ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Universe នឹង​​​ផ្លាស់​ប្តូ​រ​កម្មវិធី​​​ប្រកួត​ប្លែក​​មួយ​ ក្រោយសេដ្ឋនី១រូប​ទិញ​​​ក្នុង​តម្លៃ​២០លាន​ដុល្លារ​

1 ឆ្នាំ មុន

ថៃ ៖ សេដ្ឋីនី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​របស់​ថៃ​ម្នាក់ ដែល​ជា​ស្រី​កែ​ភេទ បាន​ទិញ​ផ្តាច់​យក​ក្រុមហ៊ុន

ថៃ ៖ សេដ្ឋីនី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​របស់​ថៃ​ម្នាក់ ដែល​ជា​ស្រី​កែ​ភេ.ទ បាន​ទិញ​ផ្តាច់​យក​ក្រុមហ៊ុន ដែល​រៀបចំ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល (Miss Universe) នៅ​ក្នុង​តម្លៃ ២០​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២​។

​លោក​ស្រី Anne Jakapong Jakrajutatip

​លោក​ស្រី Anne Jakapong Jakrajutatip អាយុ​៤៣​ឆ្នាំ គឺជា​ម្ចាស់​ក្រុមហ៊ុន JKN Global Group ដែល​ផលិតកម្ម​វិធី​ទូរទស្សន៍​នៅ​ថៃ​។ គាត់​បាន​សម្តែង​ក្នុង​កម្មវិធី​ដ៏​ពេញ​និយម​របស់​ថៃ «Project Runway» និង «Shark Tank» ។ ហើយ​ការ​ទិញ​ក្រុមហ៊ុន​រៀបចំ​កម្មវិធី Miss Universe ដែល​ធ្លាប់​ជា​សហកម្មសិទ្ធិ​ដោយ​អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump អំឡុង​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០៥ នោះ កើតឡើង​ពេល​សេដ្ឋីនី​រូប​នេះ មើលឃើញ​ការ​ប្រកួត​ហាក់​មិន​បើក​ចំ​ហរ​ទូលំទូលាយ ។

លោក​ស្រី Jakrajutatip បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា Miss Universe Organisation គឺជា​ការ​បន្ថែម​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​ដល់​ផលប័ត្រ​របស់​ក្រុមហ៊ុន​របស់​អ្នកស្រី​។ ដោយ​សេដ្ឋីនី​រូប​នេះ បាន​និយាយ​ថា «​យើង​ស្វែងរក​មិន​ត្រឹមតែ​ដើម្បី​បន្ត​កេរ្តិ៍​ដំណែល​ក្នុង​ការ​ផ្តល់​នូវ​វេទិកា​មួយ​ដល់​បុគ្គល ដែល​មាន​ចំណង់​ចំណូលចិត្ត​ពី​មជ្ឈដ្ឋាន វប្បធម៌ និង​ប្រពៃណី​ចម្រុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែម​ទាំង​ស្វែងរក​ដើម្បី​អភិវឌ្ឍ​ម៉ាក​យីហោ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។

ការ​ទិញ​យក​ក្រុមហ៊ុន​រៀបចំ​កម្មវិធី Miss Universe របស់​សេដ្ឋីនី​ថៃ​រូប​នេះ កើតឡើងដើម្បី​​នាំ​​​ការ​ប្រកួតប្រជែង​​ឈាន​ឆ្ពោះទៅ​រក​ការ​រួម​បញ្ចូល​កាន់តែ​ច្រើន​ឡើង​។ ហើយ​ចាប់ពី​ឆ្នាំ​ក្រោយ​តទៅ អ្នក​រៀបចំ​កម្មវិធី​បាន​បញ្ជាក់​ថា ស្ត្រី​រៀប​ការ​រួច និង​អ្នក​ម្តាយ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​កម្មវិធី​ម្កុដ​ឯក​លំដាប់​ពិភពលោក​មួយ​នេះ​។ ដោយសារ​ការ​ប្រកួត​មុន​ៗ គឺ​បើក​ចំ​ហរ​សម្រាប់​តែ​ស្ត្រី​មិន​ធ្លាប់​រៀប​ការ និង​គ្មាន​កូន​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា ការ​ប្រកួត Miss Universe ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​អស់​រយៈពេល​៧១​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​ជាង ១៦០ ផង​ដែរ​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ