ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៣​ល្វែង​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ សង្ស័យ​បុរស​ម្នាក់​លួច​ដុត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល

2 ឆ្នាំ មុន
  • ភ្នំពេញ

ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​១២​គុណ​នឹង​២០​ម៉ែត្រ ដែល​ស្មើនឹង​៣​ល្វែង នៅ​ជាន់​ទី​១ មួយ​កន្លែង ជា​ផ្ទះ​ដែល​ម្ចាស់​ចាក់សោរ​ទុក​ចោល ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​គ្មាន​សល់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​១២​គុណ​នឹង​២០​ម៉ែត្រ ដែល​ស្មើនឹង​៣​ល្វែង នៅ​ជាន់​ទី​១ មួយ​កន្លែង ជា​ផ្ទះ​ដែល​ម្ចាស់​ចាក់សោរ​ទុក​ចោល ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆាបឆេះ​យ៉ាង​​សន្ធោសន្ធៅ​អស់​គ្មាន​សល់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​រហូត​ទៅ​ដល់​ជិត​៣០​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឆេះ​ខាងលើ​នេះ​ដែរ គេ​សង្ស័យ​ថា វា​កើតឡើង​ដោយសារ​តែ​ការ​ដុត​របស់​បុរស​ជា​ជនបរទេស​ម្នាក់ (​ជនបរទេស​ច្រមុះ​ស្រួច​) ដែល​ជា​មនុស្ស​មាន​អាកា​រៈ​បែក​ថ្នាំ ហើយ​តែងតែ​មក​ដេក​​រាល់ថ្ងៃ ដោយ​កន្លង​មក​ក៏​ធ្លាប់​ដុត​ដែរ តែ​ត្រូវ​បាន​អ្នក​ជិតខាង​បានឃើញ និង​នាំ​គ្នា​ទៅ​ពន្លត់​ទាន់​ពេល​។ ហើយ​ករណី​ខាងលើ​នេះ​ដែរ គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​១៧២ ផ្លូវ​៦៣ កែង​នឹង​ផ្លូវ​លេខ​២៨២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ឆាបឆេះ​នេះ នៅ​ជាន់​ទី​១ (​ខាងក្រោម​ជា​ប្រភេទ​ផ្ទះល្វែង​ធ្វើ​អំពី​ថ្ម​បេតុង​ចំនួន​៣​ល្វែង​) ជា​ប្រភេទ​ផ្ទះ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី មាន​ទំហំ​១២​ម៉ែត្រ​គុណ​២០​ម៉ែត្រ ស្មើនឹង​ចំនួន​៣​ល្វែង ជា​ផ្ទះ​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​គ្មាន​មនុស្ស​នៅ​។ ហើយ​ម្ចាស់​មានឈ្មោះ ខៀវ ចាន់ធូ ហៅ​យាយ​ញាប់ ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​អាជីវករ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​អណ្តាតភ្លើង​ក្រហមច្រាល​ឆាបឆេះ​ផ្ទះ​ខាងលើ​យ៉ាង​សន្ធោសន្ធៅ និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឡើង​លើ ភ្លាម​ៗ​នោះ​ក៏​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង និង​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង ចុះ​មក​ដល់​កន្លែង​កើតហេតុ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​របស់​អាជ្ញាធរ​មូលដ្ឋាន ចុះ​មក​ដល់​ក៏​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ​នគរបាល​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​១៩​គ្រឿង និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត ចុះ​មក​ជួយ​ផង​ដែរ ក្នុង​នោះ​មាន​រថយន្ត​របស់ OCIC ចំនួន​៣​គ្រឿង​, កោះន​រា ១​គ្រឿង​, អូ​ឡាំ​ព្យ៉ា ២​គ្រឿង និង​ស្រា​បៀ​កម្ពុជា ១​គ្រឿង​ផង​ដែរ​។ ដោយ​បាន​ឆាបឆេះ​បំផ្លាញ​អស់​ផ្ទះ​ទាំងស្រុង តែ​មិន​បង្ក​អោយ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ស្លា​.​ប់​ឡើយ ចំណែកឯ​មូលហេតុ​វិញ គេ​នៅ​មិន​ទាន់​ដឹង​ឡើយ រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​ជា​ក្រោយ​សិន​។

បើ​តាម​ស្ត្រី​ជា​អ្នកលក់​កាហ្វេ​នៅ​ជាន់​ខាងក្រោម​ម្នាក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​នៅ​លក់​កាហ្វេ​ជា​ធម្មតា ដោយ​មិន​បានដឹង​ថា តើ​កើត​មានរឿង​អ្វី​កើតឡើង​ឡើយ0x017d7 ក៏​ស្រាប់តែ​ឃើញ​អ្នក​នៅ​ទល់មុខ​បាន​ស្រែ​កថា «​ភ្លើង​ឆេះ​ៗ» ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ដល់​ពួក​គាត់​ប្រញាប់ប្រញាល់​នាំ​គ្នា​រត់​ចេញ​ខាងក្រៅ ក៏​ឃើញ​ភ្លើង​កំពុង​តែ​ឆាបឆេះ​ផ្ទះ​ខាងលើ​យ៉ាង​ខ្លាំង​នោះ​។

ពាក់​ព​ន្ធ័​ទៅ​នឹង​ការ​ឆេះ​នេះ​ដែរ ទំនងជា​កើតឡើង​ដោយសារ​តែ​បុរស​ជា​ជនបរទេស​ម្នាក់ (​ជនបរទេស​ច្រមុះ​ស្រួច​) ដែល​មាន​អាកា​រៈ​បែក​ថ្នាំ​ដុត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ព្រោះ​កន្លង​មក គេ​តែងតែ​មក​ដេក និង​ដុត​ម្តង​រួច​មក​ហើយ តែ​ត្រូវ​បាន​អ្នក​នៅ​ក្បែរ​ខាង​បានឃើញ និង​ពន្លត់​ទាន់​ពេលវេលា​។ ក្នុង​ក​ណី​អគ្គិភ័យ​នេះ​ដែរ បាន​ឆេះ​បំផ្លាញ​អស់​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រ់ក​ស័ង្កសី ដែល​មាន​ទំហំ​១២​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ​ទាំងស្រុង ហើយ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​២៦​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​១៩​គ្រឿង ក្រុ​ន​ហ៊ុន OCIC កោះ​ពេជ្រ ចំនួន​៣​គ្រឿង រថយន្ត​ក្កោះ​ន​រា ១​គ្រឿង ផ្សារ​អូ​ឡាំ​ព្យ៉ា ២​គ្រឿង និង​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ១​គ្រឿង ទើប​ពន្លត់​បាន​នៅ​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ដដែល​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ