ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំលេងសើច! ​បើក​ចូលផ្ទះគេ​ទាំង​កម្រោល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​មួយ​បាំង​កន្លះមួយ​គ្រឿងឡើង​ចំណោត​ក្នុង​ល្បឿន​លឿន ក៏​​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​កង់​៣​​ក្រឡាប់ រួច​​ទៅ​​បុក​រះ​អូស​ម៉ូតូ​ចំនួន​៤​គ្រឿង​​រង​ការ​ខូចខាតទៀត កើតឡើងនៅ​ចំណុចផ្លូវបេ​តុង​ ជាប់​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០២​​រសៀល​ថ្ងៃ​ទី២១ មីនា ​នេះ ។

ប្រភពពីកន្លែង​កើតហេតុ​​ថា ​គេ​​ឃើញ​រថយន្ត​បង្ក​មាន​ដឹកអី​​វ៉ា​ន់​មួយ​ចំនួន ​​ដែល​បើកបរ​​ដោយ​បុរស​ម្នាក់​ ឡើង​ចំណោទ​ពី​ផ្សារ​ស្ទឹង​មាន​​ជ័យ ឆ្ពោះ​មក​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត (២១៧ ) ។ ខណៈ​​នោះ រថយន្ត​ឡើង​មិន​រួចក៏​យក​ថ្ម​មក​កល់​ ដើម្បី​ទប់​រថយន្ត​ មួយសន្ទុះ​ធំ ទើប​សម្រេច​បន្ថែម​ហ្គែ​រ​ឡើង​​ចំណោត​ម្តងទៀត ប៉ុន្តែ​ខណៈ​ឡើង​រួចហើយ​​ ក៏​ជ្រុល​ល្បឿន​​បួង​ច​ង្កូត​ទៅ​បុក​ផ្ទប់​រ៉ឺ​ម៉ក​កង់​បី​​១​គ្រឿង ​​ក្រឡាប់ ហើយ​រថយន្ត​នៅមិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ចំនួន៤​គ្រឿង​ដែល​ចត​ចោល​នៅ​ក្បែរ​នោះ អូស​ជាង៥​ម៉ែត្រ​បុក​ធ្លាយ ចូល​ផ្ទះ​លក់​គ្រឿងអលង្ការ​មួយ​កន្លែង​ទៀត និង​​ខូចខាត​ជញ្ជាំង​ផ្លា​ក​ទីតាំង​ផ្ទះ​ខាងលើ មួយ​ចំហៀង​ផង​ដែរ ។

ក្រោយ​កើតហេតុ ភ្លាម​ៗ​ម្ចាស់​រថយន្ត​ពុំ​បាន​រត់គេច​ទៅ​ណា​ឡើយ ដោយ​បាន​ដើរទៅ​ក្នុង​ផ្សារ​ហៅ​តំណាង​ផ្សារ ស្ទឹង​មាន​ជ័យ​ថ្មី ដែល​​ត្រូវជា​មេ​​របស់​ខ្លួន​ ឱ្យមក​ចរ​ចា​​ដោះស្រាយ​ ​។