ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង់បីដឹកយុវជន​ម្នាក់​ទម្លាក់​មុខផ្សារ​ទួលពង្រ រួច​ដេក​ស្រែកថ្ងូរ«​អូយ​ចុក​ណាស់​ៗ ជួយផង»

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ ​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មាន​ស្នាម​របួស​ក្បាល​និង​រាង​កាយ​ស្ទើរ​គ្រប់

​រាជធានីភ្នំពេញ ​៖ ​យុវជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​មាន​ស្នាម​របួស​ក្បាល​និង​រាង​កាយ​ស្ទើរ​គ្រប់កន្លែង ត្រូវ​បាន​​គេ​ដឹក​តាម​ម៉ូតូ​កង់​បី​១​គ្រឿង​យក​មក​​ទម្លាក់​ចោល​នៅ​តាម​ផ្លូវ​បេតុង​មួយ​កន្លែង​ ។ ​ចំណែក​យុវជន​រង​គ្រោះ​ខាងលើ​បាន​ដេក​ស្រែកថ្ងូរ​ថា​«​អូយ​ចុក​ណាស់​ៗ» ​លុះ​​មួយសន្ទុះ​ក្រោយមក​ក៏​បាន​ស្លា.ប់​បាត់បង​ជីវិត​​តែម្តង​ ដោយ​ពុំ​ដឹង​ថា​ស្នាម​របួស​លើ​រាង​កាយ​យុវជន​រង​គ្រោះ​រូប​នេះ​បណ្ដាល​មក​ពី​អ្វី​ឡើយ​។

ហេតុ​ការ​ណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង ជាប់​របង​រោងចក្រ​កាត់ដេរ​ហុង​វ៉ា ទល់មុខ​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវ​ជរង​គ្រោះ​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ​ស្លៀកខោ​ជើង​ខ្លី ពណ៌​ខ្មៅ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ខ្មៅ និង​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​និង​ទំ​លំនៅ​នោះ​ទេ ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដៃជើង និង​បែ.កក្បាល​ដោយ​មាន​កន្សែ​ង​រុំ​របួស​ក្បាល​ទៀត​ផង​។

តែបើ​តាម​ស្ត្រី​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ ខណៈ​ដែល​គាត់​ដើរ​ឆ្លងកាត់​ចំណុច​ខាងលើ ​ស្រាប់តែ​មាន​ម៉ូតូ​កង់​បី​មួយ​គ្រឿង​បើក​ទៅ​ឈប់​ទីនោះ ​រួច​អ្នកបើកបរ​បាន​លើក​យុវជន​រង​គ្រោះ​ដាក់ចុះ​ឲ្យ​ដេក​នៅ​លើ​ផ្លូវ​ ។​ បន្ទាប់​មក​បាន​បើក​ម៉ូតូ​កង់​បី​គេចខ្លួន​យ៉ាង​ប្រញាប់ប្រញាល់​ទៅ​បាត់ ប៉ុន្តែ​មុន​និង​ចាកចេញ​ទៅ​ អ្នក​បើក​ម៉ូតូ​កង់​បី​នោះ​បាន​និយាយ​ថា «​យុវជន​ម្នាក់​នេះ​សុំ​គាត់​ជិះ​មក​»​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​ម៉ូតូ​កង់​បី​ចាកចេញ​ទៅ​បាត់​ យុវជន​រង​គ្រោះ​បាន​ស្រែ​ក​ថ្ងូរ​ថា​«​ចុក​ណាស់​ៗ»​ ព្រមទាំង​ស្រែក​ឲ្យ​គេឯង​ជួយ​ផង ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ជួយ​លើក​ឲ្យ​អង្គុយ​ ។​ ប៉ុន្តែ​យុវជន​នេះ​អង្គុយ​មិនកើត​ឡើយ និង​បាន​និយាយ​ថា​«៥​ពេទ្យ​ហើយ គេ​មិន​ជួយ​ខ្ញុំ​ឡើយ​» ហើយ​ពេល​នោះ​មិន​ទាន់​សួរ​ឈ្មោះ​និង​ទីលំនៅ​ផង យុវជន​ខាងលើ​ក៏​បាន​ស្លា.ប់​តែ​ម្ដង​។

បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ឲ្យ​ចុះ​ទៅ​ពិនិត្យ​និង​ផ្ដល់​ដំណឹង​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ កោសល្យវិច័យ និង​បន្ត​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ស្លា.ប់ របស់​យុវជន​ខាងលើ​ព្រមទាំង​សាច់ញាតិ​ទៅ​ទួល​យក​ស.ព​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ