ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាចម្រៀង គឹ​ម រ៉ូ​ហ្សា «កូនមិន​អាច​ស៊ូទ្រាំ​អាកាសធាតុ​ស្រុក​ខ្មែរ​បាន»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​ទាន់​ដល់​ថ្ងៃ​ទៅ​អូស្ត្រាលី​វិញ​ផង តែ​ដោយសារ​កូនស្រី​តូច​ពិបាក​ទ្រាំ​អាកាសធាតុ​ស្រុក​ខ្មែរ​បាន អ្នក​នាង ​គឹ​ម រ៉ូ​ហ្សា ​ត្រឡប់​ទៅ​វិញ​មុន​កំណត់ ។

តារាចម្រៀង និង​សម្តែង​អ្នក​នាង​គឹ​ម រ៉ូ​ហ្សា​ដែល​មាន​

រាជធានី​ភ្នំពេញ ៖ មិន​ទាន់​ដល់​ថ្ងៃ​ទៅ​អូស្ត្រាលី​វិញ​ផង តែ​ដោយសារ​កូនស្រី​តូច​ពិបាក​ទ្រាំ​អាកាសធាតុ​ស្រុក​ខ្មែរ​បាន អ្នក​នាង ​គឹ​ម រ៉ូ​ហ្សា ​ត្រឡប់​ទៅ​វិញ​មុន​កំណត់ ។

តារាចម្រៀង និង​សម្តែង​អ្នក​នាង​គឹ​ម រ៉ូ​ហ្សា​ដែល​មាន​ស្វាមី​នៅ​អូស្ត្រាលី និង​ទៅ​រស់នៅ​ទីនោះ បាន​មក​លេង​ស្រុក​កំណើត​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​ហើយ ។ រ៉ូ​ហ្សា​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ រយៈពេល​ប៉ុន្មាន​ខែ​មក​ហើយ​ដែល​នាង​នាំ​កូនស្រី​មក​ប្រទេស​កម្ពុជា​ជួបជុំ​ឪពុក​ម្តាយ​បងប្អូន និង​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​នានា​ជុំវិញ​ប្រទេស​កម្ពុជា ។ ស្វាមី​មិន​បាន​មក​ជាមួយ​នាង​ទេ ព្រោះ​មមាញឹក​ការងារ ។

អតីត​តារា​សម្តែង និង​ចម្រៀង​គឹ​ម រ៉ូ​ហ្សា​ មិន​អាច​នៅ​កម្ពុជា​បន្ត​ទៀត​បាន ព្រោះ​កូនស្រី​របស់​នាង​នៅ​តូច​ពេក​ពិបាក​ទ្រាំ​អាកាសធាតុ​ស្រុក​ខ្មែរ​បណ្តាល​ឱ្យ​ឈឺ​ជាប់​រហូត ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​អ្នក​នាង ​គឹ​ម រ៉ូ​ហ្សា​ប្រាប់​ថា ​នាង​ជិត​ឡើង​យន្តហោះ​ទៅ​អូស្ត្រាលី​វិញ​ហើយ បន្ទាប់​ពី​ចំណាយពេល​ជា​ច្រើន​អាទិត្យ​មក​លេង​ប្រទេស​កម្ពុជា​ជាមួយ​កូនស្រី​តូច ដោយ​មិន​មាន​វត្តមាន​ស្វាមី​មក​ជាមួយ​ទេ ។ នេះ​ជា​លើក​ទី​២​ដែល​នាង​មក​ស្រុក​កំណើត​ជា​កន្លែង​ដិតដាម​អនុស្សាវរីយ៍​ជា​ច្រើន ។ នាង​ចាកចេញ​ទៅ​រស់នៅ​អូស្ត្រាលី​១០​ឆ្នាំ​មក​ហើយ ។ នៅ​ទីនោះ​ក្រៅពី​បំពេញ​តួនាទី​ជា​ស្ត្រី​មេផ្ទះ នាង​ឆ្លៀតពេល​សម្តែង ខ្លះ​ៗ​ដែរ ពិសេស​ក្នុង​កម្មវិធី​បុណ្យ ធំ​ៗ ។ «​ខ្ញុំ​មិន​អាច​ចោលការ​ងារ​សិល្បៈ​បាន​ឡើយ ព្រោះ​ខ្ញុំ​ស្រឡាញ់​ណាស់ ។

ចិត្ត​អត់​ចង់ទៅ​អូស្ត្រាលី​វិញ​ទេ​ព្រោះ​១០​ឆ្នាំ​នៅ​ស្រុក​គេ នាង​ខ្ញុំ​តែងតែ​នឹក​ស្រុក​ខ្មែរ​ជា​និច្ច នឹក​ការងារ​សិល្បៈ​ដែល​ខំ​ហែល​ឆ្លង​គ្រប់​រូបភាព​ទំ​រាំ​បាន​គេ​ស្គាល់ ទើប​ចេះ​តែ​ដក់​ក្នុង​ចិត្ត​រហូត​មក ។ ទៅ​ដល់​ណា ក៏​នឹក​ប្រទេស​ខ្លួន​ដែរ​» ។ អ្នក​នាង​គឹ​ម រ៉ូ​ហ្សា តាំងចិត្ត​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​រយៈពេល​២​ឆ្នាំ​ទៀត ៕