ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! តម្លៃ​ខ្លួន​តារា​ប្រុស​ក្នុង​រឿង «​បុព្វេ​សន្និ​វាស​» ទទួល​បាន​រាប់​ពាន់​ដុល្លារ ក្នុង​ការ​ថត​រឿង​មួយ​ភាគ

3 ឆ្នាំ មុន

ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង សម្រាប់​ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​ហ្វេ​ន​កម្ពុជា ដែល​តែងតែ​និយម​តាមដាន​តារា​សម្ដែង​ប្រុស​ដ៏​លេចធ្លោ​របស់​ថៃ គឺ​លោក Pope Thanavat ដែល​បច្ចុប្បន្ន​ដើរ​ជា​តួអង្គ​ឯក​ប្រុស​នៅ​ក្នុង​រឿង

ប្រទេស​ថៃ ៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង សម្រាប់​ប្រិ​យ​មិត្ត​ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​ហ្វេ​ន​កម្ពុជា ដែល​តែងតែ​និយម​តាមដាន​តារា​សម្ដែង​ប្រុស​ដ៏​លេចធ្លោ​របស់​ថៃ គឺ​លោក Pope Thanavat ដែល​បច្ចុប្បន្ន​ដើរ​ជា​តួអង្គ​ឯក​ប្រុស​នៅ​ក្នុង​រឿង «​បុព្វេសន្និវាស​»​ដែល​ជា​រឿង​ភាគ​ថៃ​ដ៏​ល្បីល្បាញ​នោះ ថ្មី​ៗ​នេះ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ទម្លាយ​ពី​តម្លៃ​ខ្លួន​ក្នុង​ទីផ្សារ​ការងារ​សិល្បៈ​របស់​លោក​ក្នុង​ឆ្នាំ​២០២២ ខ្ទេចខ្ទី​គ្មាន​សល់ ខណៈ​ចំណូល​ទទួល​បាន​ខ្ពស់កប់ពពក ក្រោយ​ជោគជ័យ និង​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​រឿង​ភាគ «​បុព្វេសន្និវាស​»​។

តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ថៃ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២​នេះ តម្លៃ​ខ្លួន​តារា​ប្រុស​រូប​នេះ មានការ​ហក់​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដោយ​បាន​ចំណូល​ខ្ពស់កប់ពពក​ខុស​ពី​ឆ្នាំ​មុន​ៗ​ឆ្ងាយ​ណាស់​។

ប្រភព​ខាងលើ​បាន​ទម្លាយ​ថា ការ​ថត​រឿង​ភាគ​ក្នុង​មួយ​ភាគ លោក Pope ទទួល​បាន​តម្លៃ​ខ្លួន​ចាប់​ពី ៨០ ០០០ បាត ប្រហែល​ស្មើនឹង ២ ១៦០ ដុល្លារ​អា​មេ​រិ​ក​។ ចំណែកឯ​ការ​ថត​ឃោសនា និង​ផ្សាយពាណិជ្ជកម្ម​ផ្សេង​ៗ​តម្លៃ ៧ លាន​បាត ប្រហែល​ស្មើនឹង ១៨៨ ៨០០ ដុល្លារ​អា​មេ​រិ​ក​។ រីឯ​ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​នោះ គឺ​ទទួល​បាន ២៥០ ០០០ បាត ប្រមាណ ៦ ៧៥០ ដុល្លារ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ថៃ ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​បន្ត​យ៉ាង​ផុសផុល​នៅ​លើ Social Media​។

ទន្ទឹម​នឹង​ការ​ទម្លាយ​ពី​តម្លៃ​ខ្លួន និង​កំពុង​ជោគជ័យ​ខ្លាំង​តាម​រយៈ​រឿង​ភាគ «​បុព្វេសន្និវាស​» នេះ​ដែរ ប្រ​ភ​ព័ត៌មាន​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ លោក Pope កំពុង​ផ្ទុះ​ទីផ្សារ​ខ្លាំង​រក​ចំណូល​បាន​លើសលប់​ស្ទើរតែ​មិន​នឹក​ស្មាន​ដល់ ជា​ពិសេស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តារា​សម្ដែង​ប្រុស​រូប​នេះ ហាក់​មមាញឹក​ខ្លាំង​ទៅ​លើ​ការងារ​សិល្បៈ និង​ទទួល​បានការ​ងារ​ថ្មី​ៗ​ជា​បន្តបន្ទាប់​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​នោះ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង «​បុព្វេសន្និវាស​» ភាគ​១ បាន​ចប់​មួយ​រយៈ​ធំ​មក​ហើយ ហើយ​តួអង្គ​ឯក​ប្រុស និង​តួអង្គ​ឯក​ស្រី គឺ​លោក Pope Thanavat និង​អ្នក​នាង Bella Ranee​។ ដោយឡែក​រឿង​ភាគ​ថៃ «​បុព្វេសន្និវាស​» ភាគ​២ ក៏​កំពុង​ចាប់ផ្ដើម​ចេញ​មក​បន្តបន្ទាប់​គ្រប់​រោង​ភាពយន្ត និង​ចាក់​បញ្ចាំង​រោងកុន​ទាំង​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ​។

Pope Thanavat ជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​ប៉ុស្តិ៍​លេខ ៣ និង​ជា​មនុស្ស​របស់​មហាជន ដែល​មាន​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស និង​លើ​ពិភពលោក​។ តារា​សម្ដែង​ប្រុស​ថៃ លោក Pope Thanavat មានឈ្មោះ​ពិត​ថា Thanavat Vatthanaputi កើត​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​១៩៨២ ស្ថិត​ក្នុង​ទីក្រុង​បាងកក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ