ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃមិញ! ដំរីចុះប្រេងខ្លាំង ព្រេចហ្មខ្លួនឯង​ស្លា.ប់​

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ដំរី​មួយ​ក្បាល​ត្រូវ​គេ​ដឹង​ថា វា​ចុះប្រេង ស្រាប់តែ​ព្រេច​ហ្ម​ បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​​កន្លែង ហើយ​ដំរីនោះ​​បាន​ដើរ​ចូល​ព្រៃ​​ជ្រៅ​បាត់ ខណៈ​កម្លាំង​អាជ្ញាធរ​កំពុង​តែ​ចុះ​ស្វែងរកដំរី និង​មានត្រៀម​​ថ្នាំបា.ញ់​សន្លប់​​​ទៀត​ផង ដើម្បី​ចៀសវាងឧបទ្ទវហេតុដែល​អាច​កើត​មាន​ឡើងជាថ្មី ។

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ដំរី​មួយ​ក្បាល​ត្រូវ​គេ​ដឹង​ថា វា​ចុះប្រេង ស្រាប់តែ​ព្រេច​ហ្ម​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​​កន្លែង ហើយ​ដំរីនោះ​​បាន​ដើរ​ចូល​ព្រៃ​​ជ្រៅ​បាត់ ខណៈ​កម្លាំង​អាជ្ញាធរ​កំពុង​តែ​ចុះ​ស្វែងរកដំរី និង​មានត្រៀម​​ថ្នាំបាញ់​សន្លប់​​​ទៀត​ផង ដើម្បី​ចៀសវាងឧបទ្ទវហេតុដែល​អាច​កើត​មាន​ឡើងជាថ្មី ។

ហេតុការណ៍​នេះ កើតឡើង​និង​ភ្ញាក់ផ្អើលនៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា នេះ ស្ថិត​ត្រង់​ចំណុច​នៅ​ភូមិ​ពូ​តាំង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ ។

ទោះបីជា​យ៉ាងណា ជន​រង​គ្រោះ (ហ្ម) ​ដែល​ស្លាប់​ មិន​ទាន់ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​កម្លាំង​អាជ្ញាធរវិញ ​កំពុង​​តែ​មមារញឹក ក្នុងការ​រក​ដំរីចុះប្រេង​នោះ ព្រោះ​ទីតាំង​កើតហេតុ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លាំង​ផង​​។

ដោយឡែក សាកសព​ហ្ម​(​ជន​រង​គ្រោះ​) ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​លំនៅ​​ឋានវិញ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។