ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្លាស់​ប្តូរ​ពី​ឋានៈ​អ្នក​ជួល​ក្លាយជា​ម្ចាស់​លំនៅ​ឋាន

7 ឆ្នាំ មុន

អ្នក​កំពុង​ជួល​ផ្ទះ ឬ​បន្ទប់​ស្នាក់​នៅ តែង​ចង់​រំដោះខ្លួន​ចេញពី​ឋានៈ​ជា​អ្នក​ជួល ដោយសារ​តែ​ធុញទ្រាន់​នឹង​យក​ប្រាក់​ទៅ​បង់ថ្លៃ​បន្ទប់​ជា​រៀង​រាល់​ខែ ។ ចំណុច​នេះ អ្នក​ណា​ៗ​ក៏​ចង់បាន​លំនៅ​ឋាន​ជា​របស់​ខ្លួន​ដែរ ប៉ុន្តែ​មិនមែន

អ្នក​កំពុង​ជួល​ផ្ទះ ឬ​បន្ទប់​ស្នាក់​នៅ តែង​ចង់​រំដោះខ្លួន​ចេញពី​ឋានៈ​ជា​អ្នក​ជួល ដោយសារ​តែ​ធុញទ្រាន់​នឹង​យក​ប្រាក់​ទៅ​បង់ថ្លៃ​បន្ទប់​ជា​រៀង​រាល់​ខែ ។ ចំណុច​នេះ អ្នក​ណា​ៗ​ក៏​ចង់បាន​លំនៅ​ឋាន​ជា​របស់​ខ្លួន​ដែរ ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​នឹង​អាច​ទិញ​លំនៅ​ឋាន​បាន​ទេ ព្រោះ​សម្រាប់​អ្នកមួយ​ចំនួន ការ​ទិញ​លំនៅ​ឋាន គឺ​ប្រៀប​ដូច​ជា​ការ​បំពេញភារកិច្ច​យ៉ាង​មហាសាល ។

ចុង​ក្រោយ គឺ​បង់​រំលស់​មិន​បាន រហូត​ដល់​ត្រូវ​គេ​រឹបអូស​ទ្រព្យសម្បត្តិ ប្រាក់​បង់​រំលស់​ក៏​បាត់បង់ ប៉ុន្តែ​ទាំងនេះ​មិន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ជួល​លំនៅ​ឋាន​រហូត​អស់​មួយ​ជីវិត​ដែរ ។ នេះ​ជា​សញ្ញា​៥​យ៉ាង​បង្ហាញ​ថា អ្នក​បាន​ត្រៀមខ្លួន​ផ្លាស់​ប្តូរ​ឋានៈ​ពី​អ្នក​ជួល​ទៅ​ជា​ម្ចាស់ផ្ទះ ។

១-​មាន​ផែនការ​រស់នៅ​រយៈពេល​យូរ ៖
បើសិនជា​ចាប់ផ្តើម​មាន​សញ្ញា​ថា អ្នក​នឹង​ត្រូវ​រស់នៅ​ក្នុង​ទីតាំង​នេះ​រយៈពេល​យូរ​ទៀត គឺ​លើស​ពី​ជាង​៥​ឆ្នាំ នេះ​ជា​សញ្ញា​ដំបូង​ដែល​បង្ហាញ​ថា គួរតែ​សម្លឹង​រក​ទិញ​លំនៅ​ឋាន​ជា​របស់​ខ្លួន​បាន​ហើយ ព្រោះ​ការ​ជួល​នោះ​គង់​ត្រូវ​ចំណាយ​លើ​ថ្លៃ​ឈ្នួល​អាច​នឹង​កើនឡើង​នា​ពេល​អនាគត ។

២-​តួនាទី​ការងារ​ស្ថិតស្ថេរ ៖
នៅ​ពេល​ចាប់ផ្តើម​ចូល​វ័យ​បម្រើ​ការងារ អាច​ជា​ពេល​ដែល​មើលទៅ​លើ​ខ្លួនឯង​ថា ផ្លាស់​ប្តូរ​ការងារ​ញឹកញាប់ ព្រោះ​មិនដឹង​ថា ខ្លួន​ចូល​ចិត្ត​អ្វី ប៉ុន្តែ​នៅ​ពេល​ចាប់​ចូល​ដល់​វ័យ​លើ​៣០​ឆ្នាំ មនុស្ស​ជា​ច្រើន​មាន​តួនាទី​ការងារ​គង់វង្ស​ជាង ប្រាក់ខែ​ទទួល​បាន​ក៏​កើនឡើង​តាម​នោះ​ដែរ ព្រោះ​វ័យ​នេះ ជា​វ័យ​បង្កើត​ភាព​ស្ថិតស្ថេរ​ក្នុង​ជីវិត ។ ដូច្នេះ អាច​និយាយ​បាន​ថា វ័យ​ដែល​ទើប​ប្រឡូក​ក្នុង​ការងារ​នោះ នៅ​មិន​ទាន់​ស័ក្តិសម​នឹង​ទិញ​ផ្ទះ​ទេ គឺ​មិន​ខុស​ប៉ុន្មាន​ឡើយ ព្រោះ​ក្រៅពី​នឹង​សុំ​ខ្ចីប្រាក់​ពិបាក​ហើយ អាច​នឹង​ធ្វើ​ឱ្យ​ខាត​ពេលវេលា​ប្តូរ​ការងារ​ទៀត​ផង ។ វិធី​ល្អ​បំផុត គួរតែ​ចាប់ផ្តើម​ទិញ​ផ្ទះ​ក្នុង​ពេល​ដែល​ការងារ​គង់វង្ស ។

៣-​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​កក់​ផ្ទះ ៖
កត្តា​សំខាន់​មួយទៀត និង​មិន​ចាញ់​តួនាទី​ការងារ គឺ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​កក់​ផ្ទះ និង​ថ្លៃ​ចាយវាយ​ផ្សេង​ៗ​ក្នុងអំឡុងពេល​ទិញ​ផ្ទះ​។ មនុស្ស​ភាគច្រើន​តែង​សម្រេចចិត្ត​ទិញ​ផ្ទះ​ភ្លាម​ៗ ដោយ​មិន​បាន​នឹក​ដល់​ប្រាក់​សន្សំ​ដែល​មាន​ថា ច្រើន​គ្រប់គ្រាន់​នឹង​ទិញ​ឬ​អត់ ។ «​គ្រប់គ្រាន់​» គឺ​ត្រូវ​មាន​ប្រាក់សុទ្ធ​ច្រើន​ជាង​២០% នៃ​តម្លៃ​ផ្ទះ​សរុប ។ ក្រៅពី​នេះ ក៏​មានការ​ចំណាយ​ផ្សេង​ៗ​ទៀត​ដូច​ជា គ្រឿងសង្ហារិម និង​ការ​តុបតែង​ផង​ដែរ ។

៤-​ត្រូវ​ពង្រីក​គ្រួសារ ៖
ហេតុផល​ចាំបាច់​ត្រូវ​ទិញ​ផ្ទះ ដោយសារ​ត្រូវ​ពង្រីក​គ្រួសារ​ក្រោយ​ពេល​រៀប​ការ ករណី​បែប​នេះ​គឺ​អាច​រក​វិធី​ទិញ​ផ្ទះ​បាន ព្រោះ​បុគ្គល​អាច​រក​ប្រាក់​ចំណូល​មាន​២​នាក់ ។ នៅ​ពេល​សមាជិកគ្រួសារ​កើនឡើង ត្រូវ​គិត​ពី​ការ​ចាយវាយ​ក្នុងផ្ទះ​ផង​ដែរ​ថា នៅ​ពេល​គិត​ជាមួយ​ប្រាក់​ចំណូល​នោះ តើ​នៅ​សល់​គ្រប់គ្រាន់​សម្រាប់​បង់​រំលស់​ប្រចាំខែ​ឬទេ ។

៥-​ក្រេ​ឌី​ត​ល្អ គ្មាន​បំណុល ៖
បន្ទាប់​ពី​មាន​ប្រាក់​សន្សំ​ហើយ បើសិនជា​អ្នក​ជួល​អាច​ជម្រះបំណុល​ដែល​មាន​ទាំង​អស់នោះ នឹង​កាន់តែ​ល្អ​ថែម​ទៀត ព្រោះ​អាច​កាត់​បន្ថយ​ហានិភ័យ និង​ខ្ចីប្រាក់​បាន​ដោយ​ងាយ ខណៈ​ការ​ជាប់បំណុល នឹង​ធ្វើ​ឱ្យ​ការ​ខ្ចីប្រាក់​បាន​ត្រឹម​ចំនួន​មួយ​កំណត់​ប៉ុណ្ណោះ ។

ចំណុច​នេះ ធនាគារ​នឹង​តឹងតែង​ជា​ពិសេស​សម្រាប់​អ្នក​ជាប់បំណុល ។ ទោះ​យ៉ាងណា ការ​ទិញ​ផ្ទះ មិន​មាន​ន័យ​ថា ជា​ការ​វិនិយោគ​ជា​និច្ច​នោះ​ទេ ជា​ពិសេស ការ​ទិញ​ផ្ទះ​សម្រាប់​រស់នៅ ចាំបាច់​ត្រូវ​គិត​ដោយ​ហ្មត់ចត់​បំផុត ៕