ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ថ្នាំ​បំបាត់​ស្នាម​ជ្រួញ​លើ​ថ្ងាស់ តែ​ចុង​ក្រោយ​…

7 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ទទួល​ការ​វះកាត់​បង្ហូរ​ខ្ទុះ ក្រោយ​ពេល​មានការ​បង្ក​រោគ​នៅ​ក្រោម​ស្បែក​ថ្ងាស់​របស់​នាង​។ នេះ​ជា​លទ្ធផល​ដែល​នាង​ទទួល​បាន ក្រោយ​ពេល​

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ទទួល​ការ​វះកាត់​បង្ហូរ​ខ្ទុះ ក្រោយ​ពេល​មានការ​បង្ក​រោគ​នៅ​ក្រោម​ស្បែក​ថ្ងាស់​របស់​នាង​។ នេះ​ជា​លទ្ធផល​ដែល​នាង​ទទួល​បាន ក្រោយ​ពេល​បាន​ចាក់ Dermal Filler ទៅ​លើ​ថ្ងាស់ ក្នុង​គោលបំណង​ដើម្បី​បំបាត់​ស្នាម​ជ្រួញ​។

Nong Guang អាយុ​៤១​ឆ្នាំ បាន​ចាក់ Filler តាំងពី​២​ឆ្នាំ​មុន តែ​នៅ​ពេល​ថ្មី​ៗ​នេះ​នាង​ស្រាប់តែ​មាន​អារម្មណ៍​ថា មុខ​របស់​នាង​មាន​សភាព​ទន់​ៗ​ដូច​ចាហួយ​។ នាង​បាន​ទៅ​ទទួល​ការ​ពិនិត្យ​នៅ​គ្លីនិក បន្ទាប់​ពី​នាង​មានការ​ឈឺចាប់​នៅ​ដើមខែ​នេះ ហើយ​គ្រូពេទ្យ​ប្រាប់​នាង​ថា នាង​មានការ​បង្ក​រោគ​ក្រោម​ស្បែក​ដែល​នាង​ធ្លាប់​ចាក់ Filler​។

វី​ដេ​អូ​ដែល​គេ​ថត​នៅ​ក្នុង​គ្លីនិក Teeraporn ក្នុង​ទីក្រុង​បាំង​កក បាន​បង្ហាញ​ពី​សកម្មភាព​របស់​គ្រូពេទ្យ​ក្នុង​ការ​ច្របាច់​សារធាតុ​ស្អិត​ៗ​ចេញពី​ក្រោម​ថ្ងាស់​របស់ Nong Guang។ បន្ទាប់​ពី​រយៈពេល ១០​នាទី​កន្លង​ផុត​ទៅ​សារធាតុ Filler ត្រូវ​បាន​គ្រូពេទ្យ​យក​ចេញ​អស់ មុន​ពេល​ការ​ដេរ​បិទ​ទៅ​វិញ និង​ការ​លាបថ្នាំ​សម្លាប់​មេរោគ ចាប់ផ្តើម​អនុវត្ត​ទៅ​លើ​មុខរបួស​។

ស្ត្រី​វ័យ​៤១​ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ចាក់ Filler តាំងពី​២​ឆ្នាំ​មុន តែ​នៅ​ពេល​ពីរ​បី​ថ្ងៃមុន​នេះ វា​ចាប់ផ្តើម​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​យ៉ាង​ខ្លាំង ដែល​តម្រូវ​ឲ្យ​ខ្ញុំ​មក​ជួប​គ្រូពេទ្យ​។

ថ្ងាស់​របស់ខ្ញុំ​ឡើង​ទន់​ៗ នៅ​ពេល​ខ្ញុំ​ប៉ះ​វា​។ គ្រូពេទ្យ​បាន​ប្រាប់​ថា វា​មានការ​បង្ក​រោគ​ហើយ​។ វា​មានការ​ឈឺចាប់​ណាស់ នៅ​ពេល​ខ្ញុំ​ធ្វើ​ឲ្យ​វា​ក្រឡិចក្រឡាច់​នៅ​ក្រោម​ស្បែក​របស់ខ្ញុំ​។ តែ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះថា​ឥលូវ​នេះ​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​ហើយ​»​។

អ្នកនាំពាក្យ​របស់​គ្លីនិក​ខាងលើ បាន​និយាយ​ថា ការ​ចាក់ Filler របស់​អ្នកជម្ងឺ​នេះ​មិនមែន​ធ្វើ​ឡើង​ដោយ​គ្លីនិក​របស់​ខ្លួន​ឡើយ​។ តែ​គ្លីនិក​របស់​ខ្លួន​គឺជា​អ្នក​ព្យាបាល​បញ្ហា​បង្ក​រោគ​នៅ​កន្លែង​ចាក់ Filler នោះ​៕