ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Bright Norraphat ទម្លាយ​ខ្ទេច ក្រោយ​សួរ​ថា យល់​យ៉ាងណា​ពេល​ឃើញ​ស្រី​ៗ​ស្លៀក​សិច​ស៊ី?

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នក​និយម​គាំទ្រ និង​តាមដាន​នៅ​ខ្សែរ​ភាពយន្ត​រឿង​ភាគ​ថៃ ជា​ពិសេស​ហ្វេ​ន​ៗ​នៅ​ខ្មែរ​តែ​ម្ដង ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​ឡើយ នៅ​កំពូល​តារា​សម្ដែង​ប្រុស​វ័យក្មេង​ដ៏​ស្រស់​សង្ហារ រាង​ខ្ពស់ស្រឡះ មុខមាត់​មាន​មន្ត​ស្នេហ៍ ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​One31 នោះ​គឺ​លោក Bright Norraphat លោក​ជាតា​រា​ប្រុស​ម្នាក់​ដែល​កំពុង​តែ​ឡើង​កូដ​ខ្លាំង​និង​ប្រជាប្រិយភាព​មិនធម្មតា នៅ​ក្នុង​ការ​សម្ដែង​ដ៏​ប៉ិនប្រសព្វ​ទាំង​សមត្ថភាព​ដ៏​ពូកែ​មិន​ថា​សម្ដែង​ទម្រង់​បែប​មិច​នោះ​ទេ​។ តារា​ប្រុស​រូប​នេះ សម្ដែង​បាន​គ្រប់​ទម្រង់​ទាំងអស់ ត្រឹមតែ​រយៈពេល​ខ្លី​សោះ តារា​ប្រុស​រូប​ស្រស់​សង្ហារ​រូប​នេះ ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ក្នុង និង​ក្រៅប្រទេស​។

ដោយឡែក បើ​ក្រឡេក​មក​ដឹង​ឃើញ​ថា មាន​មហាជន​ជា​ច្រើន​ដែល​និយម​ប្រើប្រាស់​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង IG ជា​ពិសេស​ស្រី​ៗ​តែ​ម្ដង តែងតែ​នាំ​គ្នា​ចង់​ដឹង​នូវ​រឿងរ៉ាវ​ស្នេហា​បេះដូង​របស់​តារា​ប្រុស​ដ៏​លេចធ្លោរ​រូប​នេះ​គ្រប់​ៗ​គ្នា​តែ​ម្ដង ព្រោះ​គេ​សង្កេត​និង​តាមដាន​រហូត​មក មិន​ដែល​ឃើញ​តារា​ប្រុស​មុខមាត់​រាយមន្ត​ស្នេហ៍ Bright Norraphat រូប​នេះ ចេញ​មុខ​មក​និយាយ ឬ​មួយ​ក៏​ផ្ដល់​បទ​សម្ភាស៍ និង​ទម្លាយ​អោយ​មហាជន​បានដឹង​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នារី​ស្រស់​សោភា​រូប​ណា​ម្នាក់​នោះ​ឡើយ ខណៈ​ដែល​មិត្ត​ៗ​រួម​ក្រុម​ជាមួយ​លោក​ម្នាក់​ៗ​សុទ្ធសឹងតែ​មាន​ម្ចាស់​បេះដូង​ស្ទើរតែ​ទាំងអស់ និង​គ្រប់​ៗ​គ្នា​ទៅ​ហើយ តែ​លោក​ហាក់​បែរជា​មិន​ខ្វាយខ្វល់​នៅ​រឿង​មាន​គូរ​ស្រករ​ទៅ​វិញ​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ ក៏​ដូច​ជា​ក្រមុំ​ៗ​នារី​ៗ​ជា​ច្រើន​នាំ​គ្នា​រំជើបរំជួល​មិន​ស្ទើរ​ទៅ​វិញ​នោះ ថ្មី​ៗ​នេះ ស្រាប់តែ​តារា​ប្រុស​លោក Bright Norraphat ធ្វើ​ឱ្យ​ស្រី​ៗ​ស្ទើរតែ​មួយ​ប្រទេស​ពេញចិត្ត​ចំពោះ​លោក​ភ្លុក​ទឹក​ភ្លុក​ដី បន្ទាប់​ពី​តារា​ប្រុស​វ័យក្មេង​រូប​នេះ ចេញ​មុខ​មក​និយាយ​ខ្ទេច​គ្មាន​សល់ អំពី​ការ​ស្លៀក​សម្លៀក​បំពាក់​សិច​ស៊ី​របស់​ស្រី​ៗ​មួយ​ចំនួន ទាំង​គ្មាន​លាក់លៀម ក្រោយ​លោក​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​ដ៏​ល្បី​មួយ​របស់​ថៃ ដល់​ថ្នាក់​នារី​ៗ​គាំង​និយាយ​មិន​ចេញ ធ្វើ​ភ្នែក​ស្លឺ​គ្រប់​ៗ​គ្នា​។

ដោយនៅ​ក្នុង​កម្មវិធី​នោះ តារា​ប្រុស​រូប​នេះ ត្រូវ​បាន​គេ​ជជីក​សួរ​ចំ​ៗ​បែប​នេះ​ថា «​តើ​យល់​យ៉ាងដូចម្តេច​ចំពោះ​ស្រី​ៗ​ស្លៀក​សិច​ស៊ី?​» ភ្លាម​ៗ​នោះ​មិន​ទុក​ចាំ​យូរ ស្រាប់តែ​លោក Bright Norraphat បាន​ឆ្លើយ​តប​ទៅ​វិញ​ថា «​លោក​គាំទ្រ ប្រសិនបើ​លោក​មាន​សង្សារ លោក​ក៏​មិន​បង្ខិតបង្ខំ​លើ​ការ​ស្លៀកពាក់​ដែរ បើ​សង្សារលោក​ចូល​ចិត្ត​សិច​ស៊ី លោក​នឹង​ឱ្យ​តែងខ្លួន​សិច​ស៊ី ព្រោះ​បើ​ស្រឡាញ់​គ្នា​ស្មោះ​មែន គឺ​ការ​ស្លៀកពាក់​ពុំ​មែន​ជា​បញ្ហា​ឡើយ ហើយ​សម្រាប់​លោក​ក៏​ជា​មនុស្ស​ចូល​ចិត្ត​បែប​សិច​ស៊ី​ដូច​គ្នា​»​។

ក្រោយ​បានលឺ​តារា​ប្រុស​ស្រស់​សង្ហារ​ប្រចាំ​ប្រទេស​ថៃ​រូប​នេះ ចេញ​មុខ​មក​ធ្វើការ​ឆ្លើយ​តប​បែប​នេះ​ហើយ ក៏​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ឡើយ នាំ​គ្នា​ហ៊ោ និង​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ពាក្យ​សម្ដី​របស់​លោក​ខ្លាំង​ណាស់ ជា​ពិសេស​អ្នកគាំទ្រ​ស្រី​ៗ​តែ​ម្ដង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ប្រុស​លោក Bright Norraphat បច្ចុប្បន្ន​លោក មាន​អាយុ​២៥​ឆ្នាំ គឺជា​តារា​សម្ដែង​ប្រុស​ថៃ​ម្នាក់ ដែល​កំពុង​តែ​ក្ដោប​ក្ដាប់​បាន​ទីផ្សារ​ការងារ​សិល្បៈ​ជា​ច្រើន​សន្ធឹកសន្ធាប់ មិន​ថា​សម្ដែង​រឿង ថត​កម្មវិធី និង​ថត​ពាណិជ្ជកម្ម​ផ្សេង​ៗ​នោះ​ទេ ហើយ​បើ​និយាយ​ពី​ម្ចាស់​បេះដូង​វិញ តារា​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព Bright Norraphat ដែល​ធ្វើ​អោយ​ក្រមុំ​ៗ​នាំ​គ្នា​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្រប់​ៗ​គ្នា​រូប​នេះ លោក​នៅ​មិន​ទាន់​ប្រកាស​បង្ហើប​អោយ​គេ​ដឹង​ថា «​លោក​ពេញចិត្ត​តារា​ស្រី​រូប​ណា​ម្នាក់​នៅឡើយ​នោះ​ទេ គឺ​នៅ Single ធម្មតា​»៕

@brightnorr_239

ของผมอะค้าบบ🤭 #รู้ไหมใครโสด2022 #ไบร์ทนรภัทร #brightnorr #brightnorraphat

♬ เสียงต้นฉบับ – brightnorr (แดน 2) 🫶🏻💗 – brightnorr (แดน 2) 🫶🏻💗
@brightnorr_239

พี่หยุดแพรวพราวก่อนนน #รู้ไหมใครโสด2022 #ไบร์ทนรภัทร #brightnorr #brightnorraphat

♬ เสียงต้นฉบับ – brightnorr (แดน 2) 🫶🏻💗 – brightnorr (แดน 2) 🫶🏻💗