ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NBC ដាក់​ដេញថ្លៃ​ប្រាក់​40​ពាន់​លាន​រៀល​សម្រាប់​ខែមេសា​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​ដាក់​ដេញថ្លៃ​សាច់ប្រាក់​ចំនួន​៤០​ពាន់​លាន​រៀល​ដើម្បី​ផ្តល់​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ដេញថ្លៃ​ក្នុង​អត្រា​ការ​ប្រាក់​៣% ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា​(NBC) បាន​ដាក់​ដេញថ្លៃ​សាច់ប្រាក់​ចំនួន​៤០​ពាន់​លាន​រៀល​ដើម្បី​ផ្តល់​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា ដេញថ្លៃ​ក្នុង​អត្រា​ការ​ប្រាក់​៣% ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ឲ្យ​ដឹង​ថា ការ​ដាក់​ដេញថ្លៃ​សម្រាប់​ខែមេសា​នេះ មាន​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ប៉ុណ្ណោះ ខណៈ​កាលពី​ខែមីនា​កន្លង​មក គ្មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​ដេញថ្លៃ​ទេ ។​

សេចក្តី​ប្រកាស​ដដែល​ឲ្យ​ដឹង​ថា ការ​ដេញថ្លៃ​ដែល​ធ្វើ​ឡើង​រៀង​រាល់​ខែ​នេះ គឺ​ស្ថិត​ក្នុង​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អនុវត្ត​ចាប់តាំងពី​ចុងឆ្នាំ​២០១៦ ដើម្បី​បង្កើន​ការ​ចរាចរ​ប្រាក់​រៀល​ក្នុង​ទីផ្សារ ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ថ្លែង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ធ្លាប់​បាន​ចូលរួម​ដេញថ្លៃ​ប្រាក់​រៀល​ពី​ធនាគារជាតិ ប៉ុន្តែ​លើក​នេះ​គ្រឹះស្ថាន​របស់​លោក​មិន​ចូលរួម​ដេញថ្លៃ​ទេ ដោយសារ​សាច់ប្រាក់​ដេញថ្លៃ​កន្លង​មក​ប្រើប្រាស់​មិន​ទាន់​អស់ ។ លោក​បន្ត​ថា ការ​ចរាចរ​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ ប្រា​សាក់​មាន​គោលនយោបាយ​ផ្តល់​ជូន​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​ក្នុង​ទំហំ​សាច់ប្រាក់​តូច គឺ​គ្រឹះស្ថាន​ផ្តល់​ជូន​ជា​ប្រាក់​រៀល ប៉ុន្តែ​បើ​អ្នក​ប្រើប្រាស់​ឥណទាន​ក្នុង​ទំហំ​សាច់ប្រាក់​ធំ យើង​តែងតែ​ផ្តល់​ជូន​ជា​ប្រាក់​ដុល្លារ ដោយសារ​ងាយស្រួល​ទុកដាក់ ។

លោក​បន្ត​ថា ៖ « អត្រា​ការ​ប្រាក់​៣% ដែល​ផ្តល់​ជូន​ពី​ធនាគារជាតិ ជា​ការ​សមរម្យ​នា​ពេល​កន្លង​មក ប៉ុន្តែ​ចាប់តាំងពី​រាជរដ្ឋាភិបាល​កំណត់​ពិ​ដាន​ការ​ប្រាក់​ត្រឹម​១៨% អត្រា​ការ​ប្រាក់​នេះ​ហាក់​ខ្ពស់​បន្តិច​។  ហេតុនេះ ធនាគារជាតិ​គួរ​ពិចារណា​បញ្ចុះ​អត្រា​ការ​ប្រាក់​បន្ថែម​ទៀត ព្រោះ​ប្រាក់​រៀល​ដែល​ដេញថ្លៃ​មក​មិន​បាន​ប្រើប្រាស់​១០០% នោះ​ទេ » ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិថ្លែង​ថា ការ​ដាក់​ចេញ​នូវ​ការ​ដេញថ្លៃ​សាច់ប្រាក់​រៀល​នេះ ជា​ដំណើរការ​ល្អ​ដែល​នឹង​វិ​វត្ត​ទៅ​មុខ​បន្តិច​ម្តង​ៗ ព្រោះ​ការ​ធ្វើការ​ជាមួយ​វិស័យ​ឯកជន រាជរដ្ឋាភិបាល​មិន​អាច​ចាប់បង្ខំ​បាន​ទេ ហើយ​ការ​ដែល​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​មិន​ចូលរួម​ដេញថ្លៃ គឺ​មក​ពី​ពួក​គេ​គិត​ថា វា​គ្មាន​ប្រយោជន៍ ។

លោក​បន្ត​ថា ៖ « ការងារ​លើកកម្ពស់​ចរាចរ​សាច់ប្រាក់​រៀល​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ធ្វើ​ឲ្យ​ការងារ​នេះ​ដំណើរការ​ដោយ​រលូន និង​ទទួល​បានការ​ទុកចិត្ត​ពី​វិស័យ​ឯកជន​នានា » ៕