ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កាន់កាំបិ.តកា.ប់​ផ្អើល​ប្រជា​ពលរដ្ឋ​តាមដង​ផ្លូវ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ បុរស​និង​ស្ត្រី​​សរុប​ចំនួន​៣​​នាក់ បាន​រង​របួស​ដោយសារជនសង្ស័យ​ម្នាក់​កា.ប់​ ក្នុង​

ខេត្ត​ព្រះសីហនុ ៖ បុរស​និង​ស្ត្រី​​សរុប​ចំនួន​៣​​នាក់ បាន​រង​របួស​ដោយសារជនសង្ស័យ​ម្នាក់​កា.ប់​ ក្នុង​នោះ​មានជនរងគ្រោះ​ជា​​កម្លាំង​ប្រជា​កា​ពារ​ភូមិ​ម្នាក់​ផង​ដែរ ក្រោយ​ពី​កម្លាំង​ប្រជា​កា​ពារ នេះ​និង​សមត្ថកិ​ច្ច​អាជ្ញាធរ​មូលដ្ឋាន ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ នៅ​ក្នុង​ហេតុ​ការ​បង្ករ​របួស​ស្នាម​នេះ ។

លោក វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុកព្រៃនប់​​ បានអោយ​ដឹង​ថា ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង​៩ព្រឹក​​ថ្ងៃ​ទី​១៦ ​តុលា​ ​ឆ្នាំ​២០២២ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

អធិការ​នគរបាល​ស្រុកព្រៃនប់​​ បានអោយ​ដឹងបន្ត​​ថា ​ជនសង្ស័យឈ្មោះ ចាន់​ថន ភេទប្រុស មុខរបរ​មិន​ពិតប្រាកដ ​។ ចំណែកជនរងគ្រោះទាំង​​៣រូប រួម​មាន ១-​ឈ្មោះ ស៊ី​ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ស្នាក់​នៅ ភូមិ​វាល​មាស ឃុំ​វាល​រេញ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ (​ត្រូវ​១​កាំបិត​ចំ​កំភួនដៃ​ខាងស្តាំ ដេរ​៣​ថ្នេរ​) ​​២-​ឈ្មោះ ហេង សុ​ភ័​ក្រ ភេទ ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ (​ត្រូវ​ចំនួន​៣​កាំបិត ចំ​កំភួនដៃ​ខាងស្តាំ ស្មារ​ខាងឆ្វេង​និង​ខ្នង​)​ និង​​៣-​ឈ្មោះ ណុ​ប​វ៉ាង ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ (​ត្រូវ​១​កាំបិត ចំ​ភ្លៅ​ខាងស្តាំ​ដេរ​១០​ថ្នេរ​)​។

អធិការ​នគរបាល​ស្រុកព្រៃនប់​​ បានអោយ​ដឹងបន្តទៀត​​ថា មាន​ករណី​ហិ.ង្សា​ដោយ​ចេតនា​(​បែក​ថ្នាំ​)​មួយ​​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់​ថន បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិ.តប៉័ងតោ​កា.ប់​ទៅ​លើ​ប្រជាពលរដ្ឋ​ពេល​កំពង់​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​ បណ្តាល​ឲ្យ​រង​របួស​ចំនួន​២​នាក់ ។​

អធិការ​នគរបាល​ស្រុកព្រៃនប់​​ បានអោយ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រាម ​និង​ប្រជា​ការពារ​បាន​សហ​ការជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​និង​ប្រជា​ការពារ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ខាងលើ បាន​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ក្នុង​ការ​ចុះ​បង្ក្រាប​នោះ ជនសង្ស័យ​បាន​គ្រវាស​កាំបិ.ត​បណ្តាល​ឲ្យ​ត្រូវ​ប្រជា​ការពារ​ឃុំ​បិត​ត្រាំ​ង​ម្នាក់​ឈ្មោះ ណុ​ប​វ៉ាង​ ត្រូវ​មួយកាំបិ.ត​ចំ​ភ្លៅ​ខាងស្តាំ​ដេរ​១០​ថ្នេរ ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បាន​ដកហូត​វ​ត្តុ​តាង​រួម​មាន​​កាំបិ.ត​ប៉័ង​តោ​ដង​ឈើចំនួន​២​ដើម​
​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​កសាង​សំណុំរឿង​តាម​នី​តី​វិធី​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ