ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីជាចៅសង្កាត់រងមួយរូប ចេញវីដេអូថ្កោលទោស លោក សម រង្ស៊ី ខណៈសម្តេចតេជោអរគុណគណបក្សភ្លើងទៀន

1 ឆ្នាំ មុន
  • ភ្នំពេញ

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សមាជិក​គណបក្ស​ភ្លើងទៀន​ក៏​ដូច​ជា​គណបក្ស​ភ្លើងទៀន​ផ្ទាល់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​បាន​ថ្កោលទោស​លោក សម រ​ង្ស៊ី អ្នកនយោបាយ​ខ្មែរ​មួយ​រូប ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ នារី​រូប​ស្រស់​មួយ​រូប​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​គណបក្ស​ភ្លើងទៀន…

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សមាជិក​គណបក្ស​ភ្លើងទៀន​ក៏​ដូច​ជា​គណបក្ស​ភ្លើងទៀន​ផ្ទាល់​បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​បាន​ថ្កោលទោស​លោក សម រ​ង្ស៊ី អ្នកនយោបាយ​ខ្មែរ​មួយ​រូប ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ​ជា​បន្តបន្ទាប់​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ នារី​រូប​ស្រស់​មួយ​រូប​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​គណបក្ស​ភ្លើងទៀន សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង និង​មាន​តួនាទី​ជា​ចៅសង្កាត់​រង​ទី​២ នៅ​សង្កាត់​បឹង​កេងកង​ទី​១ បាន​ចេញ​វី​ដេ​អូ​អាន​សារ​ថ្កោលទោស លោក សម រ​ង្ស៊ី ដែល​បន្ត​ធ្វើការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​នោះ​។

សេចក្តីថ្លែងការណ៍​របស់​អ្នកស្រី កែប សុ​ជាតិ​តា ចៅសង្កាត់​រង​ទី​២ សង្កាត់​បឹង​កេងកង​ទី​១ មាន​ខ្លឹមសារ​ថា «​ការ​ប្រើប្រាស់​ពាក្យអសុរស មក​លើ​អង្គ​ព្រះមហាក្សត្រ​របស់​ទណ្ឌិត សម រ​ង្ស៊ី បាន​បង្ហាញ​ឲ្យ​ឃើញ​សារ​ជា​ថ្មី​ម្តងទៀត​អំពី​សារជាតិ​ជា​ជន​ក្បត់ជាតិ​៣​ជំនាន់​ដែល​ហ៊ាន​ពោល​ពាក្យ​ប្រមាថ​យ៉ាង​គ​គ្លើ​ន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​កិត្តិនាម​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ដែល​កំពង់​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​កំពុង​បំពេញ​ព្រះរាជ​តួនាទី​ដ៏​ឧត្តុ​ង​ឧត្តម​ជាទី​បំផុត ក្នុង​ឋានៈ​ទ្រង់​ជា​ព្រះ​ប្រមុខរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​និមិត្តរូប នៃ​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា ហើយ​ក៏​ជា​ការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ដែល​នេះ គឺជា​សារធាតុ​ដ៏​ពិសពុល​ប្រកបដោយ​ភាព​ទុច្ចរិត របស់​ជន​ក្បត់ជាតិ​៣​ជំនាន់ ដែល​មិន​អាច​លើកលែង​បាន​ឡើយ​»​។

ជាមួយ​គ្នា​នោះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី ២៧ ខែតុលា ម្សិលមិញ​នេះ​ក៏​បាន​បង្ហោះ​សារ​ជុំវិញ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន ដែល​មាន​ខ្លឹមសារ​ថា « ខ្ញុំ​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ដែល​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​តាម​ការ​ស្នើ​សុំ​របស់ខ្ញុំ កាលពី​ម្សិលមិញ​ថ្ងៃ​២៦ តុលា ២០២២ នៅ​ខេត្តកំពង់ឆ្នាំង​»​។

ក្រឡេក​ទៅ​មើល​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​វិញ បាន​សរសេរ​ថា សេចក្តីថ្លែងការណ៍ «​គណបក្ស​ភ្លើងទៀន សូម​ប្រកាស​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នានា​អំពី​ទំនាក់ទំនង​រវាង​គណបក្ស​ភ្លើងទៀន និង​លោក សម រ​ង្ស៊ី​»​។

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​បាន​បន្ត​ថា គណបក្ស​ភ្លើងទៀន សូម​បញ្ជាក់​នូវ​ជំហរ​របស់​ខ្លួន​ជា​សាធារណៈ​ថា «​គណបក្ស​ភ្លើងទៀន គោរព​នូវ​ព្រះរាជ​តួនាទី​ដ៏​ខ្ពង់ខ្ពស់​នៃ​អង្គ​ព្រះមហាក្សត្រ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន​ដដែល​បាន​បន្ត​ថា «​គណបក្ស​ភ្លើងទៀន​ថ្កោលទោស​ចំពោះ​បុគ្គល​ទាំងឡាយ​ណា ដែល​មាន​ចេតនា​ប្រមាថ ឬ​រំ​លោ​.​ភ​បំពាន​ដល់​អង្គ​ព្រះមហាក្សត្រ និង​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

«​គណបក្ស​ភ្លើងទៀន គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​»​។ នេះ​ជា​ការ​បញ្ជាក់​ជំហរ​របស់​គណបក្ស​ភ្លើងទៀន និង​បន្ត​ថា «​គណបក្ស​ភ្លើងទៀន បាន​ដំណើរការ​ការងារ និង​ធ្វើ​សេចក្តី​សម្រេចចិត្ត​នានា ដោយ​មានការ​ទទួលខុសត្រូវ​ក្នុង​អធិបតេយ្យភាព​ពេញលេញ​របស់​ខ្លួន ស្រប​តាម​លក្ខន្តិកៈ​គណបក្ស ដោយ​មិន​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ហា​ដោយ​ផ្ទាល់ ឬ​ប្រយោល ពី​បុគ្គល ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​»​។

បន្ថែម​ពីលើ​នេះ​គណបក្ស​ភ្លើងទៀន សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ដែល​មិន​ទាន់​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវការ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​២០ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​តាម​សាលាឃុំ​-​សង្កាត់​សា​ម៉ី ឬ​នៅ​តាម​បណ្តា​ភូមិ​សា​ម៉ី ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ