ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា ហ្វី យ៉ា​តា ពោល​ចំ​ៗ​ថា មិន​យក​ខ្លួន​ទៅ​ប្ដូរ​នឹង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​បោ​.​ក​ប្រាស់​គេ​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍ កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​អតីត​តារា​ម៉ូ​ដែល​ស្រី​ដ៏​ល្បីឈ្មោះ ក្នុង​កម្មវិធី Freshie Girls បាន​ពោល​ចំ​ៗ​ថា «​កញ្ញា​មិន​យក​ខ្លួនប្រាណ​ទៅ​ប្ដូរ​នឹង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ដោយ​ការ​បោ​.​ក​ប្រាស់​ចិត្ត​មនុស្ស​ប្រុស​ម្នាក់​ឡើយ​» ខណៈ​សារ​នេះ កញ្ញា​ក៏​បាន​បញ្ជាក់​ថា «​មិន​ពាក់ព័ន្ធ​គ្រួសារ​ខ្លួន​ឯ​ឯ ឬ​ឪពុក​កញ្ញា​ឡើយ តែ​ពាក់ព័ន្ធ​ទៅ​នឹង​មនុស្ស​ជិតដិត​របស់​កញ្ញា​»​។

នេះ​បើ​យោង​តាម​សារ​ដែល​បាន​បង្ហោះ តារា​ស្រី​រូប​នេះ​បាន​លើក​ឡើង​យ៉ាង​វែង​អន្លាយ​ប្រាប់​ទៅ​អ្នកគាំទ្រ​អោយ​បានដឹង​បែប​នេះ​ថា «​ដំបូង​ខ្ញុំ​ចង់​និយាយ​ពី​ខ្លួន​ខ្ញុំ​បន្តិច​ថា ទោះជា​ខ្ញុំ​អត់ ក្រ លំបាក​យ៉ាង​ណា ដាច់ខាត​ខ្ញុំ​មិន​យកពាក្យ​ថា «​ស្រលាញ់​» និង​ខ្លួនប្រាណ​ខ្ញុំ​ទៅ​ដូរ នឹង​បោ​.​ក​ប្រាស់​ចិត្ត​មនុស្ស​ប្រុស​ណា​ម្នាក់ ដើម្បី​តែ​លុយ និង​ទ្រព្យសម្បត្តិ​របស់​គេ​ទេ​។ ត្បិត​តែ​ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​និយាយ​ផ្អែម ឬ​ទ្រ​អ្នក​ណា ប៉ុន្តែ​ខ្ញុំ​ក៏​ច្បាស់​ចិត្ត​ណាស់​ថា ខ្ញុំ​មិន​អាច​លេង​ខ្សែលើ​និង​បោ​.​ក​ប្រាស់​ទឹកចិត្ត​របស់​នរណា​ម្នាក់​បាន​ឡើយ ខ្ញុំ​មិន​មាន​អំនួត​នៅ​លើ​សម្រស់ និង​ចំណេះដឹង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បើ​សិនជា​ខ្ញុំ​ដាច់​ចិត្ត​ចង់​បោ​.​ក​ប្រាស់​បុរស​ណា​ម្នាក់ ដើម្បី​តែ​លុយ និង​សម្លឹង​ឃើញ​តែ​ទ្រព្យសម្បត្តិ​របស់​គេ ខ្ញុំ​ជឿ​ថា​ខ្ញុំ​មិនបាច់​លំបាក ខំប្រឹង​រកស៊ី​ដោយ​ញើស​ឈា​.​ម​ខ្លួនឯង​ឡើយ​»​។

តារា​ស្រី​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា «​វា​ពិតជា​ទើសភ្នែក និង​ពិបាក​ទទួលយក ហើយ​ខ្ញុំ​មាន​អារម្មណ៍​​ថា រអើម​នៅ​ពេល​ដែល​ក្មេង​ស្រី​ម្នាក់​អាយុ​មិន​ទាន់​២០​ឆ្នាំ​ផង ទៅ​បោ​.​ក​ប្រាស់​ចិត្ត​បុរស​ម្នាក់​អាយុ​ស្មើនឹង​ឪ ឬ​ក៏​តា​របស់​ខ្លួន ដើម្បី​តែ​សម្ភារៈ​ក្រៅ​ខ្លួន និង​លុយកាក់​។ បើ​នាង​ក្មេង​នេះ ពិតជា​ស្រឡាញ់​គាត់​មែន បើ​បាន​សម​ល្មម​ពី​គេ​ហើយ​មិន​គួរ​ណា​ជាន់​.​ក​គេ​ចង់បាន​បន្ថែម នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ការ​ណា​ដែល​នាង​បាន​គ្រប់គ្រាន់​នូវ​អ្វី​ដែល​នាង​គ្រោង​នឹង​បាន​ហើយ bye bye my love ម៉​ង​។ អ្វី​ដែល​ខ្ញុំ​កាន់តែ​ឆ្ងល់ គឺ​ឪពុក​ម្ដាយ​របស់​នាង​តូច​នោះ ហេតុ​អ្វី​បណ្ដោយ​ឲ្យ​កូន​មក​ធ្វើ​រឿង​បែប​នេះ ទាំង​ដែល​អនាគត​កូន​អាច​វែង​ឆ្ងាយ​ជាង​នេះ? ដោយ​មិនបាច់​យក​ពេលវេលា និង​ខ្លួន​មក​ប្ដូរ ដើម្បី​តែ​លុយកាក់​ប៉ុណ្ណឹង​។ រៀនសូត្រ​សាលា​ក៏​មិន​ដែល​ឃើញ​ទៅ ការងារ​ក៏​គ្មាន​ធ្វើ មួយ​ថ្ងៃមួយ​ថ្ងៃ​នៅ​តែ​កំដ​គេ​ក្នុងផ្ទះ ហើយ​បង្ហោះ និង​ស៊ែរ​គ្រឿង​ពេជ្រ មាស ឡាន ផ្ទះ ដើម្បី​ឲ្យ​តា​បានឃើញ​ថា ខ្លួន​ចង់បាន​អី​ខ្លះ ក្មេង​ស្រី​អាយុ​១៩​ឆ្នាំ ចូល​ចិត្ត​ដើរ​លេង​ក្លិប ស្ដាប់​បទ​បែក​ស្លុយ មួយ​ថ្ងៃ​ៗ​រកតែ​របស់​ត្រូវ​ទិញ»​។

តារា​ស្រី​រូប​នេះ​បាន​លើក​ឡើង​បន្ត​ទៀត​ថា «​ក្នុង​នាម​ខ្ញុំ​ជា​ម្ដាយ​ម្នាក់ ខ្ញុំ​មានកូន​ប្រុស ខ្ញុំ​តែងតែ​បន់ស្រន់​ឲ្យ​កូនប្រុស​ខ្ញុំ​មាន​នរណា​ម្នាក់​មក​ស្រឡាញ់​គាត់​ជា​គាត់ ដោយ​មិនមែន​អ្វី​ដែល​គាត់​មាន ឬ​ចូល​មក​ក្នុង​ជីវិត​គាត់​ដើម្បី​បោ​.​ក​ប្រាស់​ទឹកចិត្ត​ស្មោះ​.​ស​របស់​គាត់ ដើម្បី​តែ​លុយ និង​ទ្រព្យសម្បត្តិ ព្រោះ​ក្នុង​នាម​ខ្ញុំ​ជា​ម្ដាយ​វា​ឈឺចាប់ ខ្ញុំ​មិន​អាច​មើល​ដឹង​ទេ​ថា វាសនា​របស់ខ្ញុំ​នឹង​ទៅ​ជា​អ្នកមាន​ឬ​ក៏​យ៉ាង​ណា? តែបើ​ថ្ងៃ​អនាគត​ទៅ ខ្ញុំ​មានកូន​ស្រី ខ្ញុំ​ប្រាកដ​ចិត្ត​ច្បាស់​ណាស់​ថា ខ្ញុំ​នឹង​បង្រៀន​កូនស្រី​របស់ខ្ញុំ មិន​ឲ្យ​រស់​ពឹង​ដង្ហើម​អ្នក​ណា ហើយ​ត្រូវ​តែ​អាច​រស់​ដោយ​ខ្លួនឯង​បាន ដោយ​មិនបាច់​យក​ពេលវេលា ខ្លួនប្រាណ​ដ៏​ស្រស់​ស្អាត​មាន​តម្លៃ​ទៅ​ប្ដូរ ដើម្បី​តែ​លុយ​កាត់​បោ​.​ក​ប្រាស់​ទឹកចិត្ត និង​ក្ដី​ស្រឡាញ់​របស់​នរណា​ម្នាក់ ដើម្បី​តែ​ភាព​លោ​.​ភ​លន់ ចង់បាន តែ​ខ្ចិ​ល​រក​របស់​ខ្លួនឯង ព្រោះ​វា​ថោ​.​ក​ទាប​។ សូម​បញ្ជាក់​ថា រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​សមាជិកគ្រួសារ​របស់ខ្ញុំ​ទេ មិន​បាន​ពាក់ព័ន្ធ​នឹង​លោកឪពុក​របស់ខ្ញុំ វា​ពាក់ព័ន្ធ​ទៅ​លើ​មនុស្ស​ជិតដិត​របស់ខ្ញុំ ខ្ញុំ​សរសេរ​នេះ ព្រោះ​ខ្ញុំ​តឹងទ្រូង​ជំនួស​គាត់​ពេក​»​។

ក្រោយ​ឃើញ​តារា​ស្រី​រូប​នេះ​បង្ហោះ​សារ​អ​ញ្ជឹ​ង​រួច​មក មិន​ទុក​ចាំ​យូរ​ក៏​មាន​មហាជន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ព្រាត​ថា «​ខ្ញុំ​អាន​ត្រង់​ចំណុច បង​សរសេរ​ថា ក្នុង​នាម​បង​ជា​ម្ដាយ​ម្នាក់​មានកូន​ប្រុស​ម្នាក់ បន់ស្រន់​រាល់ថ្ងៃ​អោយ​កូន​ទៅ​ថ្ងៃ​មុខ​ជួប​គូជីវិត​ដែល​ស្រលាញ់​កូន​ជា​កូន ខ្ញុំ​ស្រក់​ទឹកភ្នែក​ភ្លាម ព្រោះ​ខ្ញុំ​ក៏​មានកូន​ប្រុស​ដែល​ស្រលាញ់​ស្មើ​ជីវិត​ដែរ​»​។ អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​ខ្ញុំ​ឲ្យ​តម្លៃ​មនុស្ស​ស្រី​ណាស់ តែ​មិន​ពេញចិត្ត​នៅ​អត្ត​ចរិត​មនុស្ស​ស្រី​មួយ​ចំនួន ដែល​គេ​ចិញ្ចឹម​គាត់​ដូច​អ្វី​បង​និយាយ​ខាងលើ High show គាត់​មើល​មក​មនុស្ស​ប្រុស​ដទៃ​ទៀត​ដែល​គ្មាន​លទ្ធភាព ទាំង​គេ​ខំប្រឹង​ដោយ​កម្លាំង​ញើស​ឈា​.​ម​គេ តែ​មិន​ដែល​ទុក​ពួក​គាត់​ក្នុង​កែវភ្នែក​។​និយាយ​អាក្រក់​ស្តាប់ ប្រពន្ធ​ហ៊ា​មិន​អី​ទេ ណាស់​តែ​ស្រី​ហ៊ា​តាស់ គេ​មិន​ដល់​ខ្លួន​»​។

សូម​រំលឹក​ផង​ដែរ​ថា តារា​សម្តែង​ស្រី​ដ៏​ស្រស់​ស្អាត និង​ជា​អតីត Freshie Girls មួយ​រូប ដែល​មាន​ភាព​លេចធ្លោ​ល្បីល្បាញ​មិន​ស្ទើរ​នោះ គឺ​កញ្ញា ហ្វី​យ៉ា​តា បើ​ទោះបីជា​ពេល​នេះ​តារា​ស្រី​រូប​នេះ ហាក់បី​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ក៏​ពិតមែន ប៉ុន្តែ​នាង​នៅ​តែ​ជាតា​រា​ស្រី​ម្នាក់​ដែល​មាន​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​នាក់​នាំ​គ្នា​ផ្ទុះ​ការ​ចាប់អារម្មណ៍​គ្រប់​ៗ​គ្នា ជា​ពិសេស​គេ​តែងតែ​សង្កេត​ឃើញ​តាម​រយៈ​ការ​លេង​ស្ទា​យ៍​តុបតែង​ខ្លួន​សិច​ស៊ី​គួរ​អោយ​ទាក់ទាញ លេងខ្លួន​បែប​ប្លែក​ៗ​មិន​ដែល​ឲ្យ​ច្រឡំ​គេ​នោះ​ឡើយ ដល់​ថ្នាក់​ធ្វើ​អោយ​កំលោះ​ៗ​មិន​តិច​នាក់​នោះ​ទេ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​គ្រប់​ៗ​គ្នា​តែ​ម្ដង​៕