ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ប្រាសាទបន្ទាយ​ទ័ព កំពុងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់ បាន​ថ្លែង​ថា​ រមណីយដ្ឋាន​ប្រាសាទ​ទ័ព ជា​

ខេត្តព្រះសីហនុ ៖ លោក អ៊ី ធា​រិ​ន អភិបាលស្រុក​ព្រៃ​នប់ បាន​ថ្លែង​ថា​ រមណីយដ្ឋាន​ប្រាសាទបន្ទាយ​​ទ័ព ជា​រមណី​យដ្ឋា​នច្នៃ​ប្រឌិត​បែប​ប្រវត្តិសាស្ត្រ ដែល​មាន​ទេសភាព​ស្អាត រួម​ផ្សំ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ និង​មាន​ទឹកធ្លាក់​ធម្មជាតិ អ្វី​ដែល​ពិសេស បំផុត​នោះ​គឺ​មាន​រូបចម្លាក់​ស្អាត​ៗ​។

រមណីយដ្ឋាន​នេះ ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩២ និង​១៩៣​នៃ​ផ្លូវជាតិ​លេខ​៤ ចូល​តាម​ច្រក​ភូមិ​អូ​តា​ប៉ា​ង ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់​(​ចូល​តាម​ជាប់​ស្ពាន​) ដែល​មាន​ចម្ងាយ​៥.៥ គីឡូម៉ែត្រ​ចូល ដល់​រមណី​យដ្ឋា​ន​មួយ​នេះ ។

លោក​អភិបាលស្រុក​បាន​បន្ត​ថា រាល់ថ្ងៃ​ឈប់​សំរាក រមណីយដ្ឋាន​នេះ មាន​បងប្អូន​ចូល​ទៅ​កំសាន្ត​ច្រើន ជា​ពិសេស​ពេល​ឈប់​សម្រាក​ពេល​បុណ្យ​ទាន ។ ​ជាមួយ​គ្នា​នោះ លោក​អភិបាលស្រុក បាន​ថ្លែង​អំណរ​គុណ​បងប្អូន​ដែល​បាន​មក​លេង​កំសាន្ត​នៅ​រមណីយដ្ឋាន​នេះ ​ទោះ​​យ៉ាងណា​សូម​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ