ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​នៃ​ជំងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល

7 ឆ្នាំ មុន

ជំងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល គឺ​ការ​រីក​ធំ​នៃ Ventricules latéraux ក្នុង​ខួរក្បាល​លើស​ពី​១០​មី​ល្លី​ម៉ែត្រ ។ ជា​ធម្មតា Ventricules latéraux ទាំងនេះ​មាន​ទំហំ​តូច​ជាង​១០​មី​ល្លី​ម៉ែត្រ ហើយ​ការ​ពិនិត្យ​អេកូ និង

ជំងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល គឺ​ការ​រីក​ធំ​នៃ Ventricules latéraux ក្នុង​ខួរក្បាល​លើស​ពី​១០​មី​ល្លី​ម៉ែ​ត្រ ។ ជា​ធម្មតា Ventricules latéraux ទាំងនេះ​មាន​ទំហំ​តូច​ជាង​១០​មី​ល្លី​ម៉ែត្រ ហើយ​ការ​ពិនិត្យ​អេកូ និង​ការ​វាស់វែង​តាម​បច្ចេកទេស​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ ។ ជា​ទូទៅ​អាការ​របស់​ជំងឺ​នេះ​កើតឡើង​មក​ពី​សំពាធ​ក្នុង​លលាដ៍ ឬ​ខួរក្បាល​កើនឡើង​ខ្ពស់ ។

១-​ចំពោះ​ទារក រោគ​សញ្ញា​ដែល​ងាយ​កត់សំគាល់​មាន​ដូច​ជា​៖
-​បង្ហើយ​ឡើង​តឹង​ប៉ោង ។
-​ក្បាល​រីក​ធំ​លឿន​ខុសធម្មតា ។
-​សរសៃ​ក្បាល​ឡើង​ប៉ោង ។
-​អាច​មាន​ក្អួតចង្អោរ ។
-​មិនសូវ​គេង ។
-​បៅ​មិន​បាន​ច្រើន ។
-​យំ​ច្រើន ភ្នែក​សម្លឹង​ចុះ​ក្រោម​និង​អាច​ប្រកាច់ ។

២-​ចំពោះ​មនុស្ស​ពេញវ័យ​ពួក​គេ​អាច​ស្តែង​ជា​អាការ​៖
-​ឈឺក្បាល​ខ្លាំង​អម​ជាមួយនឹង​ក្អួតចង្អោរ ។
-​ព្រិល​ភ្នែក ឬ​មើល​អ្វី​ឃើញ​បែក​ជា​ពី​២​។
 -​រាក​នោម
-​សន្លឹម កាច ឬ​អត្ត​ចរិត​ប្រែប្រួល សតិបញ្ញា​ចុះ​ថយ ថែម​ទាំង​បាត់បង់​ការ​ចង​ចាំ​ផង ។

គេ​អាច​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល​បាន​ដោយ​ផ្អែក​លើ​រោគ​សញ្ញា និង​ការ​ពិនិត្យ​អាការ​ប្រព័ន្ធ​ប្រសាទ ។

លើស​ពី​នេះ​គ្រូពេទ្យ​អាច​ពិនិត្យ​លលាដ៍ក្បាល​ដោយ​ម៉ាស៊ីន​អេកូ​ស្គែ​ន​តាម computed tomography(CT) និង magnetic resonance imaging (MRI) ឬ​តាម​ការ​វាស់​សំពាធ​ក្នុង​ក្បាល ។ ម្យ៉ាងទៀត​ការ​ពិនិត្យ​ផ្ទៃពោះ​ដោយ​ម៉ាស៊ីន​អេកូ​អាច​ជួយ​គ្រូពេទ្យ​ឱ្យ​រក​ឃើញ​ជំងឺ​នេះ​មុន​ពេល​ទារក​កើត ។ នេះ​ជា​ឱកាស​ដ៏​ពិសេស​មួយ​ដែល​អាច​ឱ្យ​ក្រុម​គ្រូពេទ្យ​ត្រៀមលក្ខណៈ ដើម្បី​សង្គ្រោះ​ទារក​ក្រោយ​ពេល​កើត ។

ការ​ពិនិត្យ​អេកូ​សាស្ត្រ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ពិតជា​មាន​សារសំខាន់ ហើយ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ធំ​អាច​រក​ឃើញ​តាម​រយៈ​ការ​ពិនិត្យ អេកូ​សាស្ត្រ ទៅ​តាម​អាយុ​គភ៌ ជា​ពិ​សេ​ជំងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល ដែល​ជា​បញ្ហា​ជួប​ប្រទះ​ច្រើន​ជាងគេ​ក្នុង​ចំណោម​បញ្ហា​ដែល​កើត​មាន​លើ​ខួរក្បាល​ទារក ដោយ​ត្រូវ​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ ចាប់ផ្តើម​តាំងពី​ត្រីមាស​ទី​១ នៃ​ការ​មាន​ផ្ទៃពោះ ហើយ​បន្ត​ការ​តាមដាន​សុខភាព ទារក​រហូត​ត្រីមាស​ទី​២ និង​ទី​៣​ទើប​ជា​ការ​ប្រសើរ ៕