ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខ​ធនាគារម្នាក់​​ដើ​ឆ្លងផ្លូវរកទិញអីហូប ជួបគ្រោះ​យ៉ាងរន្ធ.ត់មុខ​វិទ្យាល័យទួលអំពិល​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​YAMAHA YZF-R1 មួយ​គ្រឿង​ បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន

​រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​YAMAHA YZF-R1 មួយ​គ្រឿង​ បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុ.ក​បុរស​ជា​សន្តិសុខ​យាម​ធនាគារ​ម្នាក់​ទៀត​កំពុង​ដើ​ឆ្លងផ្លូវ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បន្ទាប់​មក​បាន​ស្លា.ប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ ។​ ចំណែក​ម៉ូតូ​នោះ​ពុំ​បាន​ដួល​នៅ​នឹង​កន្លែង​ភ្លាម​ៗ​ទេ បាន​ជ្រុល​ទៅ​មុខ​បុក​បង្គោល​ដែក​ដួល​រលំ​៣​ដើម រួច​ជ្រុល​ទៅ​បុ.ក​បង្គោល​ភ្លើង​ថ្ម​១​ដើម​ទៀត​ទើប​ដួល​រង​ការ​ខូចខាត ហើយ​យុវជន​អ្នក​ជិះ​ម៉ូតូ​នេះ​រង​របួសស្រាល​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិ​ច្ចិ​ការ​ឆ្នាំ​២០២២ ត្រង់​ចំណុច​មុខ​និង​វិទ្យាល័យ​ទួល​អំពិល ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ម៉ូតូ​មួយគ្រឿង​​ខាងលើ​ម៉ាក​YAMAHA YZF-R1 ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1GY-0558 បើកបរ​ដោយ​យុវជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​រង​របួសស្រាល ។ ​ចំណែកបុរស​រង​គ្រោះ​ដល់បាត់បង់​ជីវិត​ឈ្មោះ ឈួ​ន វ៉ា​ន់​ធី​រិ​ន អាយុ​៤៧​ឆ្នាំ មុខរប​ជា​សន្តិសុខ​យាម​នៅ​ធនាគារ​​មួយកន្លែង ជាប់​នឹង​កន្លែង​កើតហេតុ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៤ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​កើតហេតុ​ ម៉ូតូ​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុ.ក​បុរស​រង​គ្រោះ ដែ​ល​កំពុង​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដើម្បី​រក​ទិញ​អី​ហូប​ ​បណ្ដាល​ឲ្យ​ខ្ទា.ត​ប៉ើង​ជា​ច្រើន​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ ។​ បន្ទាប់​ម៉ូតូ​ខាងលើ​ពុំ​បាន​បាន​ដួល​នោះ​ទេ បាន​ជ្រុល​ទៅ​បុ.ក​បង្គោល​ដែល​ខ្លី​ៗ​ដែល​គេ​ដាំ​នៅ​លើ​ចិញ្ចើម​ផ្លូវ ដួល​រលំ​អស់​៣​ដើម​រួច​ជ្រុល​ទៅ​បង្គោល​ភ្លើង​ថ្ម​១​ដើម​ទៀត​ ទើប​ម៉ូតូ​នេះ​ដួល​ហើយ​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​យុវជន​អ្នកបើកបរ​បាន​រង​របួសស្រាល​ប៉ុណ្ណោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹងបន្ត​​ថា ក្រោយ​ពេល​កើត​ហេតុ សន្តិសុខ​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ក៏​បាន​ស្លា.ប់​បាត់បង់​ជីវិត ​។ ​ចំណែក​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​និង​នគរបាល​ប៉ុស្តិ៍​ដង្កោ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ម៉ូតូ​និង​អ្នកបើកបរ​ទៅ​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ