ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​សព​នារី​ឆក់​ខ្សែភ្លើង​នៅ​ផាប់​ស្ទ្រី​ត​ស្វែងរក​យុត្តិធម៌ បាន​ពាក្យ​រិះគន់ និង​ជេរ​ប្រមាថ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​នារី​ម្នាក់​​ស្លា.ប់​ដោយសារ​ត្រូវ​ឆក់​ខ្សែភ្លើងនៅផាប់​ស្ទ្រី​តសៀមរាប ក្រុម​គ្រួសារ​នៃ​សព​កំពុង​​មានទុក្ខ​ជា​ទម្ងន់​ ស្រាប់តែ​មាន​បណ្តា​ព័ត៌មាន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​នារី​ម្នាក់​​ស្លាប់​ដោយសារ​ត្រូវ​ឆក់​ខ្សែភ្លើងនៅផាប់​ស្ទ្រី​តសៀមរាប ក្រុម​គ្រួសារ​នៃ​សព​កំពុង​​មានទុក្ខ​ជា​ទម្ងន់​ ស្រាប់តែ​មាន​បណ្តា​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​តូចផ្សាយ​បន្ថែម​ដោយ​គ្មាន​ប្រភព​ពិត ធ្វើ​អោយ​គ្រួសារ​ជន​រង​គ្រោះ​រង​នូវ​ពាក្យ​រិះគន់​ថា ក្លាយជា​មនុស្ស​អាក្រក់ និង​ពាក្យ​ជេរ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បន្ថែម​ទៀត​ទៅ​វិញ​ ថែមទាំងថា លេង​សប្បាយ​បាត់បង់​ជីវិត​តែ​ខ្លួនឯង បែរជា​ចោទប្រកាន់​គេ? ។

ជា​ការ​ឆ្លើយ​តប​ក្រុម​គ្រួសារ​នៃ​សព​បាន​ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាពផ្ទាល់នៅ​ថ្ងៃ​ទី​២៣ មេ​សា អោយ​ដឹង​ថា ជាក់ស្តែង​ពួក​គាត់​(​គ្រួសារ​សព​) មិន​បាន​ទៅ​បញ្ជា​ឱ្យ​ចាប់​ម្ចាស់​ហាង​ម៉ាស្សា​នោះ​ទេ គ្រាន់តែ​ទាមទារអោយ​ប៉ូលិស​ឱ្យ​ជួយ​រក​ដើមហេតុ និងរក​យុត្តិធម៌​អោយនារីរងគ្រោះត្រូវជាប្អូនស្រី​តែ​ប៉ុណ្ណោះ ។

គ្រួសារ​នៃ​សព​បាន​បញ្ជាក់​ថា បើ​ប្អូនស្រី​គាត់​មិន​ឆក់​ស្លាប់ ក៏​នៅ​ពេល​នោះមាន​អ្នក​ផ្សេង​ឆក់​ស្លាប់​ដូច​គ្នា​ដែរ ព្រោះ​​មាន​មនុស្ស​២​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​ដូច​គ្នា​ដែរ រហូត​មក​ដល់​ពេល​នេះ ​នៅ​ស្ពឹក​មួយ​ចំហៀង​ខ្លួន​នៅឡើយ ។

ជា​ការ​សំណូមពរ​ដល់​អ្នក​និយម​លេង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឱ្យ​យល់​ពី​អារម្មណ៍​គ្រួសារ​របស់​គាត់​ផង ព្រោះ​វា​ជា​រឿង​ឈឺចាប់​ណាស់ ដែល​ត្រូវ​បាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រឡាញ់​ហើយ​ថែម​ទាំង​ត្រូវ​មហាជន​រិះគន់ និង​ដៀល​ជេរ​ទៀត ។ មិន​ចង់អោយ​នរណាម្នាក់​ជាប់ឃុំ ហើយ​ក៏​មិន​ចង់បាន​លុយ​សំណងអីនោះដែរ ប៉ុន្តែ​ចង់រក​ហេតុផល​ដើម្បី​យុត្តិធម៌​មួយ ចង់បាន​អ្នក​ទទួលខុសត្រូវ ព្រោះ​ស្លាប់​ហើយ​មិន​អាច​វិល​វិញ​ថ្ងៃស្អែក​បាន​ទេ ។ បើ​និយាយ​ពី​ការ​សម្រុះ​សំ​ម្រួ​ល​វិញ គ្មាន​នរណា​ទាក់ទង​មក​សម្រួល​ឡើយ កុំ​ថា​ឡើយ​មក​បុណ្យសព​តែ​បន្តិច ក៏​គ្មាន​ឃើញ​ដែរ ។

សូម​រំលឹក​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្សា​មួយ​កន្លែង នៅ​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត បន្ទាប់​ពី​មាន​ហេតុការណ៍​ខ្សែភ្លើង​ឆក់​ក្មេង​ស្រី​ម្នាក់ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ដែល​វរៈ​ឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នៅ​លើ​ទឹកដី​ប្រវត្តិ​សាស្ត្រា​ខេត្តសៀមរាប ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ខេត្តសៀមរាប ៕