ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ចំណោម​រាប់រយ​នាក់ តើ​នរណា​នឹង​ក្លាយជា​តារា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​បាន​ជួបជុំ​គ្នា​ចម្រាញ់​បេក្ខជន​ជា​ច្រើន​នាក់​ដែល​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី «​ចង់​ក្លាយជា​តារា​»​របស់​ទូរទស្សន៍​អប្សរា ។

លោក​សុ ភេ​ន អ្នក​រៀបចំ​កម្មវិធី «​ចង់​ក្លាយជា​តារា​»​ប្រចាំ

រាជធានី​ភ្នំពេញ ៖ គណៈកម្មការ​បាន​ជួបជុំ​គ្នា​ចម្រាញ់​បេក្ខជន​ជា​ច្រើន​នាក់​ដែល​ដាក់​ពាក្យ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី «​ចង់​ក្លាយជា​តារា​»​របស់​ទូរទស្សន៍​អប្សរា ។

លោក​សុ ភេ​ន អ្នក​រៀបចំ​កម្មវិធី «​ចង់​ក្លាយជា​តារា​»​ប្រចាំ​ស្ថានីយទូរទស្សន៍​អប្សរា​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ផលិត​ឡើង​ដើម្បី​ជ្រើសរើស​យក​បេក្ខជន​បេ​ក្ខ​នារី​មាន​ទេព​កោសល្យ​ផ្នែក​ចម្រៀង ដោយ​មានការ​ចូលរួម​ពី​បេក្ខជន​បេ​ក្ខ​នារី​ទូ​ទាំង​ប្រទេស​ជិត​១​ពាន់​នាក់ ។ កម្មវិធី​ចាប់ផ្តើម​ជ​ម្រុះ​ខាងក្រោម​ឆាក​២​វគ្គ​និង​សល់​២០០​នាក់​សម្រាប់​ឡើង​ឆាក ។

លក្ខណៈ​នៃ​ការ​ប្រកួតប្រជែង គឺ​សម្រេច​យក​បេក្ខជន​មាន​សមត្ថភាព​៤៨​នាក់ យក​ទៅ​ប្រកួតប្រជែង​ជា​បន្តបន្ទាប់​ទៅ​តាម​ស​ប្តា​ហ៍ នីមួយ​ៗ ។ ការ​ប្រកួត​ចម្រាញ់​យក​១២​នាក់ ហើយ​បន្ត​ចម្រាញ់​រហូត​នៅ​សល់​តែ​៣​នាក់​ប៉ុណ្ណោះ ។ ការ​ប្រកួតប្រជែង​នេះ​លើ​គ្រប់​ចង្វាក់​នៃ​ចម្រៀង​ទាំង​សម័យ និង​បុរាណ ដោយ​បេក្ខជន​ទទួល​បាន​វិញ្ញាសា​ចម្រៀង​មួយ​បទ​ច្រៀង​ពីរ​នាក់​ដើម្បី​ប្រៀបធៀប​សំឡេង​គ្នា ។

ប្រិ​យ​មិត្ត​ទស្សនិកជន​អាច​ទស្សនា​កម្មវិធី «​ចង់​ក្លាយជា​តារា​»​ចាប់ពី​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១៧​តទៅ ដោយ​បញ្ចាំង​រាល់ថ្ងៃ​សៅរ៍​ម៉ោង​៧​ដល់​៩​យប់ ។ ការ​ប្រឡង​មាន​រយៈពេល​៨​ខែ ក្នុង​នោះ​៤​ខែ​ជា​វគ្គ​ជម្រុះ​ប្រចាំ​ស​ប្តា​ហ៍ និង​៣​ខែ​ជា​វគ្គ​បង្ហាញ​ជូន​ទេព​កោសល្យ​បេក្ខជន​ពី​ប្រចាំ​ស​ប្តា​ហ៍​ឆ្លង​ទៅ​ខែ និង​បន្ត​១​ខែ​ចុង​ក្រោយ​ជា​វគ្គ​ផ្តាច់ព្រ័ត្រ ។

ជ័យ​លា​ភី​សម្រាប់​កម្មវិធី​ចំនួន​៣​នាក់ គឺ​ម្នាក់​ម្ចាស់​ពានរង្វាន់ ព្រមទាំង​ជ័យ​លា​ភី​រង​ឆ្វេង​ស្តាំ ។ ជ័យ​លា​ភី​ទាំង​៣​នាក់​នឹង​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​របស់​ទូរទស្សន៍​អប្សរា ។

ចំពោះ​បេក្ខជន​៦​នាក់​ចុង​ក្រោយ​បាន​ក្លាយជា​តារា​សម្តែង​រឿង​ភាគ​ប្រចាំ​ទូរទស្សន៍​អប្សរា​ផង​ដែរ ។

គណៈកម្មការ​នៃ​កម្មវិធី «​ចង់​ក្លាយជា​តារា​» មាន​ចំនួន​៣​នាក់ គឺ​អ្នកស្រី​សួន ច​ន្ថា​, ឌី​ជេ​ណា​ណា និង​ឌី​ជេ​ប៉ុយ​នុយ ។ ចំណែក​ពិធីករ គឺ​លោក​សុខ រ៉ា​ស៊ី និង​កញ្ញា​នៅ សូ​នី​តា ។

អ្នកស្រី​សួន ច​ន្ថា លើក​ឡើង​ថា អ្នកស្រី​នឹង​ព្យាយាម​ជ្រើសរើស​យក​បេក្ខជន​មាន​ទេព​កោសល្យ​បង្ហាញ​ជូន​ទស្សនិកជន​ដោយ​អ្នកស្រី​ឆ្លងកាត់ បទ​ពិសោធន៍​លើ​វិ​ថី​ចម្រៀង​ច្រើន​ឆ្នាំ ព្រមទាំង​ធ្លាប់​ធ្វើ​ជា​គណៈកម្មការ​វាយតម្លៃ​ផង​ដែរ ។

ឌី​ជេ​ប៉ុយ​នុយ​ដែល​ទើបតែ​ក្លាយជា​អ្នក​គណៈកម្មការ​ផ្តល់​ពិន្ទុ​ដែរ​នោះ​ឱ្យ​ដឹង​ថា​លោក​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​ចាក់​ភ្លេង ដូច្នេះ​ហើយ​លោក​យក​បទ​នេះ​សម្រាប់​វាយតម្លៃ​ជ្រើសរើស​បេក្ខជន​ដែល​មាន​ទេព​កោសល្យ​ល្អ ៕