ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន

6 ឆ្នាំ មុន

Central Mall ជា​កន្លែង​ដែល​អតិថិជន​ជា​ច្រើន​ស្គាល់​ថា ជា​ហាង​លក់​សម្ភារ​ប្រើប្រាស់ និង​សម្លៀក​បំពាក់​ដែល​មាន​ម៉ាក​ល្បី​ៗ​តាំងពី​ឆ្នាំ​2014 មក​។ ដោយ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​កាលពី​ពេល​ថ្មី​ៗ​នេះ

Central Mall ជា​កន្លែង​ដែល​អតិថិជន​ជា​ច្រើន​ស្គាល់​ថា ជា​ហាង​លក់​សម្ភារ​ប្រើប្រាស់ និង​សម្លៀក​បំពាក់​ដែល​មាន​ម៉ាក​ល្បី​ៗ​តាំងពី​ឆ្នាំ​2014 មក​។ ដោយ​ទទួល​បានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​កាលពី​ពេល​ថ្មី​ៗ​នេះ Central Mall បាន​នាំ​ចូល​នូវ​ផលិតផល វ៉ា​លី និង​កាបូប ម៉ាក​ល្បី​ៗ​ជា​ច្រើន​មក​ចែកចាយ​នៅ​លើ​ទីផ្សារ​កម្ពុជា​។

Central Mall មាន​លក់​ផលិតផល​ជា​ច្រើន​ដែល​មាន​ដូច​ជា សម្លៀក​បំពាក់ ស្បែកជើង កាបូបស្ពាយ វ៉ា​លី​ស នាឡិកា និង​ទឹកអប់ ដែល​ផលិតផល​ទាំងនោះ​សុទ្ធតែ​មាន​ម៉ាក​ល្បី​ៗ​នាំ​ចូល​មក​ពី​ប្រទេស​អា​មេ​រិ​ក និង​ប្រទេស​ស្វី​ស​។

ផលិតផល​ទាំងអស់​ក្នុង​ហាង​សុទ្ធ​សឹង​ជា​ម៉ាក​ល្បី​ៗ និង​មានការ​ធានា​ទាំង​តម្លៃ និង​គុណភាព គឺ​ស្រប​តាម​ទីផ្សារ​អន្ដរជាតិ​។ គោលការណ៍​របស់ Central Mall ចង់​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​មាន​ទំនុកចិត្ដ​មក​លើ​គុណភាព និង​ផលិតផល​ដែល Central Mall បាន​នាំ​ចូល​មក​ដោយ​មិន​ចាំបាច់​ចំណាយពេល​ច្រើន​ធ្វើ​ដំណើរ​ទៅ​ទិញ​ទំនិញ​នៅ​ក្រៅប្រទេស​ទៀត​ឡើយ​។

កន្លង​មាន​មហាជន​មួយ​ចំនួន​មាន​ទស្សនៈ​ថា ការ​ទិញ​ផលិតផល​ម៉ាក​ល្បី​ៗ​នៅ​ក្នុងស្រុក​មានការ​បារម្ភ​ខ្លាច​ប៉ះ​ចំ​ផលិតផល​ក្លែងក្លាយ និង​មាន​តម្លៃ​ខ្ពស់​ជាង​នៅ​ក្រៅ​ស្រុក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​សុខចិត្ដ​ចំណាយពេល និង​ថវិកា​ដើម្បី​ទៅ​ទិញ​ផលិតផល​នៅ​ក្រៅប្រទេស​។ យើង​ចង់ឱ្យ​អតិថិជន​ទាំងអស់​ងាក​មក​ទិញ​ផលិតផល​ពី Central Mall របស់​យើង​វិញ ព្រោះ​គាត់​អាច​ទិញ​បាន​របស់​មានគុណ​ភាពល្អ​100% នឹង​អាច​ទិញ​បាន​តម្លៃ​ទាប​ទៀត​ផង​។