ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនល្មើស​ជំរិត និង​សម្លា.ប់ នាំ​ទៅ​ដល់​ខេត្តកណ្តាល​ដើម្បី​ធ្វើ​ត្រាប់​ពី​សកម្មភាព

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​កោះសន្តិភាព​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​21 មេ​សា​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំ

ខេត្តកណ្តាល ៖ តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​កោះសន្តិភាព​បានឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​21 មេ​សា​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​ករណី និង​កម្លាំង​នគរបាល​ស្រុក​លើក​ដែក ព្រមទាំង​កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​នាំ​ឃាតក​2​នាក់ ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់​ទៀត​ជនជាតិ​ខ្មែរ ដើម្បី​នាំ​ទៅ​ចង្អុលបង្ហាញ​កន្លែង​ទម្លាក់​សាកសព​ពីលើ​ស្ពាន​អ្នក​លឿង​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ និង​ប្រាប់​កន្លែង​ទម្លាក់​ចោល​វត្ថុ​តាង​មាន​ភួយ​រុំ​សព​ជន​រង​គ្រោះ នៅ​ចំណុច​ស្ពាន​ក​ន្ទ្រា​ក់​ជិត​ទីរួមខេត្ត​ព្រៃវែង ស្ថិត​ក្នុងភូមិ​បា​ប៉ោង ឃុំ​បា​ប៉ោង ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ។

រួច​ហើយ​ក៏​បក​មក​វិញ​នាំ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មក​គាស់​សាកសព​ដែល​សមត្ថកិច្ច​កប់​បណ្តោះអាសន្ន​នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ស្ថិត​ក្នុងភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ដើម្បី​យក​សាកសព​ទៅ​បញ្ចុះ​បូជា​នៅ​វត្ត​កំពង់​ភ្នំ ក្នុង​ស្ថិត​ក្នុង​ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ មេ​សា មាន​ករណី​ចាប់​ថៅកែ​ហាង​ភោ​ជនី​ដ្នា​ន​មួយ​កន្លែង ជា​ជនជាតិ​ចិន​ម្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជំរិត​ទារប្រាក់ ប៉ុន្តែ​ដោយសារ​តែ​ជំរិត​ទារប្រាក់​ពី​បងស្រី​ជន​រង​គ្រោះ​ចំនួន​40.000​ដុល្លារ​មិន​បាន ក៏​សម្លាប់​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​សំណាក់ (​ញ៉ូ​ថោ​ន​) ស្ថិត​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ លុះដល់​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មេ​សា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ជនជាតិ​ចិន​ម្នាក់​ស្លាប់​អណ្តែត​ទឹកទន្លេ នៅ​ចំណុច​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ដែល​សាកសព​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ។ បន្ទាប់​ពី​មាន​ព័ត៌មាន​ករណី​ជំរិត​ទារប្រាក់​នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បើក​ការ​ស៊ើបអង្កេត​លើ​បទល្មើស​ជំរិត​ទារប្រាក់​នេះ ៕

ព័ត៌មាន​ដែលទាក់​ទិន ៖ ពិតជាសាហាវណាស់! មិនត្រឹមតែជំរិតទេ ថែមទាំង​សម្លាប់​ទៀត

នាំ​ខ្លួន​ជនល្មើស​ធ្វើ​ត្រាប់​សារ​ឡើង​វិញ​ករណី​ឃាតកម្ម​ជនជាតិ​ចិន​ដូច​គ្នា​(​មាន​វី​ដេ​អូ​)