ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ផ្សារ​ទំនើប​កើនឡើង​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ដំណាច់ត្រីមាស​ទី​1​ឆ្នាំ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​៣%​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។
យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​បឋម​បង្ហាញ​ថា

រាជធានី​ភ្នំពេញ ៖ ការ​សិក្សា​ថ្មី​មួយ​រក​ឃើញ​ថា តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​៣%​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។
យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​បឋម​បង្ហាញ​ថា តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប​បាន​កើនឡើង​ពី​៧៩%​កាលពី​ត្រីមាស​ទី​១​ឆ្នាំ​មុន ដល់​៨២%​នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ ។ ផ្ទុយ​ទៅ​វិញ ទំហំ​ផ្សារ​ទំនើប​នៅ​សល់​បាន​កើនឡើង​ពី​២១​ដល់​២៦% ក្នុង​រយៈពេល​ដូច​គ្នា​នេះ ។

ការ​សិក្សា​ដដែល​រក​ឃើញ​ថា ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៣៤​គម្រោង ក្នុង​នោះ​កម្រិត A មាន​១២​គម្រោង​, កម្រិត B ១០​គម្រោង និង​កម្រិត C ២​គម្រោង ។

លោក ប៉ែន សុខ​គា នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុ​ណ្ណា រៀល​ធី​គ្រុប បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ម្សិលមិញ​ថា​៖ « កំណើន​នៃ​តម្រូវការ​ប្រើប្រាស់​ផ្សារ​ទំនើប​ដោយសារ​កត្តា​មួយ​ចំនួន​ដូច​ជា កំណើន​ប្រជាសាស្ត្រ កំណើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ លក្ខខណ្ឌ​នៃ​ការ​ទិញ​ទំនិញ និង​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​មីក្រូហិរញ្ញវត្ថុ​កំពុង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​នេះ»។

លោក​បន្ត​ថា ៖ « ការ​បន្ថយ​អត្រា​ការ​ប្រាក់​របស់​រាជរដ្ឋាភិបាល​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​លៃលក​រក​ប្រាក់​ចំណាយ​បាន ហើយ​ការ​ទិញ​បង់​រំលស់​កាន់តែ​ងាយស្រួល ក៏​កំពុង​ជំរុញ​កំណើន​នៃ​ការ​លក់​ផង​ដែរ » ។

តាម​គម្រោង ផ្សារ​ទំនើប​ធំ​ៗ​ចំនួន​ពីរ​ទៀត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​នេះ គឺ​ផ្សារ​ទំនើប​Parkson Mall ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្សារ​ទំនើប​ក្នុង​គម្រោង Exchange Square ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Hong Kong Land ។

លោក ជ សាំង នាយក​ប្រតិបត្តិ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា ឲ្យ​ដឹង​ថា តម្រូវការ​ប្រើប្រាស់​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ ដោយ​អត្រា​ប្រើប្រាស់​សរុប​បាន​កើនឡើង​រហូត​ដល់​៩៥% ដោយសារ​កំណើន​អតិថិជន​នៅ​រាជធានី​ភ្នំពេញ ដែល​និយម​មក​លេង​កម្សាន្ត និង​ញ៉ាំ​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​នានា​ក្នុង​ផ្សារ​ទំនើប ។

លោក​បន្ត​ថា ៖ « ខ្ញុំ​សង្កេត​ឃើញ​កម្លាំង​ទិញ ពី​ប្រជាពលរដ្ឋ​នៅ​តែ​រក្សា​សភាព​ទ្រឹង ព្រោះ​ផ្សារ​ទំនើប​ភាគច្រើន​លក់ដាច់​ជាងគេ​លើ​ផ្នែក​ចំណីអាហារ និង​ការ​កម្សាន្ត » ៕