ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺ​ឈាមកក​ក្នុង​ខួរក្បាល ព្យាបាល​បាន​ដោយ​ជោគជ័យ នៅ​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា

5 ថ្ងៃ មុន

រាជ​ធានី​ភ្នំពេញ ៖ ភាព​ជោគជ័យ​ដ៏​ធំ​មួយ​របស់​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​ក្រោយ​ការ​ប៉ះទង្គិច អោយ​ជា​សះស្បើយ ជាមួយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប និង​ក្រុម​គ្រូពេទ្យ​ឯកទេស​ដែល​មានបទពិសោធន៍​ខ្ពស់​។ ករណី​នេះ​បង្ហាញ​ពី​គុណភាព​កំរិតស្តង់ដារ​អន្តរជាតិ​ក្នុង​ការ​ផ្តល់​សេវា​វេជ្ជសាស្ត្រ​របស់​មន្ទីរពេទ្យ​ដែល​មានការ​ចូលរួម​ពី​សំណាក់ វេជ្ជបណ្ឌិត​ឯកទេស…

រាជ​ធានី​ភ្នំពេញ ៖ ភាព​ជោគជ័យ​ដ៏​ធំ​មួយ​របស់​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​ក្រោយ​ការ​ប៉ះទង្គិច អោយ​ជា​សះស្បើយ ជាមួយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប និង​ក្រុម​គ្រូពេទ្យ​ឯកទេស​ដែល​មានបទពិសោធន៍​ខ្ពស់​។ ករណី​នេះ​បង្ហាញ​ពី​គុណភាព​កំរិតស្តង់ដារ​អន្តរជាតិ​ក្នុង​ការ​ផ្តល់​សេវា​វេជ្ជសាស្ត្រ​របស់​មន្ទីរពេទ្យ​ដែល​មានការ​ចូលរួម​ពី​សំណាក់ វេជ្ជបណ្ឌិត​ឯកទេស ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល ព្រម​ជាមួយ​ការ​សហការ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត ផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ព្យាបាល​ជំងឺ​កម្រិត​ធ្ងន់​ផង​ដែរ​។

មន្ទីរពេទ្យ​អន្តរជាតិ​អ​រៀន​ដា ថ្មី​ៗ​នេះ​បាន​វះកាត់​យក​កំណក​ឈាម​ចេញ​និង​ធ្វើការ​ព្យាបាល​អ្នកជំងឺ​វ័យ​៦៤​ឆ្នាំ​ម្នាក់​ដោយ​ជោគជ័យ ! ដោយ ដំបូង​អ្នកជំងឺ​បាន​មក​ដល់​មន្ទីរពេទ្យ​ជាមួយ​រោគ​សញ្ញា​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ គឺ​បាត់បង់​ស្មារតី​ទាំងស្រុង​បូក​រួម និង​ការ​រីក​ធំ​របស់​ប្រ​ស្រី​ភ្នែក​ម្ខាង​។ ក្រោយ​ពេលធ្វើការ​សង្គ្រោះ​បន្ទាន់​បឋម និង​ធ្វើការ​ថត​ឆ្លុះ​ដោយ​ម៉ាស៊ីន CT Scan រួច ក្រុម​គ្រូពេទ្យ​ឯកទេស​បាន​បញ្ជាក់​ថា អ្នកជំងឺ​មាន​បញ្ហា ឈាមកក​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឱ្យ​កោសិកា​ខួរក្បាល​ខូចខាត​ធ្ងន់ធ្ងរ ប្រសិនបើ​សិន​ជា​ធ្វើការ​សង្គ្រោះ​បន្ទាន់​យឺតយ៉ាវ​អ្នកជំងឺ​ប្រាកដជា​អាច​ប្រឈម​នឹង​ការ​បាត់បង​ជីវិត​។

ក្រោម​ការ​ចូលរួម​សហការ​របស់​ក្រុម​វេជ្ជបណ្ឌិត​រួម​មាន ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល និង​ក្រុមការងារ​ពាក់ព័ន្ធ នៃ​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ការ​ព្យាបាល​ត្រូវ​បាន​អនុវត្ត ដើម្បី​ធ្វើការ​វះកាត់​យក​ឈាមកក​ទាំងនោះ​ចេញ ដើម្បី​សង្គ្រោះ​កោសិកា​ខួរក្បាល​ដែល​ត្រូវ​បាន​សង្កត់​ដោយ​កំណក​ឈាម​។

បន្ទាប់​ពី​ទទួល​បានការ​វះកាត់​រួចរាល់ និង​ក្រោម​ការ​ទទួល​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​វេជ្ជបណ្ឌិត​របស់​មន្ទីរពេទ្យ អ្នកជំងឺ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​ថែទាំ​អ្នកជំងឺ​ធ្ងន់ធ្ងរ (ICU) ឃើញ​ថា​ស្ថានភាព​របស់​អ្នកជំងឺ​បាន​វិវត្តន៍​ទៅ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រហូត​ទទួល​បានការ​ជា​សះស្បើយ​ទាំងស្រុង ទាំងនេះ​អាច​សបញ្ជាក់​ថា នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​ម្នាក់​ពី​ចំណុច​ស្ទើ​តែ​ស្មើ​សូន្យ រហូត​ដល់​មាន​សង្ឃឹម​ឡើង​វិញ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា ជា​មន្ទីរពេទ្យ​អន្តរជាតិ​ដ៏​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទាំង​វេជ្ជបណ្ឌិត​ជំនាញ​ៗ​គ្រប់​ឯកទេស​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស ដែល​មានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ រួម​ទាំង​បរិក្ខារ​ទំនើប​ៗ​ជំនាន់​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ ដែល​មិន​ចាំ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ដើម្បី​ទទួលយក​សេវាកម្ម​សុខាភិបាល​នោះ​ទេ​។

សូម​ទាក់ទង​មក​មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា តាម​រយៈ​ទូរ​សព្ទ ឬ​ផេ​ក​ផ្លូវការ​ក្នុង​បណ្តាញ​សង្គម​៖
សាខា​ដួង​ងៀប​ ៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំង​នៅ​អគារ​លេខ 66 ផ្លូវ ដួង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕ អត្ថបទសហការ