ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ត្រគាក​ស្អាត​បំផុត​ប្រចាំ​ប្រទេស

7 ឆ្នាំ មុន

ការ​ប្រកួត ​«​សម្រស់​ត្រគាក​នា​រិ​» របស់​ជប៉ុន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី Model Press សហការ​ជាមួយ​ហាង​កាយសម្ព័ន្ធ​«Rizap» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

នាង​Yui Takano អតីត​តារាចម្រៀង​របស់​ក្រុម

ការ​ប្រកួត ​«​សម្រស់​ត្រគាក​នា​រិ​» របស់​ជប៉ុន​រៀបចំ​ឡើង​ដោយ​ទស្សនាវដ្ដី Model Press សហការ​ជាមួយ​ហាង​កាយសម្ព័ន្ធ​«Rizap» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

នាង​Yui Takano អតីត​តារាចម្រៀង​របស់​ក្រុម NMB៤៨ បាន​ជាប់​ជ​យ័​លា​ភី​ជានា​រី​មាន​ត្រគាក​ស្អាត​បំផុត​ប្រចាំ​ប្រទេស ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា «​នាង​Yui Takano​មាន​ត្រគាក​រីកសាយ​ស្អាត​គួរ​ឱ្យ​ចង់​គយគន់​» ។

អតីត​តារាចម្រៀង​អាយុ​២៣​ឆ្នាំ នាង​Yui Takano ឱ្យ​ដឹង​ថា នាង​ចូលរួម​ប្រកួត​ព្រោះតែ​ចង់​បង្ហាញ​សម្រស់​ត្រគាក​ពី​ធម្មជាតិ ។ រង្វាន់​អាច​ធ្វើ​ឱ្យ​នាង​មាន​ជំនឿ​ចិត្ត​លើ​ត្រគាក​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង ពិសេស​ប្រសិនបើ​បាន​ស្លៀកពាក់​ឈុត​ហែល​ទឹក ។

នាង​Yui Takano អតីត​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​NMB៤៨ តែ​បាន​ដកខ្លួន​ចេញ​នៅ​ឆ្នាំ​២០១៥ ទៅ​ធ្វើ​ជា​ពិធី​ការិនី​ទូរទស្សន៍​វិញ ។ ស្រី​ស្អាត​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ថា នាង​ចូល​ចិត្ត​ទទួល​ទាល​អាហារ ប៉ុន្តែ​អាច​ថែទាំ​រាង​កាយ​បាន​ល្អ​ដោយសារ​ការ​ហាត់ប្រាណ ។ រង្វាន់​ដែល​ទ​ទូល​បានជា​ឱកាស​មួយ​ធ្វើ​ឱ្យ​នាង​អភិវឌ្ឍ​ការងារ​កាន់តែ​ប្រសើរ ជា​ពិសេស​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា រួម​ទាំង​ថត​បង្ហាញ​ម៉ូ​ដ​ឈុត​ហែល​ទឹកជា​ដើម ៕