ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​អចលនទ្រព្យ​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនវត្ថុ​អន្តរជាតិ​នានា​លើក​ឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ជា​ទូទៅ​ក្នុង​អាស៊ាន ប្រទេស​ចិន និង​ពិភពលោក ។

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​អចលនវត្ថុ​អន្តរជាតិ​នានា​លើក​ឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ជា​ទូទៅ​ក្នុង​អាស៊ាន ប្រទេស​ចិន និង​ពិភពលោក ។

លោក Tom OSullivan អគ្គនាយក​គេហទំព័រ realestate.com.kh ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ពិព័រណ៍​អចលនទ្រព្យ ដែល​នឹង​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ក្នុង​ស​ប្តា​ហ៍​ទី​១​នា​ខែឧសភា​ខាង​មុខ​នេះ​ថា ប្រសិនបើ​ធៀប​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់ កម្ពុជា​បាន​ទទួល​នូវ​កម្មសិទ្ធិ​ស្របច្បាប់​សម្រាប់​ជនបរទេស និង​មាន​កំណើន​វិនិយោគ​យ៉ាង​ខ្លាំងក្លា ។

លោក​បន្ត​ថា ៖ « វិស័យ​អចលនទ្រព្យ និង​សំណង់ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ទីក្រុង​ធំ​ៗ​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​កំពុង​ក្លាយជា​សក្តានុពល​សម្រាប់​ការ​វិនិយោគ » ។

ទាក់ទង​នឹង​ការ​រៀបចំ​ពិព័រណ៍​នេះ លោក​Tom Osullivan ថ្លែង​ថា ការ​រៀបចំ​ពិព័រណ៍​លំដាប់​អន្តរជាតិ​នេះ នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ កាស៊ីណូ​ណា​ហ្គា​វើ​ល​ដ៍​រាជធានី​ភ្នំពេញ ដែល​នឹង​មាន​អ្នករក​ទទួលទាន​ក្នុង​វិស័យ​នេះ​ប្រមាណ​២​ទៅ​៣​ពាន់​នាក់​ចូលរួម​សិក្សា​ឈ្វេងយល់ ស្វែងរក​ដៃគូ ក៏​ដូច​ជា​ព័ត៌មាន​ជាក់លាក់​ដើម្បី​សម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា ។ ពិព័រណ៍​នេះ​នឹង​មាន​ស្តង់​សរុប​ចំនួន​៥០ ដែល​ត្រូវ​បាន​ជួល​ឲ្យ​ក្រុមហ៊ុន​ភ្នាក់ងារ និង​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា និង​អន្តរជាតិ ។

លោក​បន្ថែម​ថា ៖ « អ្វី​ដែល​ពិសេស​សម្រាប់​ព្រឹត្តិការណ៍​នេះ គឺ​ធ្វើ​យ៉ាងណា ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​មក​ចូលរួម​កាន់តែ​ច្រើន​ដើម្បី​សិក្សា​ឈ្វេងយល់ និង​ស្វែងរក​ឱកាស​ចាប់​ដៃគូ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ។ ប្រទេស​កម្ពុជា​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វិនិយោគិន​អចលនទ្រព្យ​អន្តរជាតិ​ជា​ទូទៅ​ក្នុង​តំបន់​អាស៊ាន ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក » ។

លោក​បន្ត​ថា គោលបំណង​នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​បង្ហាញ​ពី​កម្ពុជា និង​សក្តានុពល​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅ​កាន់​អ្នក​ក្នុងស្រុក និង​អន្តរជាតិ ហើយ​យើង​នឹង​នាំ​មក​នូវ​គម្រោង​ថ្មី​មានគុណ​ភាព​ខ្ពស់ អាជីវកម្ម​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល និង​ដើរតួ​នាទី​សំខាន់​ក្នុង​ទីផ្សារ ។

អ្នក​នាង Patricia នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​វិនិយោគ​អចលនវត្ថុ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ដែល​បាន​និង​កំពុង​វិនិយោគ​គម្រោង​លំនៅ​ឋាន Camhome នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ក្រុមហ៊ុន​នេះ​គាំទ្រ​ការ​រៀបចំ​ពិព័រណ៍​អចលនវត្ថុ​លំដាប់​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​ថ្លែង​ថា ក្រុមហ៊ុន​របស់​យើង​បាន​មក​វិនិយោគ​នៅ​កម្ពុជា តាម​រយៈ​អចលនទ្រព្យ​មាន​តម្លៃ​សមរម្យ​សម្រាប់​ទីផ្សារ​នេះ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​មាន​លទ្ធភាព​ទិញ​បាន​។ អ្នក​នាង​បន្ត​ថា ៖ « ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​មាន​សក្តានុពល និង​ឱកាស​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើការ​វិនិយោគ » ។
លោក ជែក​គី អេ​ង (Jackie Eng) ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន SC Capital ថ្លែង​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាពល្អ​ប្រសើរ បើ​ទោះបីជា​ការ​លក់​ខុន​ដូ និង​បុរី​នានា​ថមថយ​ល្បឿន​ក្តី ប៉ុន្តែ​នេះ​ជា​និន្នាការ​កើត​មាន​ជា​ទូទៅ​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក ដែល​វិស័យ​នេះ​តែង​ឡើង​ចុះ​ដូច​ជាវ​ដ្ត​មួយ​អីចឹង ហេតុនេះ ស្ថានភាព​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ ៕