ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​នាំ​គ្នា​មក​លេង​កម្សាន្ត​នៅ​សួន​កុមារ​ទល់មុខ​សាលាខេត្ត​យ៉ាងច្រើន​កុះករ

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ក្នុង ខេត្ត និង​ភ្ញៀវ​មក​ពី​តាម​បណ្តា​ខេត្ត​នានា បាន​ចូល​មក​លេង​កម្សាន្ត និង​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ និង​សណ្ឋាគារ ព្រមទាំង​នាំ​គ្នា​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ នៅ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន​យ៉ាងច្រើន​កុំ​ករ គួរ​ឱ្យ​កត់សម្គាល់​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​ក្នុង ខេត្ត និង​ភ្ញៀវ​មក​ពី​តាម​បណ្តា​ខេត្ត​នានា បាន​ចូល​មក​លេង​កម្សាន្ត និង​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ និង​សណ្ឋាគារ ព្រមទាំង​នាំ​គ្នា​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ នៅ​សួន​កុមារ ទល់មុខ​សាលាខេត្ត​ប៉ៃលិន​យ៉ាងច្រើន​កុំ​ករ គួរ​ឱ្យ​កត់សម្គាល់​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នា​ឱកាស​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០២២​នេះ មាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន យ៉ាងច្រើន ដែល​ធ្វើ​ឱ្យ​អ្នក​លក់ដូរ​នៅ​តាម​រមណីយដ្ឋាន​នានា ជា​ពិសេស​អ្នកលក់​នំចំណី ម្ហូបអាហារ និង​គ្រឿង​ភេសជ្ជ​:​ផ្សេង​ៗ នៅ​លើ​សួន​កុមារ​ទល់មុខ​នឹង​សាលាខេត្ត​ប៉ៃលិន​មមាញឹក​យ៉ាង​ខ្លាំង​។

ប្រភព​ដដែល​បន្ត​ថា នា​ពេល​ព្រឹក​រហូត​ដល់​ពេល​រសៀល ភ្ញៀវ​ទេសចរ​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ដូច​ជា ម្លប់​សាវម៉ាវ ចំការ​ខ្នុរ និង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ហើយ​នាំ​គ្នា​ទទួលទាន​អាហារ​ជួបជុំ​ក្រុម​គ្រួសារ​។ រីឯ​នៅ​ពេល​យប់ ពួក​គេ​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​នៅ​តាម​វត្ត​អារាម ជា​ពិសេស​នៅ​សួន​កុមារ​ទល់មុខ​នឹង​សាលាខេត្ត​ប៉ៃលិន​តែ​ម្តង​។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អាម្ម​ណ៍​បំផុត​នោះ នៅ​ពេល​យប់​គេ​ឃើញ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​រៀបចំ​តុបតែង​ដាក់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ បញ្ចេញ​ជា​ផ្កា​ភ្ញី​ចម្រុះ​ពណ៌​គួរ​ឱ្យ​ចង់​គយគន់​ផង​ដែរ​។

ចំណែក​ភ្ញៀវ​ទេសចរ​ម្នាក់​ដែល​មានឈ្មោះ សុខ សំ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ធ្វើ​ដំណើរ​មក​ពី​ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​ដឹង​ថា «​គាត់​បាន​នាំ​ក្រុម​គ្រួសារ​មក​លេង​ខេត្ត​ប៉ៃលិន អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ ដោយពេល​ថ្ងៃ​ដើរ​លេង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត លុះដល់​ពេល​រសៀល​គាត់​បាន​ស្នាក់​នៅផ្ទះ​បងប្អូន ដែល​បន្ថយ​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ផ្ទះសំណាក់ ហើយ​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា គាត់​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​របស់​ខ្លួន​វិញ​»​។

ភ្ញៀវ​ទេសចរ​រូប​នេះ​បញ្ជាក់​ថា «​ការ​ដើរ​លេង ពិតជា​ធ្វើ​ឱ្យ​អាម្ម​ណ៍​ស្រស់ថ្លា និង​ធូរស្បើយ​អំពី​បញ្ហា​ស្ត្រេ​ស និង​ទុក្ខ​កង្វល់ ជា​ពិសេស​ធ្វើ​ឱ្យ​គាត់​រីករាយ និង​បង្កើត​អនុស្សាវរីយ៍​ជាមួយ​កូន ចៅ​ថែម​ទៀត​ផង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ