ពលរដ្ឋជាច្រើននាំគ្នាព័ទ្ធចាប់បុរសចំណាស់យកទៅសម្លា.ប់ដោយចោទថា…
ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីពលរដ្ឋមួយភូមិបាននាំគ្នាចោមរោមនៅមុខផ្ទះបុរសចំណាស់មួយរូប ដោយទាមទារឱ្យយកទៅ
ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីពលរដ្ឋមួយភូមិបាននាំគ្នាចោមរោមនៅមុខផ្ទះបុរសចំណាស់មួយរូប ដោយទាមទារឱ្យយកទៅ
ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវបង្កការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីពលរដ្ឋមួយភូមិបាននាំគ្នាចោមរោមនៅមុខផ្ទះបុរសចំណាស់មួយរូប ដោយទាមទារឱ្យយកទៅសម្លាប់ចោលដោយចោទថា ចេះអំពើអាបធ្មប់ តែមិនបានសម្រេចនោះទេ ព្រោះសមត្ថកិច្ចដឹកនាំដោយលោកអភិបាលស្រុក និងនគរបាលបានអន្តរាគមន៍ទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ឃឹម សុផាន់រា អធិការនគរបាលស្រុកគងពិសី បានប្រាប់នៅព្រឹកថ្ងៃទី០១ ខែមេសា ២០១៧ ថា ករណីនេះកើតឡើងកាលពីវេលាម៉ោង១៥និង៣0នាទី ថ្ងៃទី៣១ មីនា នៅភូមិត្រពាំងស្វាយ ឃុំព្រៃវិហារ ស្រុកគងពិសី ។ បុរសចំណាស់ដែលរងនូវការប៉ុនប៉ងសម្លាប់នេះឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ មុខរបរជាគ្រូទស្សន៍ទាយ ។
លោកអធិការបន្តថា តាមការស្រាវជ្រាវករណីនេះបានកើតឡើង បន្ទាប់ពីមានអ្នកភូមិម្នាក់មានជំងឺមើលមិនជា ទើបកើតមានហេតុការណ៍បែបនេះឡើង។ ទោះជាយ៉ាងណា ការប៉ុនប៉ុងទាមទារយកបុរសចំណាស់ពីលើផ្ទះមក ដើម្បីសម្លាប់នេះមិនបានសំរេចនោះទេ ដោយសមត្ថកិច្ចនគរបាលស្រុកដឹកនាំដោយលោក ចែម ភឺនរីមវុទ្ធី បានចុះទៅអន្តរាគមន៍ទាន់ពេលវេលា និងបាននាំបុរសរូបនេះមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធានាសុវត្ថិភាពកុំឱ្យមានអំពើហិង្សាណាមួយកើតឡើង។
បើតាមសម្តីនគរបាលស្រុកមួយរូបបានប្រាប់ថា វាពិបាកណាស់ ទម្រាំជម្លៀសជនរងគ្រោះចេញពីផ្ទះមកបាន ព្រោះប្រជាពលរដ្ឋមួយចំនួនដែលយល់ខុសបានទាមទារចង់យកជនរងគ្រោះទៅសម្លាប់ ដោយចោទថា ចេះអំពើអាបធ្មប់ ទើបអ្នកក្នុងភូមិមានជំងឺមើលមិនជាបែបនេះ។ រហូតមកដល់ព្រឹកថ្ងៃទី០១នេះ សមត្ថកិច្ចបានស្រាវជ្រាវដឹងថា ក្រុមមនុស្សដែលទាមទារចង់យកជនរងគ្រោះទៅសម្លាប់នេះ មានគ្នា១៩នាក់សុទ្ធសឹងជាអ្នកពាក់ព័ន្ធសកម្ម ក្រៅពីនោះគឺជាអ្នកគាំទ្រ។
ស្ត្រីចំណាស់ម្នាក់ជាប្រពន្ធជនរងគ្រោះបានរៀបរាប់ថា ក្នុងភូមិមានគ្រួសារមួយមានមនុស្សឈឺ តែគ្រួសារនោះមិនបានយកចិត្តទុកដាក់នាំទៅមន្ទីរពេទ្យដើម្បីព្យាបាលទេ បែរជាទៅរកគ្រូហោគុនគូរមើលទៅវិញ។ តាមអ្វីដែលគាត់ដឹងគឺហោរាបានប្រាប់ថា នៅក្នុងភូមិមានមនុស្សចេះអំពើអាបធ្មប់ ទើបឈឺមិនជាបែបនេះ មិនបានប៉ុន្មានផង ស្រាប់តែនាំគ្នាមកចោទប្តីរបស់គាត់ថា ចេះធ្វើអំពើអាបធ្មប់ទៅវិញ។ តាមពិតប្តីរបស់គាត់មិនចេះអ្វីនោះទេ ហើយការដែលគាត់ចេះទាយនេះ គឺដោយសារតែទាយតាមសៀវភៅដែលគេចងក្រងឡើងប៉ុណ្ណោះ។ ការដែលចោមរោមចង់យកប្តីគាត់ទៅសម្លាប់នេះ ម្នាក់ៗលើកឡើងថា កាលណាចេះទាយ គឺចេះធ្វើអំពើអាបធ្មប់ហើយ បើទោះជាប្តីគាត់ហា៑នស្បថសូមឱ្យព្រះធរណីស្រូបយ៉ាងណាក៏មនុស្សទាំងនោះមិនព្រមឡើយ គឺដឹងតែទាមទារចង់សម្លាប់ប្តីរបស់គាត់ទៅវិញ។ រឿងនេះក្នុងនាមគាត់ជាប្រពន្ធបានដាក់ពាក្យបណ្តឹងសូមឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីជួយរកយុត្តិធម៌ឱ្យប្តីរបស់គាត់ ។ ក្រោយដាក់ពាក្យបណ្តឹងរួចប្តីរបស់គាត់ត្រូវកូនប្រុសដឹកយកទៅនៅជាមួយខាងខេត្តតាកែវ ដោយមិនឱ្យរស់នៅក្នុងភូមិខាងលើទៀតឡើយ។
លោកវរសេនីយ៍ត្រី ទុយ ថេន អធិការរងនគរបាលស្រុកគងពិសី បានលើកឡើងថា នេះពិតជាសំណាងហើយដែលដឹងដល់សមត្ថកិច្ចទាន់ពេលវេលា បើយឺតតែបន្តិចជនរងគ្រោះអាចស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ តែបើកើតឡើងមែននោះ វាពិបាកណាស់ក្នុងការស៊ើបអង្កេតរកជនដៃដល់ ព្រោះមនុស្ស១ភូមិជាអ្នកប្រព្រឹត្ត និងសមគំនិតគ្នា។
មជ្ឈដ្ឋានខាងក្រៅដែលដឹងរឿងបានលើកឡើងថា សម័យនេះហើយនៅមានការជឿដោយខ្វះការពិចារណាបែបនេះទៀត គួរណាស់តែប្រើសតិសម្បជញ្ញៈគិតឱ្យបានវែងឆ្ងាយថា តើនៅពេលខ្លួនប្រព្រឹត្តអំពើឃាតកម្មទៅលើអ្នកដទៃ ហើយខ្លួនអាចរស់បានសុខឬយ៉ាងណា? បានជានាំគ្នាធ្វើទង្វើបែបនេះ ឬមួយគិតថា រួមគ្នាមួយភូមិហើយសមត្ថកិច្ចស៊ើបមិនដឹង? រឿងបែបនេះធ្លាប់បានកើតឡើងម្តងមកហើយនៅឃុំវាលកាលពីអំឡុង១ឆ្នាំមុន ដោយបុរសចំណាស់ម្នាក់ត្រូវជនមិនស្គាល់មុខលបចាក់ធ្លាយពោះវៀនស្លាប់ក្រោមផ្ទះ ដោយចោទថា ចេះអំពើអាបធ្មប់ដូចករណីខាងលើនេះដែរ តែរហូតដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ជនដៃដល់ណាម្នាក់ឡើយ ព្រោះតែស៊ើបទៅដឹងថា មនុស្សជាច្រើនមានពាក់ព័ន្ធនឹងករណីឃាតកម្មនេះ៕
ចែករំលែកព័តមាននេះ