ខេត្តសៀមរាប ៖ បុរសចំណាស់ម្នាក់ដោយសារស្រវឹងស្រាផង បានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ដោយយកកន្សែងចងភ្ជាប់ទៅនឹងដើមឈើ ដើម្បីចង.ក ប៉ុន្តែត្រូវកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ និងកំលាំងកងរាជអាវុធហត្ថក្រុងសៀមរាបដើរល្បាតឃើញក៏ជួយសង្គ្រោះទាន់ពេល កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ មេសា ស្ថិតនៅបរិវេណជិតស្តុបស្តាតចាស់ ជាប់សារមន្ទីជាតិ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ។
បុរសមានវិបត្តិខាងលើ ឈ្មោះសោម ចិន អាយុ៥១ឆ្នាំ កសិករ រស់នៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។ ការធ្វើអត្តឃាតនេះ មិនត្រូវបានដឹងពីមូលហេតុនោះទេ ហើយក៏មិនបានសម្រេចដែរ ព្រោះមានកម្លាំងនគរបាលចម្រុះប្រទះឃើញចុះអន្តរាគមន៍ទាន់ពេល ។
ប្រភពបញ្ជាក់បន្ថែមថា ក្រោយពីបានជួយជនរងគ្រោះហើយ ក៏បានធ្វើការពន្យល់ណែនាំកុំឱ្យគិតខ្លី ហើយឱ្យត្រឡប់ទៅផ្ទះវិញដែរ។
ចែករំលែកព័តមាននេះ