ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សែន​មនោ​រម្យ​រៀបចំ​ភ្លើង​រាត្រី​ចម្រុះ​ពណ៌​តាំង​លម្អ​ស្វាគមន៍​ឆ្នាំ​ថ្មី​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​រៀបចំ​ភ្លើង​រាត្រី​ចម្រុះ​ពណ៌​ដាក់​តាំង​លម្អ​តាម​ដង​វិ​ថី​កណ្តាល​ក្រុង​សែន​មនោ​រម្យ​

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​រៀបចំ​ភ្លើង​រាត្រី​ចម្រុះ​ពណ៌​ដាក់​តាំង​លម្អ​តាម​ដង​វិ​ថី​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ដើម្បី​ត្រៀម​ទទួល​ស្វា​គម​ន៏​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ជិត​ចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ នៅ​ពេល​រាត្រី​ប្រជាពលរដ្ឋ​អាច​ប្រទះ​ឃើញ​ពន្លឺភ្លើង​អគ្គិសនី​បំភ្លឺ​ឡើង​ចម្រុះ​ពណ៌​គួរ​ឲ្យ​ចង់​គយគន់​ក្រៃ​លែង​យ៉ាង​ស្រល់​ស្អាត ។ 

បើ​តាម​មន្ត្រី​សាលាក្រុង​បាន​ឲ្យ​ដឹង​ថា ដើម្បី​ទទួល​ឆ្នាំ​ថ្មី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​រួម​ជាមួយ​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​បាន​រៀបចំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ណ៏​លេង​កម្សាន្ត​ដូច​ជា លេងល្បែង​ប្រពៃណី ចាក់​ភ្លេង​រាំ​លេង​នៅ​រង្វង់​មូល​គោព្រៃ ជាដើម ។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ស្នើរ​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​រុះរើ​ស្លាក​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុនទូរស័ព្ទ​ចេញពី​បង្គោល​អគ្គិសនី​បំភ្លឺ​ផ្លូវ​ក្នុង​ក្រុង​សែន​មនោ​រម្យ ព្រោះ​ដើម្បី​សោភ័ណ​ភាព ខណៈ​​​​​ជិត​ចូល​ឆ្នាំ​ថ្មី​នេះ​គេ​ឃើញ​មន្ត្រី​អគ្គិសនី​ខិតខំ​បំពាក់​អំ​ពូ​ល​ចម្រុះ​ព​ណ៏​សម្រាប់​លម្អ​នា​ពេល​រាត្រី​តែ​ភាព​ស្រល់​ស្អាត​ទាំងនោះ​បែរជា​ត្រូវ​បិត​បាំង​ដោយ​ស្លាក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​វា​បាន​ដល់​ផល​ប្រ​យោ​ជ​ន៏​សម្រាប់​តែ​ក្រុមហ៊ុន ចំណែក​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​បាន​ត្រឹម​សោកស្តាយ​ដែល​ទីក្រុង​របស់​ខ្លួន​មិន​អាច​បង្អួត​ស​ម្រ​ល់​ដ៏​ស្រល់​ស្អាត ទាក់ភ្នែក​អ្នកទេសចរ​ណ៏​ពលរដ្ឋ​បាន​ចោត​សួរ​ថា តើ​អាច​ទេ​បើ​ប្តូរ​ពី​ដាក់​បង្ហាញ​ស្លាក​ពាណិជ្ជកម្ម​ហើយ​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ឬ​រូប​ទេវតា​ឆ្នាំ​ថ្មី ពាក្យស្លោក​ស្វា​គម​ន៏​ឆ្នាំ​ថ្មី ឬ​រូបភាព​តំបន់​ទេសចរ​ណ៏​នានា​ដែល​មាន​ក្នុង​ខេត្ត? ៕