ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់មួយចំនួននៅកម្ពុជានឹងចុះត្រជាក់ដល់១៧អង្សាសេ និងមានភ្លៀងតិចតួច ចាប់ពីថ្ងៃទី២ ដល់៤ វិច្ឆិកា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៤​វិច្ឆិកា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៧​អង្សា​សេ គ្មាន​ភ្លៀង​ធ្លាក់ តែបើ​មាន​ភ្លៀង​តិចតួច​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​៤​វិច្ឆិកា តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៧​អង្សា​សេ គ្មាន​ភ្លៀង​ធ្លាក់ តែបើ​មាន​ភ្លៀង​តិចតួច​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(​ប្រទេស​ចិន​) និង​ខ្យល់​បក់​មក​ពី​ទិសឦសាន​។

ក្រសួង​ធនធានទឹក បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី ២១-២៣​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣១-៣៣ អង្សា​សេ មិន​មាន​ភ្លៀង​ធ្លាក់​។ បើ​មាន​ក៏​តិចតួច​តែ​ប៉ុណ្ណោះ​។

ចំណែក​តំបន់​ខ្ពង់រាប​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២០-២២ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២​អង្សា​សេ មិន​មាន​ភ្លៀង​ធ្លាក់​។

ក្រសួង​បាន​បញ្ជាក់​ថា ៖«​ចាប់ពី​ថ្ងៃ​ទី​២-៤ ខែវិច្ឆិកា ធាតុអាកាស​នឹង​អាច​ចុះ​ត្រជាក់​នៅ​ពេល​ព្រឹក នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​មាន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះ​វិហារ និង​ខេត្តឧត្តរមានជ័យ ដោយ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៧-១៨​អង្សា​សេ​»​។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២១-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣​អង្សា​សេ មិន​មាន​ភ្លៀង​ធ្លាក់​។​បើ​មាន​ក៏​តិចតួច​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ