ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេនៗស្រឡាំងកាំង! បវរកញ្ញា Miss Grand ២រូប​ប្រកាស​រៀបការ​ជាមួយគ្នា​

1 ឆ្នាំ មុន

ព័រ​តូ​រី​កូ ៖ បវរកញ្ញា​អា​ហ្ស​ង់​ទី​ន និង​ព័រ​តូ​រី​កូ​បាន​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន ដោយ​បាន​ប្រកាស​ថា

ព័រ​តូ​រី​កូ ៖ បវរកញ្ញា​អា​ហ្ស​ង់​ទី​ន និង​ព័រ​តូ​រី​កូ​បាន​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន ដោយ​បាន​ប្រកាស​ថា ពួក​គេ​រៀប​ការ​ជាមួយ​គ្នា​រួច​ហើយ ក្រោយ​មាន​ទំនាក់ទំនង​ស្នេហា​នារី​ស្រឡាញ់​ភេ.ទ​ដូច​គ្នា​ស្ងាត់​ៗ​អស់​រយៈពេល​ជា​ច្រើន​ខែ​។ នេះ​បើ​យោង​តាម​ប្រភព​ពី CNN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២​។

បវរកញ្ញា​អា​ហ្ស​ង់​ទី​ន Mariana Varela អាយុ​២៦​ឆ្នាំ និង​បវរកញ្ញា​ព័រ​តូ​រី​កូ Fabiola Valentín អាយុ​២២​ឆ្នាំ បាន​តំណាង​ប្រទេស​កំណើត​រៀងខ្លួន​ក្នុង​ការ​ប្រកួត​កម្មវិធី Miss Grand International ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ​២០២០​។ ក្រោយ​បញ្ចប់​ការ​ប្រកួត ហើយ​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ (Top 10) បវរកញ្ញា​ទាំង​២ ហាក់​នៅ​តែ​ជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ ប៉ុន្តែ​អ្វី​ដែល​អ្នកគាំទ្រ​ពុំ​បានដឹង​ទាល់​សោះ​នោះ​គឺ ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​សម្ងាត់​ជាមួយ​គ្នា​។

បវរកញ្ញា​ទាំង​២ សម្រេច​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ នៅ​ឯ​តុលាការ​ក្នុង​ទីក្រុង San Juan ប្រទេស​ព័រ​តូ​រី​កូ​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​នៅ​លើ​បណ្តាញ Instagram រួម​គ្នា​របស់​អ្នក​ទាំង​២ ដោយ​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រដែ​ល​បាន​សរសេរ​ថា «​បន្ទាប់​ពី​សម្រេចចិត្ត​រក្សា​ទំនាក់ទំនង​របស់​ពួក​យើង​ជា​ឯកជន ឥឡូវនេះ យើង​បាន​បើក​ទ​ចំហរ​ទំនាក់ទំនង​នេះ​នៅ​ក្នុង​ថ្ងៃ​ពិសេស​»​។

ក្រោយ​ការ​ប្រកាស​ដ៏​ភ្ញាក់ផ្អើល​នេះ​រួច​មក ទាំង​អ្នកគាំទ្រ តារា​ល្បី​ៗ រួម​និង​បវរកញ្ញា​ចូលរួម​ការ​ប្រកួត​កម្មវិធី Miss Grand International បាន​អបអរសាទរ Varela និង Valentín ចំពោះ​ស្នេហា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ