ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្រី​ស្អាត នី​តា វរវង្ស តួអង្គ​ក្នុង​រឿង​«​ជីវិត​ក្មេង​វត្ត​» ទម្លាយ​តម្លៃ​ខ្លួន​លើ​ទីផ្សារ​​​សិល្បៈ​ស្ទើរ​​ស្មាន​មិន​ដល់

3 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​តួអង្គ​សម្ដែង​ស្រី​មួយ​រូប​ក្នុង​រឿង «​ជីវិត​ក្មេង​វត្ត​» បាន​ទម្លាយ​ពី​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ការងារ​សិល្បៈ​ក្នុង​ការ​ថត​ខ្សែភាពយន្ត​មួយ​រឿង​ៗ និង​រយៈពេល​នៃ​ការ​ថត​រឿង ត្រូវ​ចំណាយពេល​ថត​ប៉ុន្មាន​អាទិត្យ ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ថ្ងៃ ទើប

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​តួអង្គ​សម្ដែង​ស្រី​មួយ​រូប​ក្នុង​រឿង «​ជីវិត​ក្មេង​វត្ត​» បាន​ទម្លាយ​ពី​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ការងារ​សិល្បៈ​ក្នុង​ការ​ថត​ខ្សែភាពយន្ត​មួយ​រឿង​ៗ និង​រយៈពេល​នៃ​ការ​ថត​រឿង ត្រូវ​ចំណាយពេល​ថត​ប៉ុន្មាន​អាទិត្យ ប៉ុន្មាន​ខែ ឬ​ប៉ុន្មាន​ថ្ងៃ ទើប​ចប់​មួយ​រឿង​។

បើ​យោង​តាម​បទ​សម្ភាសន៍ តារា​សម្ដែង​ស្រី នី​តា វរវង្ស បាន​ថ្លែងប្រាប់​មក​កាន់​សារព័ត៌មាន​កោះសន្តិភាព នៃ​កម្មវិធី​60Buzz តាម​រយៈ​សារ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឲ្យ​ដឹង​ថា «​តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​ផលិត​ចេញ​ជា​ភាពយន្ត ក្នុង​មួយ​រឿង​ៗ​តម្លៃ​ខ្លួន​មិន​ប្រាកដ ឬ​ហៅ​ថា​មិន​ទៀង​នោះ​ឡើយ គឺ​ទៅ​តាម​សាច់​រឿង​ដែរ ប្រសិនបើ​រឿង​ខ្លះ​ខ្លី​ថត​ត្រឹម​មួយ​ថ្ងៃ​ទៅ​២​ថ្ងៃ ចំណាយពេល​ត្រឹមតែ​១​ម៉ោង​ទៅ​២​ម៉ោង​នោះ គឺ​មួយ​រឿង​កញ្ញា​ទទួល​បាន​តម្លៃ​ខ្លួន​200$ ទៅ 300$ ឬ​អាច​ឈាន​ដល់ 400$ ដែល​គិត​ជា​លុយ​ខ្មែរ ៨០​ម៉ឺន​រៀល ទៅ​១​លាន​២​សែន​រៀល ឬ​១​លាន​៦​សែន​រៀន​។

ដោយឡែក ប្រសិនបើ​ថត​រឿង​វែង ដែល​ចំណាយពេល​ទៅ​ដល់​អាទិត្យ ឬ​ខែ​នោះ កញ្ញា នី​តា វរវង្ស បាន​ប្រាប់​ថា តម្លៃ​ខ្លួន​នាង​បាន​ហក់​ខ្លួន​ខ្ពស់​បំផុត គឺ​ខ្ទង់ពាន់​ដុល្លារ​។ ដោយ​ក្នុង​បទ​សម្ភាសន៍ កញ្ញា នី​តា សូម​មិន​បញ្ជាក់​ថា ខ្ទង់ពាន់​ដុល្លារ​នោះ មាន​ចំនួន​ប៉ុន្មាន​ឡើយ​។ តែ​កញ្ញា​បន្ត​ថា មួយទៀត​នោះ តម្លៃ​ខ្លួន​ក៏​បាន​ទៅ​តាម​តួអង្គ​ផង​ដែរ តែ​ជា​រឿយ​ៗ​ភាគច្រើន គឺ​នាង​ដើរ​ជា​តួអង្គ​កាច​ឆ្នាស់ ច្រណែនឈ្នានីស បន្ទាប់​ពី​តួអង្គ​ឯក ដែល​ជា​តួអង្គ​សាក​សម​នឹង​សមត្ថភាព​ទេ​ព្យ​កោសល្យ​នាង ក៏​ដូច​ជា ការ​ស្រលាញ់​ចូល​ចិត្ត​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង​។

ថ្លែង​ក្នុង​បទ​សម្ភាសន៍ តារា​សម្ដែង​ស្រី​ដែល​ក្ដោប​ក្ដាប់​ទីផ្សារ​ការងារ​សិល្បៈ​ក្នុង​ប្រទេស​កម្ពុជា​បាន​យ៉ាងច្រើន និង​បាន​តម្លៃ​ខ្លួន​ខ្ពស់​មិនធម្មតា​រូប​នេះ បាន​ប្រាប់​បន្ត​ថា រូប​នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជា​១០​ឆ្នាំ​មក​ហើយ តាំង​ពីង​នាង​មាន​អាយុ​ខ្ទង់​១០​ទៅ​១១​ឆ្នាំ​មក​ម្ល៉េះ ហើយ​សាច់​រឿង​ដែល​នាង​សម្ដែង​ដំបូង​គេ​បង្អស់​នោះ គឺ​រឿង «​នាង​ផ្កាថ្កុល​មាស​» ដែល​ដើរ​ជា​តួអង្គ​ឆ្នាស់ ឈ្មោះ​នាង «​ឆការ​» ដែល​ជា​កូន​អ្នក​មីង ស្វ័​យ សុជាតា ។

តារា​សម្ដែង​ស្រី នី​តា វរវង្ស តួអង្គ​ក្នុង​រឿង «​ជីវិត​ក្មេង​វត្ត​» ក៏​បាន​ទម្លាយ​ពី​ឧបសគ្គ និង​ផលវិបាក ក៏​ដូច​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន ចាប់តាំងពី​ប្រឡូក​ចូល​ក្នុង​វិ​ថី​សិល្បៈ​ផង​ដែរ​ថា «​ចំពោះ​ឧបសគ្គ និង​ផលវិបាក ក៏​ដូច​ជា​រឿង​គួរ​ឲ្យ​ខ្លាច​ដែល​នាង​ជួប ទី​១- គឺ​ការ​ថត​រឿង​ខ្មោច ដែល​មាន​គ្រប់​រូបភាព មាន​ទាំង​ភាព​ភ័យ​ខ្លាច និង​អាច​ប្រឈម​នូវ​រឿង​រ៉ាង​ផ្លូវ​ងងឹត ឬ​ហៅ​ថា​ជំនឿ​.​ត​ៗ​គ្នា​តាំងពី​បុរាណកាល​មក​។ ទី​២- គឺ​ការ​ចុះ​ថត​រឿង​នៅ​តាម​ខេត្ត និង​ត្រូវ​ត្រឡប់​មក​ភ្នំពេញ​វិញ​ទាំង​យប់ កត្តា​នេះ​ព្រោះ​កញ្ញា​ជា​ស្រី ហើយ​ត្រូវ​ថត​ដល់​យប់​ៗ​ជ្រៅ​ម៉ោង​១១​ទៅ​១២​យប់ ទើបបាន​ត្រឡប់​មក​ភ្នំពេញ​វិញ ខណៈ​ជិះ​មក​ក្នុង​កាលៈទេសៈ​នោះ វា​ពិតជា​មាន​ទាំង​ឧបសគ្គ និង​ភាព​ភ័យ​ខ្លាច ឬ​ខ្លាច​ជួប​នៅ​រឿង​មិនល្អ​អ្វីមួយ​នៅ​តាម​ផ្លូវ​ជាដើម​។

តែ​ទោះជា​យ៉ាងណា កញ្ញា​នី​តា បាន​ប្រាប់​ថា ចំពោះ​ឧបសគ្គ និង​រឿងរ៉ាវ​ដែល​ធ្លាប់​ជួប​កន្លង​មកនេះ មិន​មាន​ផលវិបាក ឬ​ប៉ះពាល់​ដល់​ខ្លួន​កញ្ញា​ខ្លាំងក្លា​នោះ​ឡើយ ហើយ​កញ្ញា​ក៏​មិន​យក​វា​មក​ធ្វើ​ជា​ឧបសគ្គ ដែល​ធ្វើ​ឲ្យ​នាង​មិន​ហាន​តស៊ូ​ទៅ​មុខ​ទៀត​ឡើយ​។

កញ្ញា​ថា រឿង​ទាំងនេះ គឺជា​ហា​នី​ភ័យ​តិចតួច​បំផុត​សម្រាប់​នាង​ជា​មនុស្ស​ស្រី​មួយ​រូប ដែល​មានការ​តស៊ូ​ខ្ពស់​។ មួយវិញទៀត បច្ចុប្បន្ន​នេះ​កញ្ញា​ក៏​បាន​លើក​ឡើង​បញ្ជាក់​ថា ឥឡូវ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​ជា​មុន​ឆ្ងាយ​ណាស់ ហើយ​ក៏​មិន​មាន​ឧបសគ្គ ឬ​បញ្ហា​អ្វីមួយ​មក​រារាំង​ដូច​មុន​ៗ​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ក្នុង​វ័យ​២៥​ឆ្នាំទៅ​ហើយ តារា​សម្ដែង​ស្រី កញ្ញា នី​តា វរវង្ស ហាក់​មិន​អើពើ​រឿង​គូ​អនាគត ឬ​លេចលឺ​ដំណឹង​មាន​គូស្នេហ៍​ណា​ម្នាក់​ក្នុង​ជីវិត​ឡើយ ខណៈ​ក្នុង​ចំណោម​វ័យ​២០​ក្រាស​នេះ អ្នកសិល្បៈ​មួយ​ចំនួន​ធំ ខ្លះ​ភ្ជាប់ពាក្យ ខ្លះ​រៀប​ការ រីឯ​ខ្លះ​ទៀត​ឈាន​ទៅ​ដល់​មានកូន​ៗ​អស់​បាត់​ទៅ​ហើយ តែ​កញ្ញា​វិញ​នូវ​លីវ​តែ​ម្ដង​។

កញ្ញា នី​តា ក៏​លើក​ឡើង​យ៉ាង​ខ្លី​ថា «​ក្នុង​មួយ​ជាតិ មួយ​ជីវិត ការ​បាន​តែ​ម្តង​ទេ ដូច្នេះ​នាង​ត្រូវ​តែ​ជ្រើសរើស​គូ​អនាគត​ដោយ​ហ្មត់ចត់ និង​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូល​ក្នុង​ជីវិត ក្នុង​ភាព​ជា​ដៃគូ​បន្តដំណើរ​ជីវិត​ជាមួយ​គ្នា​ជា​ដរាប​រៀង​ទៅ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ