ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ស្មាន​តែ Beyonce ធាត់ តែ​ការ​ពិត​នាង​មានកូន​ភ្លោះ​ក្នុង​ផ្ទៃ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​នាំ​គ្នា​ថា Beyonce ធាត់ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ពរ​ពោះ​កូនភ្លោះ​ក្នុង​ផ្ទៃ​។

តារា​ដ៏​ល្បី​លំដាប់​ពិភពលោក​ម្នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​នាំ​គ្នា​ថា Beyonce ធាត់ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ពរ​ពោះ​កូនភ្លោះ​ក្នុង​ផ្ទៃ​។

តារា​ដ៏​ល្បី​លំដាប់​ពិភពលោក​ម្នាក់​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ទី​បី​ហើយ ដោយ​មានកូន​ភ្លោះ​ក្នុង​ផ្ទៃ​។ នាង និង​ស្វាមី​របស់​នាង​ត្រៀម​នឹង​ទទួល​សមាជិក​ថ្មី​ចូល​មក​ក្នុង​គ្រួសារ​។
តែ​សម្រាប់​អ្នកខ្លះ​វិញ បាន​ចោទប្រកាន់​ថា នាង​ឡើង​គីឡូ​ទាំង​ភ្លេច​គិត​ថា នាង​កំពុង​តែ​មាន​ផ្ទៃពោះ​។ នៅ​ពេល​មាន​ផ្ទៃពោះ​ការ​ឡើង​ទម្ងន់​ជា​រឿង​ធម្មតា​ទេ​។ តើ​អ្នក​ទាំងនោះ​ចង់​ឲ្យ​នាង​នៅ​តែ​រាង​ដដែល​ឬ​ក៏​យ៉ាងណា? យើង​ឃើញ​អ្នក​រិះគន់​ទាំងនោះ​សរសេរ​បង្ហោះ​ក្នុង Instagram ដោយ​ប្រើ​ពាក្យ​មិន​សមរម្យ​។

ត្រឡប់​ទៅ​ឆ្នាំ​២០១៣ Beyonce ធ្លាប់​បាន​ឆ្លងទន្លេ​បានកូន​ស្រី​មួយ​ឈ្មោះ​ថា Blue Ivy​។ ក្រោយ​ពេល​បាន​ឆ្លងទន្លេ​រួច នាង​ស្រក​ទម្ងន់​អស់​៥៧​ផោន​។

តារាចម្រៀង​ល្បី​រូប​នេះ​បាន​ប្រាប់​ក្នុង​ទស្សនាវដ្តី Shape ថា​៖ «​ខ្ញុំ​មិនមែន​ជា​មនុស្ស​ស្គម​ពេក​នោះ​ទេ តាំងពី​ដើម​មក​។ ខ្ញុំ​គឺជា​មនុស្ស​ដែល​ត្រូវ​តម និង​ថែរក្សា​រាង ដើម្បី​ឲ្យ​រាង​ស្អាត​។ គ្មាន​នរណា​ម្នាក់​អាច​មាន​រាង​នៅ​ដដែល​ទេ​។ អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​មាន​សុខភាព​ល្អ ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​រីករាយ​នូវ​អ្វី​ដែល​ជា​ខ្លួន​យើង​»៕