ខេត្តបន្ទាយមានជ័យ ៖ ព្រះសង្ឃចំនួន២អង្គកំពុងដើរបិណ្ឌបាត្រតាមផ្លូវ ស្រាបតែព្រះសង្ឃ១អង្គកើតខ្យល់.គដួលបោកក្បាលទៅលើថ្នល់កៅស៊ូបណ្តាលឱ្យសន្លប់ស្តូក ពេលនោះត្រូវបានលោកអភិបាលរងស្រុកម៉ាឡៃដឹកទៅសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៥ តុលា នៅតាមបណ្តោយផ្លូវជាតិ៥៩ ស្ថិតភូមិ-ឃុំអូរសំព័រ ស្រុកម៉ាឡៃ។

លោក សុក ពេញណន អភិបាលរងស្រុកម៉ាឡៃបានប្រាប់ថា ខណៈពេលលោកបានបើកបររថយន្តតាមដងផ្លូវជាតិ៥៩ ក៏ប្រទះឃើញព្រៈសង្ឃចំនួន២អង្គដើរបិណ្ឌបាត្រនៅពេលព្រឹក ស្រាប់តែព្រះសង្ឃ១អង្គបានដួលសន្លប់ស្តូកស្ទឹង លោកបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ ។

លោកបានបញ្ជាក់ថា ព្រះអង្គត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុង ហើយលោកគ្រូពេទ្យបញ្ជាក់ថា ព្រះអង្គមានជំងឺខ្វះជាតិស្ករទើបបណ្តាលកើតខ្យល់.គដួលសន្លប់បែបនេះ សំណាងដែលយើងសង្គ្រោះបានទាន់ពេល។

លោក សុក ពេញណន បានបញ្ជាក់ថា ព្រះសង្ឃដែលដើរបិណ្ឌបាត្រដួលសន្លប់តាមដងផ្លូវនេះ គឺ
ជាកូនកំព្រាដែលគង់នៅវត្តអូរសំព័រ ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកម៉ាឡៃ រហូតដល់ពេលនេះបានធូរស្រាលហើយ ។


ចែករំលែកព័តមាននេះ