ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ជា​ឈឺចាប់​សម្រាប់គ្រួសារ​ណាស់ ​បានត្រឹម​តែទទួល​សពពី​​ភាគី​​ថៃ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា សាកសព​ពលករ​ខ្មែរ​ម្នាក់​ ត្រូវ​ភាគី​ថៃ​ដឹក​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេលា​០៨​យប់​ថ្ងៃ​ទី​០៤ ឧសភា បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​ពីលើ​អគារ​មួយ​ មាន​កម្ពស់​១០​ជាន់ ស្ថិត​នៅ​ក្រុង​បាង​កក​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ចេ​ន ចាន់ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ប្រទេស​ថៃ មាន​ទី​ស្រុក​កំណើត​​នៅ​ភូមិ​ជី​ឃ្មុ​ល ឃុំ​គោក​ព្រិច ស្រុក​គិរី​វង្ស ខេត្តតាកែវ ។

បើ​តាម​ក្រុម​សាច់ញាតិ​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ជាន់​ទី​១០ ខណៈ​ពេល​ឡើង​លាបថ្នាំ​ជញ្ជាំង ក៏​ជាន់​បះ​ក្តារ​ទម្រ​ធ្លាក់​ចូល​រណ្តៅ​ទឹក​ត្រឹម​ចង្កេះ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ក្រោយមក ដំណឹង​​​អកុសល​នេះ ​ដឹង​ដល់​ក្រុម​គ្រួសារ ទើប​មក​ទទួល​សាកសព​ពី​ភាគី​ថៃទាំងសំឡេងស្រែកយំទាំង​ស្តាយស្រណោះ។ ​ទន្ទឹមនោះ ​ក៏​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ខេត្តតាកែវ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ គួរ​កត់​សម្គាល់ថា នៅ​ថ្ងៃ​ទី​០៤ ឧសភា មាន​សាកសព​ពល​ករ​​២​នាក់ ត្រូវ​ភាគី​ថៃ​បញ្ជូន​ឱ្យ​សាច់ញាតិ​ជា​បន្តបន្ទាប់ ។