ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ក្រុម​សៀ​ក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ បំបែក​កំណត់​ត្រា​ពិភព Guinness World Records​(វីដេអូ)

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់ទុកជា​រឿង​ដ៏​អស្ចារ្យ​មួយ ក្នុង​ពេល​ដែល​ក្រុម​សៀ​ក នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ពី​ការ​សម្តែង​រយៈពេល​យូរ​ជាងគេ សម្រាប់​ការ​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Records

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ដ៏​អស្ចារ្យ​មួយ ក្នុង​ពេល​ដែល​ក្រុម​សៀ​ក នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ បាន​បំបែក​កំណត់​ត្រា​របស់​ខ្លួន​ពី​ការ​សម្តែង​រយៈពេល​យូរ​ជាងគេ សម្រាប់​ការ​បំបែក​កំណត់​ត្រា​ពិភពលោក Guinness World Records ។

ការ​សម្តែង​សៀ​ក​របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ត្រូវ​បាន​កត់ត្រា​ពិភពលោក​ហ្គី​ណេ​ស បន្ទាប់​ពី​ពួក​គេ​បាន​សម្តែង​ជាប់​គ្នា​រយៈពេល​២៤​ម៉ោង និង​១០​នាទី​។

ជាមួយនឹង​ការ​សម្រេច​ជោគជ័យ​ដ៏​ធំ​នេះ អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា ប្រសិនបើ​អ្នក​ទើបតែ​ដឹង​ថា អ្នក​បាន​ជាប់​កំណត់​ត្រា​ពិភពលោក Guinness⁉​។

ពួក​យើង​បាន​ប្រារព្ធ​នូវ​ពិធីជប់លៀង​ដ៏​ពិសេស សម្រាប់​អ្នក​សម្ដែង​ទាំងអស់​ដែល​បាន​ផ្តល់​នូវ​រូប​កាយ និង​កម្លាំងចិត្ត​របស់​យើង ដើម្បី​បង្កើត​នូវ «​កម្មវិធី​សម្ដែង​សៀ​ក​វែង​ជាងគេ​លើ​ពិភពលោក​» ជា​ផ្លូវការ​ក្នុង​រយៈពេល​២៤​ម៉ោង ១០ នាទី និង​៣០​វិនាទី​‼​។

ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត ហើយ​ក៏​បានឃើញ​ពី​ភាព​តក់ស្លុត និង​សេចក្តី​រីករាយ​នៅ​លើ​មុខ​របស់​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា សុបិន​ដ៏​ធំ​បំផុត​របស់​ពួក​គេ​បាន​ក្លាយជា​ការ​ពិត បន្ទាប់​ពី Guinness បាន​បញ្ចប់​នូវ​ការ​វា​.​យ​តម្លៃ​យ៉ាង​ជោគជ័យ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​របស់​ពួក​គេ​ដែល​មាន ១៣១​ទំព័រ និង ២៥​វី​ដេ​អូ​នៃ​ភស្តុ​តាង​!​។

ឥឡូវនេះ ពួក​យើង​ចង់ឱ្យ​អ្នក​អបអរសាទរ​ជាមួយនឹង​យើង​! យើង​កំពុង​ប្រារព្ធ​នូវ​កម្មវិធី​កៀងគរ​នូវ​ថវិកា និង​ការ​ដាក់​បង្ហាញ​ពី​ការងារ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃប្រឌិត​របស់​យើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណិ​ត​នៅ​លើ ៖ http://bit.ly/fightforlight2022 ។​ សូម​ចូលរួម​ទាំងអស់​គ្នា​! ហើយ​សូម​ជួយ​ផ្សព្វ​ផ្សាយ​​អំពី​សមិទ្ធផល​នៃ​ប្រវត្តិសាស្ត្រ​របស់​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដ៏​តូច​មួយ​នេះ​នៅ​កម្ពុជា​។

ដោយឡែក​សម្រាប់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ នូវ​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​ដែល​សម្រេច​បាន​ដោយ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ នា​ពេល​នេះ​ដែរ​។ តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ក្រសួង​បាន​បង្ហោះ​សារ​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: សូម​ចូលរួម​អបអរសាទរ ក្រុម​សៀ​ក​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ដែល​ត្រូវ​បាន​កត់​ក្នុង​កំណត់​ត្រា​ពិភពលោក​ហ្គី​ណេ​ស (Guinness World Records) ចំពោះ​ការ​សម្តែង​សៀ​ក​ជាប់​គ្នា​រយៈពេល ២៤​ម៉ោង ១០​នាទី និង​៣០​វិនាទី ។

ជា​ការ​កត់សម្គាល់ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង នៅ​ចុងឆ្នាំ​១៩៩៤ ដោយ​ស្ថាបនិក​សាស្ត្រ​ចា​រ្យ​លោកស្រី បណ្តូល ។ អង្គការ​នេះ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​១៩៩៥​។ អង្គការ​នេះ បាន​ជួយ​កុមារ​ដែល​មានការ​លំបាក​នៅ​ក្នុង​ជីវិត​ឲ្យ​បាន​រៀនសូត្រ មានការ​ងារ​ធ្វើ និង​បាន​ផ្តល់​ឱកាស​ឲ្យ​កុមារ​ក្រីក្រ កុមារ​ដែល​រង​គ្រោះ​ពី​ការ​រំ​លោ​.​ភ​បំពាន អំពើ​កេងប្រវ័ញ្ច អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ និង​តាម​ផ្លូវ និង​កុមារ​ដែល​មានការ​ប្រឡូក​នឹង​គ្រឿង​ញៀ​.​ន​ឲ្យ​បាន​ចូល​រៀន​ផង​ដែរ​។

ចាប់តាំងពី​ឆ្នាំ​១៩៩៤ មក អង្គការ​ហ្វារ បាន​រៀបរៀង​កម្មវិធី​សិក្សា​របស់​ខ្លួន​នានា និង​ថែម​ទាំង​បាន​ពង្រីក​ខ្លួន​ទៅ​ខេត្តសៀមរាប​នៅ​ឆ្នាំ​២០១៣​។ សិស្ស​ក្នុង​សាលា​នេះ អាច​ជ្រើសរើស​ជំនាញ​សិល្បៈ​ដូច​ជា គូរគំនូរ គំនូរជីវចល សូន​រូប តន្ត្រី របាំ សៀ​ក និង​សិល្បៈ​ផ្នែក​កាយសម្ព័ន្ធ​ផ្សេង​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ