ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​ទប់ស្កាត់​ជំងឺនៅ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង

6 ឆ្នាំ មុន

ឈាន​ដល់​រដូវ​ធ្លាក់​ភ្លៀង លោក​អ្នក​អាច​នឹង​កើត​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ ពិសេស​ជំងឺ​ផ្តាសាយ និង​ជំងឺគ្រុនឈាម ។ ជំងឺ​ទាំងនេះ​អាច​បណ្តាល​ឲ្យ​លោក​អ្នកមាន​គ្រោះថ្នាក់​ដល់​ជីវិត​គ្រប់ពេលវេលា បើសិនជា​ធ្វេស​ប្រ​ហេ​ស ។

ឈាន​ដល់​រដូវ​ធ្លាក់​ភ្លៀង លោក​អ្នក​អាច​នឹង​កើត​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ ពិសេស​ជំងឺ​ផ្តាសាយ និង​ជំងឺគ្រុនឈាម ។ ជំងឺ​ទាំងនេះ​អាច​បណ្តាល​ឲ្យ​លោក​អ្នកមាន​គ្រោះថ្នាក់​ដល់​ជីវិត​គ្រប់ពេលវេលា បើសិនជា​ធ្វេស​ប្រ​ហេ​ស ។

ជា​ទូទៅ​ជំងឺ​ដែល​តែងតែ​កើត​មាន​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​នេះ​មាន​ដូច​ជា​៖

១-​ជំងឺគ្រុនឈាម​៖ ជា​ជំងឺ​ដែល​បណ្តាល​មក​ពី​មូស​ខ្លាខាំ និង​បាន​ស្តែង​ឱ្យ​ដឹង​ដោយ​អាការ​ក្តៅខ្លួន​ខ្លាំង​រហូត​ដល់​៤១​អង្សា​សេ ឈឺក្បាល ឈឺ​សាច់ដុំ​, ឆ្អឹង និង​សន្លាក់ ឈឺ​នៅ​ខាងក្រោយ​ភ្នែក និង​កន្ទួល​ពេញ​ស្បែក​ជាដើម ។

២-​ជំងឺគ្រុនចាញ់​៖ ជំងឺ​នេះ​បាន​ស្តែង​ឱ្យ​ដឹង​តាម​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា គ្រុនញាក់​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ ក្តៅខ្លួន​ខ្លាំង បែកញើស​ពេញ​ខ្លួន នៅ​ពេល​សីតុណ្ហភាព​រាង​កាយ​ធ្លាក់​ចុះ​អាច​ឈឺក្បាល ក្អួ​ក និង​រាក​ជាដើម ។

៣-​ជំងឺ​គ្រុនក្តៅ​៖ សញ្ញា​គ្រុនក្តៅ គឺ​មាន​អាការ​ក្អក កណ្តាស ចុក​រួយ​ខ្លួនប្រាណ ឈឺក្បាល គឺជា​ជំងឺ​ផ្តាសាយ ។

៤-​ជំងឺ​ចម្លង​ពី​ចំណីអាហារ​៖ អាច​បណ្តាល​ឲ្យ​មានការ​រាករូស ពុល និង​អាច​មាន​សត្វល្អិត​មួយ​ចំនួន​ទៀត​នៅ​ក្នុង​អាហារ ពិសេស​បន្លែ​ឆៅ ដែល​ទាមទារ​ឲ្យ​លោក​អ្នក​មានការ​អនាម័យ​ខ្ពស់​ចំពោះ​ចំណីអាហារ​មុន​ពេល​បរិភោគ ។

៥-​ជំងឺ​ចម្លង​ពី​ទឹក​៖ ដើម្បី​ការពារ​ជំងឺ​ចម្លង​ពី​ទឹក ការ​ទទួលទាន​ទឹក​ត្រូវ​តែ​ជា​ទឹក​ស្អាត​និង​ដាំ​ឱ្យ​ពុះ​។

៦-​ជំងឺ​អាសន្នរោគ​៖ មូលហេតុ​នៃ​ជំងឺ​នេះ​គឺ​បណ្តា​មក​ពី​បាក់តេរី Vibrio Cholerae គឺជា​អ្នក​បង្ក​ឱ្យ​មាន​ជម្ងឺ​អាសន្នរោគ ដែល​វា​ជា​ធម្មតា​ច្រើន​រស់នៅ​ក្នុង​ចំណីអាហារ ឬ​ទឹក​ដែល​មាន​មេរោគ ។ នៅ​ពេល​ឆ្លង​ជំងឺ​នេះ​អាច​បណ្តាល​អ្នកជំងឺ​ពុល​និង​មាន​ជំងឺ​រាករូស​យ៉ាង​ធ្ងន់ ។

៧-​ជំងឺ​លិ​តូ​៖ ជា​ជំងឺ​ដែល​តែងតែ​កើត​មាន​ពេល​លិច​ទឹក​ដែល​បណ្តាល​មក​ពី​ទឹកនោម​សត្វ​កណ្តុរ និង​មាន​រោគ​សញ្ញា​ដូច​ជា គ្រុនក្តៅ ឈឺក្បាល ឈឺ​សាច់ដុំ ក្អួត លឿង​ស្បែក ក្រហម​ភ្នែក ឈឺពោះ កន្ទួល​លើ​ស្បែក ។ ជំងឺ​នេះ​បើ​មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ អាច​បណ្តាល​ឲ្យ​ខូច​តម្រងនោម ថ្លើម រលាក​ស្រោមខួរ និង​វិបត្តិ​ផ្លូវដង្ហើម ។

ដើម្បី​ការពារ​ជំងឺ​ទាំងនេះ​លោក​អ្នក​គប្បី​អនុវត្ត​តាម​វិធី​ខា​ក្រោម​នេះ​៖
-​រក្សា​អាវ​ភ្លៀង ឆត្រ និង​ស្បែកជើង​លុយ​ទឹក ជាមួយ​អ្នកជា​និច្ច ។
-​ត្រូវ​ងូតទឹក​ក្រោយ​ពី​ត្រូវ​ទឹកភ្លៀង ។
-​ផឹកទឹក​ក្តៅ ទឹក​ស៊ុប ទឹកដោះគោ​ក្តៅ ។
-​អនាម័យ​ខ្លួនប្រាណ និង​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ និង​បំបាត់​ដង្កូវទឹក និង​ជម្រក​មូស ។
-​ផឹកទឹក​ឱ្យ​បាន​ច្រើន​យ៉ាងតិច​២​លី​ត្រ​ក្នុង​១​ថ្ងៃ មិន​ត្រូវ​រង់ចាំ​រហូត​ស្រេកទឹក​ទេ ។
-​បរិភោគ​អាហារ​ប្រកបដោយ​ជីវជាតិ​និង​អនាម័យ និង​ចៀសវាង​បរិភោគ​ក្រោម​តំណក់ទឹកភ្លៀង ។
-​បរិភោគ​អាហារ​សំបូរ​វីតាមីន​សេ​(C) ត្របែក ល្ហុង​ទុំ ចេកទុំ ក្រូចពោធិសាត់ ស្ត្រូ​ប៊ើ​រី បន្លែ​បែ​តង​ចាស់​ដូច​ជា​ផ្ទី ស្លឹក​ងប់ ស្លឹក​បាស ខាត់ណា សណ្តែកកួរ និង​ប៉េងប៉ោះ​ជាដើម ៕