ធនាគារ ជីប ម៉ុង ជាធនាគារខ្មែរដែលរឹងមាំ និងមានទំនុកចិត្តខ្ពស់
រាជធានីភ្នំពេញ ៖ តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ ១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំ មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើននៅកម្ពុជាជាង…
រាជធានីភ្នំពេញ ៖ តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ ១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំ មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើននៅកម្ពុជាជាង…
រាជធានីភ្នំពេញ ៖ តាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ ១៩៨២ ដែលជាក្រុមហ៊ុនខ្មែរដ៏ធំ មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើននៅកម្ពុជាជាង ៤ ទសវត្សរ៍ ។
ធនាគារ ជីប ម៉ុង បានបន្តពង្រឹងសមត្ថភាព និងពង្រីកសេវាកម្មរបស់ខ្លួនជាធនាគារពាណិជ្ជដែលមានភាពរឹងមាំ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអតិថិជន និងដៃគូអាជីវកម្មនៅទូទាំងប្រទេស ។ ដោយផ្អែកលើមូលដ្ឋានហិរញ្ញវត្ថុដែលមានស្ថិរភាព ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍យូរឆ្នាំរបស់ក្រុមហ៊ុនមេ ធនាគារ ជីប ម៉ុង ប្តេជ្ញាបន្តតួនាទីយ៉ាងសកម្មក្នុងការផ្តល់ហិរញ្ញប្បទាន និងការគាំទ្រដល់វិស័យយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងមានចីរភាព ។

យើងខ្ញុំជឿជាក់ថា វិស័យធនាគារនៅកម្ពុជា បន្តមានស្ថានភាពរឹងមាំ និងមានសក្ដានុពលសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ ក្រោមការណែនាំ និងការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា។ យើងខ្ញុំសូមអំពាវនាវឱ្យសាធារណជនយកចិត្តទុកដាក់លើព័ត៌មានដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន ដើម្បីរួមចំណែកថែរក្សាទំនុកចិត្ត ស្ថិរភាព និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ