ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​​ខ្លះៗបង្ហាញ​ឱ្យ​ដឹង​ជំងឺ​ខ្វះ​ជាតិ​ស្ករ

6 ឆ្នាំ មុន

ជំងឺ​ខ្វះ​ជាតិ​ស្ករ​ជា​ទូទៅ​ត្រូវ​គេ​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ដែល​មិនមែន​មក​ពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ដែល​កើតមក​ពី​ជំងឺ​ទឹកនោមផ្អែម ។ ជំងឺ​ទាំង​ពីរ​នេះ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន បើសិនជា​

ជំងឺ​ខ្វះ​ជាតិ​ស្ករ​ជា​ទូទៅ​ត្រូវ​គេ​បែងចែក​ជា​ពីរ​ប្រភេទ គឺ​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ដែល​មិនមែន​មក​ពី​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ដែល​កើតមក​ពី​ជំងឺ​ទឹកនោមផ្អែម ។ ជំងឺ​ទាំង​ពីរ​នេះ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បាន បើសិនជា​លោក​អ្នក​ធ្វេសប្រហែស ។

ខាងក្រោម​នេះ​គឺជា​សញ្ញា​នៃ​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ទាំង​ពីរ​ប្រភេទ ដែល​លោក​អ្នក​គួរតែ​ឈ្វេងយល់​មាន​ដូច​ជា ៖

១-​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ដែល​មិនមែន​ជា​ជំងឺ​ទឹកនោមផ្អែម​៖
ជា​ករណី​កង្វះ​ជាតិ​ស្ករ​តិចតួច ដែល​បណ្តាល​មក​ពី​ការ​នឿយហត់ ការ​បរិភោគ​មិន​គ្រប់គ្រាន់ ឃ្លាន​ជ្រុល ការ​ដេក​មិន​បាន​គ្រប់គ្រាន់ រហូត​បង្ក​ឱ្យ​ចុះ​ជាតិ​ស្ករ ។

២-​ជំងឺ​ទឹកនោមផ្អែម​៖
 អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​ព្យាបាល ដូច​ជា​ការ​លេបថ្នាំ​ដើម្បី​ឱ្យ​ជាតិ​ស្ករ​ថយ​ចុះ​ហួស​កម្រិត ការ​ចាក់​ថ្នាំ​អាំង​ស៊ុ​យ​លី​ន​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​មិន​គោរព​តាម​វេជ្ជបញ្ជា​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម ។ ជួនកាល​បណ្ដាល​មក​ពី​ការ​តម​អាហារ​ជ្រុល​ពេក​ក៏​បណ្តាល​ឱ្យ​ខ្វះ​ជាតិ​ស្ករ​ដែរ​។ មួយវិញទៀត​ការ​ហាត់ប្រាណ​ដើម្បី​បញ្ចុះ​ជាតិ​ស្ករ​ខ្លាំង​ពេក​ក៏​ធ្វើ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ថយ​ចុះ​ដែរ​។ ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ត្រូវ​ដាក់​គ្រាប់ស្ករ​តាម​ខ្លួន​ជាប់​ជា​និច្ច ដើម្បី​ចៀសវាង​ប្រការ​ដែល​មាន​ដោយសារ​ខ្វះ​ជាតិ​ស្ករ ។

ចំពោះ​សញ្ញា​នៃ​បញ្ហា​ខ្វះ​ជាតិ​ស្ករ​មាន​ដូច​ជា​៖
-​បែកញើស ។
-​ញ័រ​ដៃ ញ័រ​ជើង ។
-​វិលមុខ ។
-​អារម្មណ៍​ប្រែប្រួល ។
-​ស្លេកស្លាំង ។
-​ឃ្លាន ។
-​ឈឺក្បាល ។
-​ស្រ​វាំ​ភ្នែក ។
-​អស់កម្លាំង​ល្ហិតល្ហៃ ។

លោក​អ្នក​ត្រូវ​ចាំ​ថា គេ​អាច​ដឹង​ថា​ខ្វះ​ជាតិ​ស្ករ ឬ​ជាតិ​ផ្អែម​បាន​ដោយ​ការ​ពិនិត្យ​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ឃើញ​មាន​កម្រិត​ជាតិ​ស្ករ​នៅ​ក្រោម​៧០​មី​ល្លី​ក្រាម​ក្នុង​១​មី​លី្ល​លី​ត្រ​ឈាម និង​អាច​ដឹង​តាម​រយៈ​រោគ​សញ្ញា​ផ្សេង​ៗ​ដែល​កើត​មាននៅ​លើ​ខ្លួន​អ្នកជំងឺ ។ ជា​ទូទៅ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​សរីរាង្គកាយ​របស់​មនុស្ស ម្នាក់​ៗ មាន​កម្រិត​ចន្លោះ​ពី​៧០​ទៅ​១២០​មី​លី្ល​ក្រាម​ក្នុង​១​មី​លី្ល​លី​ត្រឹ​ឈាម ។ ដើម្បី​បាន​លទ្ធផល​ត្រឹម​ត្រូវការ​ពិនិត្យ​ត្រូវធ្វើ​ឡើង​នៅ​ពេល​ព្រឹក​មិន​ទាន់​ទទួលទាន​អាហារ ៕