ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បង្ហាញ​លទ្ធផល​អំពី​ការ​ពិនិត្យ​លើ​ស្រាស

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បង្ហាញ​លទ្ធផល​អំពី​ការ​ពិនិត្យ​លើ​ស្រាស​នា​ថ្ងៃ​ទី​២២ ខែមីនា ដែល​សង្ស័យ​ថា

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​បង្ហាញ​លទ្ធផល​អំពី​ការ​ពិនិត្យ​លើ​ស្រាស​នា​ថ្ងៃ​ទី​២២ ខែមីនា ដែល​សង្ស័យ​ថា បាន​បង្ក​ឲ្យ​មាន​មនុស្ស​ពុល​រហូត​មាន​មនុស្ស​៣​នាក់​ស្លាប់​នៅ​ខេត្តមណ្ឌលគិរី​ថា មាន​ផ្ទុក​សារធាតុ​មេតា​ណុ​ល​ក្នុង​ស្រាស​លើស​កម្រិត​កំណត់​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​)​បាន​បញ្ចេញ​លទ្ធផល​វិភាគ​លើ​គំរូ​ស្រាស ដែល​យក​ពី​កន្លែង​កើតហេតុ កន្លែង​ចែកចាយ​បន្ត និង​ផ្ទះ​ជន​រង​គ្រោះ​នោះ​មាន​ដូច​ជា ៖ ស្រាស​នៅផ្ទះ​របស់​អ្នក​ផលិត មាន​កម្រិត​អាល់កុល 20.00% និង​មេតា​ណុ​ល​មិន​លើស​0.15% ត្រឹមត្រូវ​តាម​បរិមាណ​កំណត់​។ ប៉ុន្តែ​ចំពោះ​ស្រាស ដែល​យក​មក​ពី​ផ្ទះ​អ្នក​ភូមិ​ឈ្មោះ ឌៀប ដូរ លក់​នោះ​គឺ​មាន​កម្រិត​អាល់កុល​រហូត​ដល់​25.00% និង​មេតា​ណុ​ល​រហូត​ដល់ 6.90% លើស​ពី​កម្រិត​កំណត់​ដែល​អាច​បាន​ត្រឹមតែ 0.15%​តែ​ប៉ុណ្ណោះ​។

ចំពោះ​ស្រា​ដែល​សល់​ពី​ជន​រង​គ្រោះ​ផឹក​មាន​កម្រិត​ជាតិ​អាល់កុល 26.00% និង​មេតា​ណុ​ល 4.10%​។ ដូច​ច្នេះ​ជន​រង​គ្រោះ​បាន​ស្លាប់​នោះ គឺ​ដោយសារ​តែ​បរិមាណ​មេតា​ណុ​ល​ដែល​បាន​រក​ឃើញ​នៅ​ក្នុងផ្ទះ​អ្នកលក់​បន្ត​ឈ្មោះ ឌៀប ដូរ លើស​ពី​កម្រិត​អនុញ្ញាត​ខាងលើ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពុល និង​បង្ក​ឲ្យ​ស្លាប់​ពេល​ទទួលទាន​ស្រាស​នោះ​។

សូម​បញ្ជាក់​ថា មនុស្ស​ចំនួន​០៣​នាក់ ត្រូវ​បាន​ពុល​ស្រាស​ស្លាប់​ជា​បន្តបន្ទាប់ និង​មនុស្ស​ចំនួន​០៩​នាក់​ផ្សេង​ទៀត​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា ក្រោយ​ទទួលទាន​ស្រាស ក្នុង​កម្មវិធី​បុណ្យសព កាលពី​ថ្ងៃ​ទី​១៥ ,១៦​និង​១៧​ខែមីនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​៕