ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍ ​និង​ស្ថានភាព​អ្នកលក់​ដូរ​នៅតាម​​​ផ្លូវ​ជាតិ​​​លេខ​៤​​​​នា​​​ពេល​នេះ !

1 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០២២ នេះ កោះសន្តិភាព​បាន​ជួប​ជាមួយ​អ្នក​ប្រកប​របរ​ទូល​បាយ​កញ្ចប់​, អ្នកលក់​គ្រឿង​សមុទ្រ និង​នៅ​តាម​អាហារ​ដ្ឋា​ន​មួយ​ចំនួន ពិសេស​អ្នកលក់​នៅ​ចំណុច​ទីប្រជុំជន​…

ស្រុក​ព្រៃ​នប់ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០២២ នេះ កោះសន្តិភាព​បាន​ជួប​ជាមួយ​អ្នក​ប្រកប​របរ​ទូល​បាយ​កញ្ចប់​, អ្នកលក់​គ្រឿង​សមុទ្រ និង​នៅ​តាម​អាហារ​ដ្ឋា​ន​មួយ​ចំនួន ពិសេស​អ្នកលក់​នៅ​ចំណុច​ទីប្រជុំជន​ (វាល​រេញ) ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤​បានឱ្យ​ដឹង​ថា មុខរបរ​ពួក​គាត់​នៅ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​មានការ​បើក​ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​(​ភ្នំពេញ​-​ព្រះ​សីហ​នុ​) មក បាន​ធ្វើ​ឱ្យ​ចំណូល​ប្រចាំ​ថ្ងៃ​ពី​ការ​លក់ដូរ​មានការ​ធ្លាក់​ចុះ​ខ្លះ​ៗ ។ សូមរំលឹកថា កាលពីព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២២​ គឺ​ការ​បើក​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ។​

ពួក​គាត់​បាន​លើក​ឡើង​ថា មិន​ឆ្ងល់​ទេពី​បញ្ហា​ធ្លាក់​ចំណូល​នេះ ព្រោះ​ពួក​គាត់​ដឹង​ច្បាស់​ហើយ​ថា កត្តា​មក​ពី​បងប្អូន​អ្នក​ធ្វើ​ដំណើរ​ពួក​គាត់​បាន​ជ្រើសរើស​ប្រើប្រាស់​តាម​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ជំនួស​ផ្លូវជាតិ​លេខ​៤​ ។ មួយវិញទៀត ផ្លូវ​ទើប​បើក​ឱ្យ​ដំណើរការ ថែម​ទាំង​មិន​យក​ប្រាក់​ទៀត​ផង ។

ទោះជា​យ៉ាងនេះ​ក្តី ពួក​គាត់​នៅ​តែ​មិន​បន្ត​លក់ដូរ​ជា​ធម្មតា គ្រាន់តែ​ការ​កម្ម​ង់​អីវ៉ាន់​ត្រូវ​បានកា​ត់ប​ន្ថយ​​ខ្លះ ព្រោះ​មិនមែន​ស្ងាត់​លក់​មិន​បាន​សោះ​នោះ​ទេ គឺ​បាន​ខ្លះ​ៗ​ដែរ ក្នុង​នោះ​មាន អ្នក​នៅ​មូល​ដ្ឋាន និង​រថយន្តឈ្នួល រត់​ដាក់​មនុស្ស​តាម​ផ្លូវ​ហូរហែ​ដែរ ។

បងស្រី​អ្នកលក់​បង្គារ​ម្នាក់​លក់​នៅ​ជិត​រង្វង់​មូល​សួនច្បារ​វាល​រេញ​ឈាង​ខាងកើត​បានឱ្យ​ដឹង​ទៀត​ថា មុខរបរ​គាត់​នេះ​ជា​មុខរបរ​លក់​តាម​ផ្លូវ​បាន ​តែ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ចំងាយ​ឆ្លងកាត់​មិនមែន​សម្រាប់​លក់​ក្នុង​ផ្សារ ដូចនេះ​បើ​មិន​មាន​អ្នកដំណើរ​ឆ្លងកាត់​ការ​លក់​និង​ពិបាក​ហើយ​ ប៉ុន្មាន​ថ្ងៃនេះ​លក់​មិនសូវ​ដាច់​ទេ បាន​តែ​ម៉ូយ​ៗ​នៅ​ក្បែ​ៗ​នេះ​ប៉ុណ្ណោះ ចំណែក​អ្នក​ចំងាយ​វិញ​ស្ទើរតែ​គ្មានទៅ​ហើយ ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​មានការ​បើក​ឱ្យ​ដំណើរការ​សាកល្បង​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ ការ​ធ្វើ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​វិញ គឺ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយ​កាត់​បន្ថយ​ការ​ធ្វើ​ចរាចរណ៍​ជាង​សព្វដង មិន​ថា​រថយន្ត​ធុន​តូច រថយន្ត​ធុន​ធំ​នោះ​ទេ ។ដោយ​ឡែក ស្ថានភាព​បែប​នេះ បើ​សំឡឹង​មើល​នៅ​តាម​អាហារ​ដ្ឋា​ន មួយ​ចំនួន​នៅ​ស្រប​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ឬ​នៅ​ទីប្រជុំជន​វាល​រេញ​នោះ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ទៅ​តាម​នោះ​ផង​ដែរ កាលពី​ថ្ងៃ​ទី​០៣ តុលា កន្លង​មក ។

អត្ថបទសរសេរ ដោយ