ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​ថវិកា​1​ប៊ី​លាន​ដុល្លារ​ដើម្បី​សម្រេចការ​ផ្គត់ផ្គង់​អគ្គិសនី​ទូ​ទាំង​ប្រទេស​ត្រឹម​ឆ្នាំ​2020

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវការ​វិនិយោគ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សម្រេច​គោលដៅ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដល់​ប្រជាពលរដ្ឋ​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវការ​វិនិយោគ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សម្រេច​គោលដៅ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០២០ ។

លោក វ៉ិ​ច​ទ័​រ ចូ​ណា អគ្គនាយក​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ក្របខ័ណ្ឌ​ពហុ​កម្រិត​នៃ​ការ​ស្ទង់​មតិ​ជាស​កល​នៅ​កម្ពុជា «​ឧបករណ៍​ថ្មី​សម្រាប់​វាស់​ស្ទង់​កម្រិត​នៃ​ការ​ទទួល​បាន​ថាមពល​» នា​ថ្ងៃ​ទី​២៣ មីនា កន្លង​មក​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ត្រឹមតែ​២០%​ប៉ុណ្ណោះ​នៃ​ភូមិ​សរុប​ទូ​ទាំង​ប្រទេស ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​នានា រួម​ទាំង​ការ​កៀរគរ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​អគ្គិសនី​គិត​ត្រឹម​ចុងឆ្នាំ​២០១៦​កន្លង​មក សម្រេច​បាន​ប្រមា​៧៤,៧៤% នៃ​ភូមិ​សរុប​ទូ​ទាំង​ប្រទេស ចំនួន​១៤.០៧៣​ភូមិ ។ ដូចនេះ ជា​គោលនយោបាយ​បន្ត កម្ពុជា​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​១០០% នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ ។

លោក វ៉ិ​ច​ទ័​រ ចូ​ណា ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​ផលិត​ក្នុងស្រុក​ប្រមាណ​៧៨% និង​ទិញ​ពី​ប្រទេស​ជិតខាង​២២% ។ ដូចនេះ នា​ពេល​អនាគត កម្ពុជា​នឹង​ខិតខំ​ផលិត​ថាមពល​ដោយ​ខ្លួនឯង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៩០% ក្នុង​នោះ​ក៏​អាច​នឹង​លក់​ទៅ​ឲ្យ​ប្រទេស​ជិតខាង​ខ្លះ​ៗ​ផង​ដែរ ដោយសារ​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ កម្ពុជា​នឹង​ប្រើប្រាស់​ទុន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សម្រេច​បាន​គោលដៅ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​១០០%​នេះ ។

រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត មាន​ប្រសាសន៍​ថា ថាមពល​អគ្គិសនី​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ភាព​ជឿ​ទុកចិត្ត ការ​បង្កើន​ជីវភាព និង​ប្រាក់​ចំណូល​ប្រជាជន ជា​ពិសេស ប្រជាជន​នៅ​តាម​ជនបទ ព្រមទាំង​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល ។ ដូច្នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តែងតែ​គាំទ្រ​នូវ​ការ​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ចែករំលែក​នូវ​វិបុលភាព​ទៅ​ដល់​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស តាម​រយៈ​ការ​ធ្វើ​ឲ្យ​ប្រជាជន​តាម​ជនបទ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ និង​តម្លៃ​សមរម្យ​ស្រប​តាម​គោលនយោបាយ​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​នា​ពេល​អនាគត ដែល​ថាមពល​អគ្គិសនី​នេះ​មាន​តួនាទី​ដ៏​ចម្បង​បំផុត​ក្នុង​សង្វា​ក់​ផលិតកម្ម​នៃ​ឧស្សាហកម្ម ។

នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​គរុ​សិស្ស​ជិត​១​ពាន់​នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​បញ្ជាក់​អំពី​បញ្ហា​អគ្គិសនី​ផង​ដែរ ដោយ​សម្តេច​លើក​ឡើង​ថា ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​គ្រូបង្រៀន ក្រៅពី​ទទួល​បានការ​បញ្ចុះ​អត្រា​ការ​ប្រាក់​សម្រាប់​ប្រាក់​កម្ចី ការ​បញ្ចុះតម្លៃ​ទឹក និង​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​នោះ សម្តេច​តេ​ជោ ក៏​អះអាង​ពី​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ផង​ដែរ ៕