ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជី​អាច​ម៍មាន់​កសិកម្ម​ត្រូវប៉ាន់​ ខណៈ​កសិករ​មួយ​​ចំនួន​​កាត់​បន្ថយ​ប្រើ​ជីគីមី

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ស្រប​ពេល​ជី​កសិកម្ម​គ្រប់​ប្រភេទ​បាន​ហក់​ឡើងថ្លៃ​ខ្ពស់កប់ពពក​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបង ក៏​ដូច​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត បាន​កាត់​បន្ថយ​យ៉ាងច្រើន​ក្នុង​ការ​ប្រើប្រាស់ «​ជីគីមី​» ដាក់​ដំណាំ ដោយ​ពួក​គេ​ងាយ​ទៅ​ប្រើប្រាស់«​ជី​អាច​ម៍កសិកម្ម​»​ជំនួស​វិញ រហូត​ឈ្មួញ​លក់​អាច​ម៍​មាន់​ប្រមូល​លក់​ស្ទើរ​មិន​ទាន់​តម្រូវការ​កសិករ​…

ខេត្តបាត់ដំបង ​៖ ស្រប​ពេល​ជី​កសិកម្ម​គ្រប់​ប្រភេទ​បាន​ហក់​ឡើងថ្លៃ​ខ្ពស់កប់ពពក​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបាត់ដំបង ក៏​ដូច​កសិករ​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត បាន​កាត់​បន្ថយ​យ៉ាងច្រើន​ក្នុង​ការ​ប្រើប្រាស់ «​ជីគីមី​» ដាក់​ដំណាំ ដោយ​ពួក​គេ​ងាយ​ទៅ​ប្រើប្រាស់
«​ជី​អាច​ម៍កសិកម្ម​»​ជំនួស​វិញ រហូត​ឈ្មួញ​លក់​អាច​ម៍​មាន់​ប្រមូល​លក់​ស្ទើរ​មិន​ទាន់​តម្រូវការ​កសិ
ករ​ ។ នេះ​បើ​តាម​ការ​កត់សម្គាល់​ពី​អ្នកជំនួញ​អាច​ម៍​មាន់​កសិកម្ម​ដ៏​ធំ​ម្នាក់​នៅ​បាត់ដំបង​។

អ្នកស្រី ណុ​ប សុ​ភ័​ណ្ឌ អ្នក​ធ្វើ​ជំនួញ​អាច​ម៍​មាន់​ដ៏​ធំ​ម្នាក់​បាន​និយាយ​ថា «​ជី​អាច​ម៍​មាន់​ចាប់ផ្ដើម​ត្រូវប៉ាន់​នៅ​ដើមឆ្នាំ​២០២១​ ។ ហើយ​រហូត​មល​ដល់​ពេល​នេះ ខ្ញុំ​ប្រមូល​អាច​ម៍​មាន់​លក់​ស្ទើរ​មិន​ទាន់​ឲ្យ​អតិថិជន​ទេ ព្រោះ​ការ​ដឹក​ជញ្ជូន​ដាក់​ឲ្យ​កសិករ​ច្រើន​ទីតាំង​ពេក​» ​។ អ្នកស្រី​បាន​បញ្ជាក់​ថា បើ​តាម​ការ​កត់​សម្គាល់ ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ កសិករ​មួយ​ចំនួន​ហាក់​ងាយ​មក​ប្រើប្រាស់ជី​អាច​ម៍​មាន់ ជំនួស​ជីគីមី​វិញ​ ។ ពីព្រោះ​ការ​ប្រើ​ជី​អាច​ម៍​មាន់​ដាក់​ដំណាំ​ទ​ទួល​បាន​ទិញ​ផល​ច្រើន​ជាង​ការ​ប្រើ​ជីគីមី ហើយ​ធ្វើ​ឲ្យ​ដី​ធានា​គុណ​ល្អ​បាន​យូរអង្វែង​ទៀត​ផង ​។

អ្នកស្រី​បាន​ប្រមូល​អាច​ម៍​មាន់​កសិកម្ម​នេះ ដឹក​លក់​ឲ្យ​កសិករ​គ្រប់​ទិស​ទី ទាំង​នៅ​ក្នុង​ខេត្ត និង ក្រៅ​ខេត្ត​ផង​ដែរ​។ កសិករ​ដាំ​ឪឡឹក​ម្នាក់​នៅ​ស្រុក​ឯក​ភ្នំ បាន​និយាយ​ថា ឆ្នាំទៅ​មិញ​ ​គាត់​បាន​កាត់​បន្ថយ​ការ​ប្រើ​ជីគីមី​ដាក់​ដំណាំ​ឪឡឹក ដោយ​ដាក់​ជំនួស​វិញ​នូវ​ជី​អាច​ម៍កសិកម្ម ហើយ​ឃើញ​ថា ដំណាំ​ឪឡឹក​ដើម​ល្អ ហើយ​ទ​ទួល​បាន​ផល​ច្រើន​ជាង​ការ​ប្រើ​ជីគីមី ​។ បើ​តាម​កសិករ​រូប​នេះ ការ​ប្រើ​ជី​អាច​ម៍​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​ល្អ ទ​ទួល​បាន​ផល​ច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ដី​រក្សា​នូវ​គុណ​ភាពល្អ​ទៀត​ផង​ ។

ពោល​គឺ ធ្វើ​ឲ្យ​ដី​ផុស​ល្អ មិន​ធ្វើ​ឲ្យ​ដី​ក្ដាំង​ទេ​។ ដោយឡែក ​កសិ​ករ​ដាំដំឡូង​មី​នៅ​ស្រុក​ភ្នំព្រឹក​វិញ គឺ លោក មាន ចាន់ បាន​ប្រាប់​កោះសន្តិភាព​ថា រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ លោក​ធ្លាប់តែ​ប្រើប្រាស់​ជីគីមី​ដាក់​ដំណាំ​ដំឡូង​មី ហើយ​ទ​ទួល​បាន​ផល​ច្រើន​បំផុត​ត្រឹម​ជិត​៣០​តោន​ក្នុង​មួយ​ហិក​តា​។ ប៉ុន្តែ​នៅ​ឆ្នាំទៅ​មិញ​នេះ គាត់​បាន​សាកល្បង​ប្រើប្រាស់ជី​អាច​ម៍​មាន់​កសិកម្ម​ជំនួស​វិញ ស្រាប់តែ​ដំឡូង​មី​គាត់​ឡើង​គល់​ល្អ ទ​ទូល​បាន​ទិន្នផល​ខ្ពស់​ជាង​ការ​ប្រើ​ជីគីមី ក្នុង​មួយ​ហិក​តា​ទ​ទូល​បាន​ទិន្នផល​ចន្លោះ​ពី​៤០​ទៅ​៤៥​តោន​ឯណោះ​។

លោក ចាន់ បាន​បញ្ជាក់​ថា ដោយសារ​តែ​ការ​ប្រើ​ជី​អាច​ម៍​ទ​ទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ប្រើ​ជីគីមី ឥឡូវ​លោក​កាត់​បន្ថយ​ក្នុង​ការ​ប្រើ​ជីគីមី​ហើយ​។ លោក​បាន​កុម្ម៉ង់​ទិញ​ជី​អាច​ម៍មាន់​ម្ដង​ជាង​៥០​តោន​ទុក​ដាច់​ដំណាំ​ដំឡូង និង​ដំណាំ​ដទៃ​ទៀត​។ ម្យ៉ាងទៀត ​ប្រើ​ជី​អាច​ម៍​មាន់​ចំណាយ​សោហ៊ុយ​តិច​ជាង ប្រើ​ជីគីមី ហើយ​ថែម​ទាំង​ទ​ទូល​បាន​ផល​ច្រើន​ទៀត​។ បើ​តាម​លោក​ដឹង​មួយ​រយៈនេះ មាន​កសិករ​ច្រើន​ណាស់​បាន​ងាក​ទៅ​ទិញ​ជី​កសិកម្ម​ដាក់​ដំណាំ តែ​នៅ​បន្ត​ប្រើ​ជីគីមី​តិចតួច​​ដែរ​។ អ្នក​ធ្វើ​ជំ​នូ​ញ​ជី​អាច​ម៍​មាន់ អ្នកស្រី ណុ​ប សុ​ភ័​ណ្ឌ បាន​និយាយ​ថា កសិករ​បាន​ប្រើប្រាស​ជី​អាច​ម៍​មាន់​កសិកម្ម​នេះ ដាក់​ទៅ​លើ​ដំណាំ​ច្រើន​ប្រភេទ​ណាស់​។

ដូច​ជា​ដំណាំ​ស្រូវ ដំឡូង​មី ដំណាំ​តា​ង៉ែ​ន ដំណាំ​ដូង និងដំណាំ​កសិកម្ម​ផ្សេង​ៗ​ទៀត​ ។​ល​។ អ្នកស្រី​បាន​ប្រាប់​ថា អ្នកស្រី​បាន​លក់​ជី​អាច​ម៍​កសិកម្ម​នេះ​រយៈពេល​បួន​ឆ្នាំ​កន្លង​មក​ហើយ តែ​កាលនោះ​ពុំ​សូវ​មាន​កសិករ​ចាប់​អារ​ម្ម​ណ៍ទិញ​ដាក់​ដំណាំ​ទេ ទើបតែ​ជាង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ​ ដែល​កសិ​ករ​សម្រុក​ទិញ​អាច​ម៍​មាន់​ដាក់​ដំណាំ ដោយសារ​គេ​ឃើញ​ទ​ទួល​បាន​ផល​ល្អ​ ។ ដង្ខៅ​អាច​ម៍​មាន់​រូប​នេះ បាន​បញ្ជាក់​ថា អាច​ម៍មាន់​ដែល​អ្នកស្រី​លក់​ឲ្យ​កសិករ​នេះ គឺ​ប្រមូល​ពី​តាម​កសិដ្ឋាន​ចិញ្ចឹម​មាន់​ធំ​ៗ​របស់​ក្រុមហ៊ុន​នានា នៅ​ខេត្តបាត់ដំបង និងខេត្ត​ប៉ៃលិន​។

បើ​និយាយ​ពី​ទីផ្សារ​អាច​ម៍​មាន់​វិញ អ្នកស្រី សុ​ភ័​ណ្ឌ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​តម្ឡៃជី​អាច​ម៍មាន់ ក្នុង​១​តោន​លក់​ចេញ​តំលៃ​២៥​ម៉ឺន​រៀល​ ។ អ្នកស្រី​ប្រមូល​ដឹក​ចេញ​យក​ទៅ​ឲ្យ​ម៉ូយ​ស្ទើរ​រាល់ថ្ងៃ តែ​មិន​ទាន់​តម្រូវការ​ម៉ូយ​កុម្ម៉ង​ទិញ​ទេ​ ព្រោះ​ការ​ដឹក​ជញ្ជូន​មាន​កំរិត មិន​អាច​ដឹក​ឲ្យ​ម៉ូយ​មួយ​កន្លែង​ឲ្យ​គ្រប់​ចំនួន​តែ​ម្ដង​តាម​ការ​កុម្ម៉ង់​ទិញ​បាន​ទេ គឺ​ដឹក​ឆ្លាស់គ្នា ទើប​អាច​ទៅ​រួច​ ។

អ្នកស្រី​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​អ្នកស្រី​ដឹង សព្វថ្ងៃ​កសិករ​ហាក់​ចាប់​អារ​ម្ម​ណ៍​ច្រើន​ទៅ​លើ​ការ​ប្រើប្រាស់​ជី​អាច​ម៍​មាន់​កសិកម្ម​ ព្រោះ​ចំណាយ​លុយ​តិច​ជាង​ប្រើ​ជា​ជីគីមី ហើយ​ទ​ទួល​ផល​ច្រើន​ ។ អ្នកស្រី​ថា ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​ប្រមូល​អាច​ម៍​មាន់​យ៉ាងតិច​ក៏​បាន​១០០​តោន​ដែរ តែ​មានការ​យឿ​ត​យ៉ាង​បន្តិច​ក្នុង​ការ​ដឹក​ជញ្ជូន ដោយសារ​ម៉ូយ​កុម្ម៉ង​ច្រើន​។ សព្វថ្ងៃ​ ដឹក​មិន​ទាន់​ឲ្យ​ម៉ូតូ​ទេ ព្រោះ​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន​ពេក​ ៕ ​

អត្ថបទសរសេរ ដោយ