គ្នា ដូច្នេះ​ហើយ​ទើប​ធ្វើ​អោយ​លោ ទ្រាំ​លែង​បាន អស់​ការ​អត់ធ្មត់​តទៅ​ទៀត ក៏​បាន​ចេញ​មុខ​មក​បង្ហោះ​សារ​នៅ​ក្នុង​គណនី IG របស់​លោក ដោយ​បោះសម្ដី​ចំ​ៗ​បែប​នេះ​ថា «​បទ Jo2 បាន​បែក​ត្រូវ​លួច​យក​ដោយ​ពួក​ថោកទាប បើ​ជ្រុល​ជា​លាក់​ហើយ អញ​ជូន​តាម​សំណូមពរ អាណា​ក៏​ដោយ​លួច​បទ​អញ​ហើយ​អត់​រួចខ្លួន​ទាំងអស់​»​។ ដោយ​ក្នុង​ថ្ងៃ​ដដែល​នេះ លោក​ក៏​បាន​បញ្ចេញ​បទ​ថ្មី​របស់​លោក​ភ្លាម​ៗ​ផង​ដែរ និង​មានការ​កែ​ឃ្លោងឃ្លា​ក្នុង​បទ​ចម្រៀង​របស់​លោក​ផង​ដែរ ដែល​ក្នុង​នោះ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​យល់​យ៉ាង​ច្បាស់​ថា «​ប៉ា​រ៉ូ​ល​នៅ​ក្នុង​ន័យ​ទាំងនោះ ពិត​ណាស់​ដាក់​ចំ​ៗ​ទៅ​កាន់​តារាចម្រៀង​រ៉េ​ប​ល្បីឈ្មោះ​ដូច​គ្នា​នោះ គឺ​លោក ជី ដេ​វីត រហូត​បង្កើត​បានជា​រលក​កំ​ដៅ​ពាសពេញ​បណ្ដាញ​សង្គម​តែ​ម្ដង​។

ភ្លាម​ៗ​នោះ​មិន​ទុក​ចាំ​យូរ​លោក ជី ដេ​វីត ក៏​បាន​បញ្ចេញ​នៅ​បទ​ចម្រៀង​រ៉េ​ប​ដាក់​ទៅ​វិញ ឌឺដង​គ្នា​ដាក់​ប៉ា​រ៉ូ​ល​ខ្លាំង​ៗ ធ្ងន់​ៗ​ដាក់​ដល់​ថ្នាក់​ធ្វើ​អោយ​ហ្វេ​ន​ៗ​ទាំង​សងខាង​ទាស់សម្ដី​គ្នា​ពាសពេញ​បណ្ដាញ​សង្គម តែ​មួយ​រយៈ​ចុង​ក្រោយ​សង្គ្រាម Top Rapper ពីរ​ដួង​ខាងលើ​នេះ ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​អ្នក​ទាំង​ពីរ​ចេញ​មុខ​បកស្រាយ ដើម្បី​បញ្ចប់​ជម្លោះ​រៀង​ៗ​ខ្លួន​ផង​ដែរ​៕

@mrr_rockit

Still KSK xD #fyp

♬ original sound – Rockit
@wan16885

បទណាបទទៅអត់ខ្វល់សំខាន់រាំឡូយ🖤🖤🌹

♬ original sound – Lin MaRy – 婉婷
@wan16885

បងឌឺមែន តែឌឺស្អាត❤️❤️🖤🖤

♬ original sound – Lin MaRy – 婉婷

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ